ចម្រៀងលេខ៥៨
ចូរស្វែងរកអ្នកដែលចង់បានសេចក្ដីសុខ
(លូកា ១០:៦)
១. ផ្សាយសេចក្ដីពិតតាមបង្គាប់លោកយេស៊ូ
គ្រប់វេលាលោកទៅផ្សាយ
បណ្ដាំព្រះយេហូវ៉ាទុកជាគំរូ
លោកស្រឡាញ់ចៀមព្រះហើយបង្រៀនជានិច្ច
ខំស្វះស្វែងរកចាប់ពីថ្ងៃរះ
រហូតដល់ថ្ងៃលិច
តាមផ្លូវតាមផ្ទះយើងប្រាប់ដំណឹង
ដូចលោកយេស៊ូឲ្យគេបានដឹង
ថាមិនយូរបញ្ហាយើងនឹងកន្លងផុតទៅ។
(បន្ទរ)
ទូទាំងលោកា
រកអ្នកណាដែលចង់បានក្ដីសុខសាន្ត
ប្រកាសដំណឹង
អំពីជីវិតដល់អ្នកដែលចង់បាន
យើងព្យាយាមរក
គ្រប់ទីជិតឆ្ងាយ។
២. នៅសល់ពេលតិចយើងត្រូវរកដោយឧស្សាហ៍
មានមនុស្សច្រើនឥតគណនា
ដែលយើងត្រូវជួយឲ្យបានជីវ៉ា
ក្ដីស្រឡាញ់ជំរុញឲ្យជួបគេច្រើនដង
ជួយគេឲ្យស្បើយពីការឈឺចិត្ត
ពីជីវិតសៅហ្មង
យើងខំស្វែងរកនៅទីឆ្ងាយជិត
ពេលយើងជួបអ្នកស្រឡាញ់ក្ដីពិត
យើងមានអំណរដែលជួយយើងឲ្យព្យាយាមផ្សាយ។
(បន្ទរ)
ទូទាំងលោកា
រកអ្នកណាដែលចង់បានក្ដីសុខសាន្ត
ប្រកាសដំណឹង
អំពីជីវិតដល់អ្នកដែលចង់បាន
យើងព្យាយាមរក
គ្រប់ទីជិតឆ្ងាយ៕
(សូមពិនិត្យបន្ថែម អេ. ៥២:៧; ម៉ាថ. ២៨:១៩, ២០; លូក. ៨:១; រ៉ូម ១០:១០)