បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ១០១ ទំ. ២៣៤-ទំ. ២៣៥ វ. ៤
  • ប៉ូលត្រូវបញ្ជូនទៅក្រុងរ៉ូម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប៉ូលត្រូវបញ្ជូនទៅក្រុងរ៉ូម
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ចូរមានចិត្តក្លាហានឡើង ព្រះយេហូវ៉ាជាអ្នកជួយអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • «គ្មានអ្នករាល់គ្នាណាម្នាក់នឹងបាត់បង់ជីវិតទេ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • «ខ្ញុំសុំលើករឿងក្ដីទៅសេសារ!»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ១០១ ទំ. ២៣៤-ទំ. ២៣៥ វ. ៤
ប៉ូលនិងអ្នកផ្សេងទៀតហែលទឹក រីឯអ្នកខ្លះទៀតតោងបំណែកសំពៅបណ្ដែតខ្លួនទៅកោះម៉ល់តា

មេ​រៀន​ទី​១០១

ប៉ូល​ត្រូវ​បញ្ជូន​ទៅ​ក្រុង​រ៉ូម

ពេល​បញ្ចប់​ដំណើរ​ផ្សព្វ​ផ្សាយ​លើក​ទី​៣ ប៉ូល​មក​ក្រុង​យេរូសាឡិម​វិញ។ នៅ​ទី​នោះ គាត់​ត្រូវ​គេ​ចាប់​ខ្លួន និង​ដាក់​គុក។ ពេល​យប់ លោក​យេស៊ូ​បាន​ប្រាប់​ប៉ូល​ក្នុង​គំនិត​ថា​៖ ‹អ្នក​នឹង​ទៅ​ក្រុង​រ៉ូម ហើយ​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ›។ ប៉ូល​បាន​ត្រូវ​បញ្ជូន​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​សេសារៀ។ គាត់​ជាប់​គុក​នៅ​ក្រុង​នោះ​អស់​ពីរ​ឆ្នាំ។ ពេល​កំពុង​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​អភិបាល​ភេស្ទុស ប៉ូល​និយាយ​ថា​៖ ‹សូម​បញ្ជូន​ខ្ញុំ​ទៅ​ក្រុង​រ៉ូម ដើម្បី​ឲ្យ​សេសារ​វិនិច្ឆ័យ​ក្ដី​ខ្ញុំ›។ ភេស្ទុស​និយាយ​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ អ្នក​ប្រាកដ​ជា​នឹង​ជួប​សេសារ​»។ ដូច្នេះ ប៉ូល​បាន​ត្រូវ​ដឹក​តាម​សំពៅ​ទៅ​ក្រុង​រ៉ូម ហើយ​គ្រិស្ត​សាសនិក​ពីរ​នាក់ គឺ​លូកា​និង​អារីស្តាក ក៏​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។

សំពៅ​បាន​ជួប​នឹង​ខ្យល់​ព្យុះ​ដ៏​សាហាវ​មួយ ដែល​អូស​បន្លាយ​អស់​ជា​ច្រើន​ថ្ងៃ។ គ្រប់​គ្នា​នៅ​លើ​សំពៅ​គិត​ថា ពួក​គេ​នឹង​ស្លាប់។ ប៉ុន្តែ ប៉ូល​ប្រាប់​ថា​៖ ‹អ្នក​រាល់​គ្នា​អើយ! មាន​ទេវតា​មួយ​រូប​ប្រាប់​ខ្ញុំ​នៅ​ក្នុង​សុបិន​ថា​៖ ​«​ប៉ូល កុំ​ខ្លាច​ឡើយ។ អ្នក​នឹង​ទៅ​ដល់​ក្រុង​រ៉ូម ហើយ​គ្រប់​គ្នា​ដែល​ជិះ​សំពៅ​ជា​មួយ​អ្នក នឹង​មាន​សុវត្ថិភាព​»។ ដូច្នេះ ចូរ​ក្លាហាន​ឡើង! យើង​នឹង​មិន​ស្លាប់​ទេ›។

បន្ទាប់​ពី​ព្យុះ​បាន​បក់​បោក​អស់​១៤​ថ្ងៃ ពួក​គេ​បាន​ឃើញ​ដី​គោក។ នោះ​គឺ​ជា​កោះ​ម៉ល់តា។ ពេល​នោះ សំពៅ​បាន​ប៉ះ​នឹង​អ្វី​មួយ​ដែល​នៅ​ខាង​ក្រោម​ទឹក ហើយ​សំពៅ​ក៏​បែក​ជា​បំណែក​ៗ។ ប៉ុន្តែ អ្នក​ជិះ​ទាំង​២៧៦​នាក់​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។ អ្នក​ខ្លះ​ហែល​ទឹក​ទៅ រីឯ​អ្នក​ខ្លះ​ទៀត​តោង​បំណែក​សំពៅ​បណ្ដែត​ខ្លួន រហូត​ទៅ​ដល់​ច្រាំង។ អ្នក​កោះ​ម៉ល់តា​បាន​ជួយ​ពួក​គេ ដោយ​បង្កាត់​ភ្លើង​ឲ្យ​ពួក​គេ​កម្ដៅ​ខ្លួន។

បី​ខែ​ក្រោយ​មក ពួក​ទាហាន​បាន​នាំ​ប៉ូល​ទៅ​ក្រុង​រ៉ូម​តាម​សំពៅ​មួយ​ទៀត។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​មក​ជួប​ប៉ូល​នៅ​ទី​នោះ។ កាល​ប៉ូល​ឃើញ​បង​ប្អូន គាត់​អរគុណ​ព្រះ​យេហូវ៉ា ហើយ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ទោះ​ជា​ប៉ូល​ជា​អ្នក​ទោស​ក៏​ដោយ គាត់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល ក្រោម​ការ​យាម​ការពារ​របស់​ទាហាន​ម្នាក់។ ប៉ូល​ស្នាក់​នៅ​ផ្ទះ​ជួល​អស់​ពីរ​ឆ្នាំ។ អំឡុង​ពេល​នោះ មាន​មនុស្ស​ជា​ច្រើន​មក​ជួប​គាត់ ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​បង្រៀន​អំពី​លោក​យេស៊ូ។ ប៉ូល​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច និង​តំបន់​យូឌា​ដែរ។ ពិតណាស់ ព្រះ​យេហូវ៉ា​បាន​ប្រើ​ប៉ូល​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ប្រជាជាតិ​នានា។

​«​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយ​ស៊ូ​ទ្រាំ​អ្វី​ៗ​ជា​ច្រើន ដោយ​រង​ទុក្ខ​វេទនា ដោយ​ខ្វះ​ខាត ដោយ​មាន​ទុក្ខ​លំបាក​»។—កូរិនថូស​ទី២ ៦:៤

សំណួរ​៖ ហេតុ​អ្វី​ភេស្ទុស​បញ្ជូន​ប៉ូល​ទៅ​ក្រុង​រ៉ូម? តើ​មាន​អ្វី​កើត​ឡើង​ពេល​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម?

សកម្មភាព ២១:៣០; ២៣:១១; ២៥:៨​-​១២; ២៧:១–២៨:៣១; រ៉ូម ១៥:២៥, ២៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក