ចម្រៀងលេខ៥៥
កុំខ្លាចពួកគេឡើយ!
(ម៉ាថាយ ១០:២៨)
១. ឱរាស្ត្រខ្ញុំអើយ! ទៅផ្សាយអំពី
រាជាណាចក្រដោយហានក្លា
កុំភ័យនឹងសត្រូវឡើយណា៎
ឲ្យអ្នកទៀងត្រង់បានដឹងថា
គ្រិស្តយេស៊ូបុត្រខ្ញុំគ្រប់គ្រងហើយ
បានទម្លាក់ខ្មាំងមកផែនដី
ហើយក៏នឹងដាក់ចំណងសាថាន
ឲ្យយើងរាល់គ្នាបានសេរី។
(បន្ទរ)
កុំខ្លាចឡើយណា៎អ្នកសំណព្វអើយ
ទោះជាខ្មាំងអួតអាងយ៉ាងណា
ខ្ញុំការពារអ្នកបម្រើស្មោះត្រង់
ដូចជាការពារកែវនេត្រា។
២. ទោះបីមានសត្រូវច្រើនអនេក
ទោះជាគេប្រឆាំងគំរាម
ប្រើឧបាយកលយ៉ាងលាក់លៀម
បញ្ឆោតអ្នកដែលឥតបានត្រៀម
រាស្ត្រស្មោះត្រង់ខ្ញុំអើយកុំខ្លាចឡើយ
ទោះសត្រូវសាហាវយង់ឃ្នង
ខ្ញុំនឹងការពារអស់អ្នកស្មោះត្រង់
លុះដល់បានជោគជ័យទាំងស្រុង។
(បន្ទរ)
កុំខ្លាចឡើយណា៎អ្នកសំណព្វអើយ
ទោះជាខ្មាំងអួតអាងយ៉ាងណា
ខ្ញុំការពារអ្នកបម្រើស្មោះត្រង់
ដូចជាការពារកែវនេត្រា។
៣. កុំខ្លាចសោះឡើយថាខ្ញុំភ្លេចអ្នក
ខ្ញុំនៅឲ្យកម្លាំងការពារ
ទោះជាគេសម្លាប់ពាធា
ក្ដីស្លាប់ខ្ញុំក៏អាចរាំងរា
មិនបាច់ខ្លាចអ្នកប្រល័យរូបកាយ
តែជីវិតមិនអាចប្រហារ
ចូរថែចិន្ដាស្មោះត្រង់ជានិច្ច
ខ្ញុំជួយអ្នកឲ្យបានជីវ៉ា។
(បន្ទរ)
កុំខ្លាចឡើយណា៎អ្នកសំណព្វអើយ
ទោះជាខ្មាំងអួតអាងយ៉ាងណា
ខ្ញុំការពារអ្នកបម្រើស្មោះត្រង់
ដូចជាការពារកែវនេត្រា៕
(សូមពិនិត្យបន្ថែម បច. ៣២:១០; នេហ. ៤:១៤; ចសព. ៥៩:១; ៨៣:២, ៣)