បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៤២ ទំ. ១០២-ទំ. ១០៣ វ. ៣
  • ចិត្តក្លាហាននិងភក្ដីភាពរបស់យ៉ូណាថាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចិត្តក្លាហាននិងភក្ដីភាពរបស់យ៉ូណាថាន
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្ហាញថាអ្នកមានភក្ដីភាពចំពោះព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរបង្កើនមនោសញ្ចេតនាដ៏ជ្រាលជ្រៅជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរស្រឡាញ់អ្នកដែលព្រះស្រឡាញ់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៤២ ទំ. ១០២-ទំ. ១០៣ វ. ៣
យ៉ូណាថាននិងអ្នកកាន់គ្រឿងចម្បាំងរបស់គាត់

មេ​រៀន​ទី​៤២

ចិត្ត​ក្លាហាន​និង​ភក្ដី​ភាព​របស់​យ៉ូណាថាន

កូន​ប្រុស​ច្បង​របស់​ស្ដេច​សុល ឈ្មោះ​យ៉ូណាថាន គឺ​ជា​អ្នក​ចម្បាំង​ដ៏​ក្លាហាន។ ដាវីឌ​បាន​និយាយ​ថា យ៉ូណាថាន​លឿន​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​តោ។ នៅ​ថ្ងៃ​មួយ យ៉ូណាថាន​បាន​ឃើញ​ទាហាន​ភីលីស្ទីន​២០​នាក់​នៅ​លើ​ភ្នំ។ ដូច្នេះ គាត់​និយាយ​ទៅ​អ្នក​កាន់​គ្រឿង​ចម្បាំង​របស់​គាត់​ថា​៖ ‹យើង​នឹង​ទៅ​វាយ​ពួក​គេ បើ​ព្រះ​យេហូវ៉ា​ឲ្យ​សញ្ញា​ដល់​យើង គឺ​បើ​ពួក​ភីលីស្ទីន​ប្រាប់​យើង​ឲ្យ​ឡើង​ទៅ នោះ​យើង​ដឹង​ថា​យើង​ត្រូវ​ទៅ​វាយ​ពួក​គេ›។ រួច​មក ក៏​ឮ​សំឡេង​ពួក​ទាហាន​ភីលីស្ទីន​ស្រែក​ហៅ​ពួក​គាត់​ថា​៖ ‹ចូរ​ឡើង​មក​ប្រយុទ្ធ​គ្នា!›។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​ភ្នំ ហើយ​វាយ​ឈ្នះ​ពួក​ទាហាន​ទាំង​នោះ។

យ៉ូណាថានឲ្យគ្រឿងចម្បាំងរបស់គាត់ទៅដាវីឌ

ក្នុង​នាម​ជា​កូន​ច្បង​របស់​សុល យ៉ូណាថាន​ត្រូវ​ស្នង​រាជ្យ​ពី​ឪពុក។ ប៉ុន្តែ យ៉ូណាថាន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ក្នុង​ស្រុក​អ៊ីស្រាអែល។ ជា​ជាង​ច្រណែន​ដាវីឌ យ៉ូណាថាន​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ដាវីឌ។ ពួក​គាត់​បាន​សន្យា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ូណាថាន​បាន​ឲ្យ​អាវ​ចម្បាំង ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទៅ​ដាវីឌ ទុក​ជា​តំណាង​មិត្តភាព​របស់​ពួក​គាត់។

អំឡុង​ពេល​ដាវីឌ​រត់​គេច​ខ្លួន​ពី​សុល យ៉ូណាថាន​បាន​ទៅ​ជួប​ដាវីឌ ហើយ​លើក​ទឹក​ចិត្ត​គាត់​ថា​៖ ‹ចូរ​រឹង​មាំ ហើយ​ក្លាហាន​ឡើង! ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច សូម្បី​តែ​ឪ​ពុក​ខ្ញុំ​ក៏​បាន​ដឹង​ដែរ›។ តើ​អ្នក​ចង់​បាន​មិត្ត​ល្អ​ដូច​យ៉ូណាថាន​ទេ?

ជា​ច្រើន​ដង យ៉ូណាថាន​បាន​ប្រថុយ​ជីវិត​ដើម្បី​ជួយ​មិត្ត​របស់​គាត់។ គាត់​ដឹង​ថា​ឪពុក​គាត់​ចង់​សម្លាប់​ដាវីឌ ដូច្នេះ​គាត់​និយាយ​ទៅ​ឪ​ពុក​ថា​៖ ‹បើ​លោក​ឪ​ពុក​សម្លាប់​ដាវីឌ លោក​ឪ​ពុក​នឹង​ធ្វើ​ខុស​ធ្ងន់​ណាស់ ពីព្រោះ​ដាវីឌ​គ្មាន​កំហុស​ទេ›។ នេះ​ធ្វើ​ឲ្យ​សុល​ខឹង​យ៉ូណាថាន​ជា​ខ្លាំង។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សុល​និង​យ៉ូណាថាន​បាន​ស្លាប់​ក្នុង​សង្គ្រាម។

បន្ទាប់​ពី​យ៉ូណាថាន​ស្លាប់ ដាវីឌ​បាន​ស្វែង​រក​មេភីបូសែត​ដែល​ជា​កូន​ប្រុស​របស់​យ៉ូណាថាន។ ពេល​រក​ឃើញ​មេភីបូសែត ដាវីឌ​ប្រាប់​គាត់​ប្រាប់​ថា​៖ ‹ឪ​ពុក​របស់​អ្នក​ជា​មិត្ត​ល្អ​របស់​ខ្ញុំ ខ្ញុំ​នឹង​មើល​ថែ​អ្នក​អស់​មួយ​ជីវិត។ អ្នក​នឹង​រស់​នៅ​ក្នុង​វិមាន​របស់​ខ្ញុំ ហើយ​បរិភោគ​នៅតុ​របស់​ខ្ញុំ›។ ដាវីឌ​មិន​ដែល​ភ្លេច​យ៉ូណាថាន​ជា​សម្លាញ់​របស់​គាត់​ឡើយ។

​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ​»។—យ៉ូហាន ១៥:១២, ១៣

សំណួរ​៖ តើ​យ៉ូណាថាន​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ណា? តើ​យ៉ូណាថាន​បាន​បង្ហាញ​ភក្ដី​ភាព​យ៉ាង​ដូច​ម្ដេច?

សាំយូអែល​ទី១ ១៤:១​-​២៣; ១៨:១​-​៤; ១៩:១​-​៦; ២០:៣២​-​៤២; ២៣:១៦​-​១៨; ៣១:១​-​៧; សាំយូអែល​ទី២ ១:២៣; ៩:១​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក