បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ៦១
  • សាក្សីទាំងឡាយអើយ! ចូរឈានទៅមុខ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាក្សីទាំងឡាយអើយ! ចូរឈានទៅមុខ!
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • សាក្សីទាំងឡាយអើយ! ចូរឈានទៅមុខ!
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • ចូរបន្តផ្សាយដំណឹងពីរាជាណាចក្រ!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន
    ចូរច្រៀងជូនព្រះយេហូវ៉ា ចម្រៀងថ្មី
មើលបន្ថែមទៀត
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ៦១

ចម្រៀងលេខ៦១

សាក្សី​ទាំង​ឡាយ​អើយ! ចូរ​ឈាន​ទៅ​មុខ!

(​លូកា ១៦:១៦​)

  1. ១. អ្នក​បម្រើ​ព្រះ​តាំង​ចិត្ត​នៅ​គ្រា​ចុង​បញ្ចប់

    ដើម្បី​ការ​ពារ​ដំណឹង​ល្អ​យើង​ប្រុង​ប្រៀប​គ្រប់​សព្វ

    ទោះ​សាថាន​ប្រឆាំង​យើង​ឲ្យ​ភ័យ​ខ្លាច

    ដោយ​ពឹង​លើ​ព្រះ​យើង​ឈាន​ទៅ​មុខ​យ៉ាង​អង់​អាច។

    (​បន្ទរ​)

    ពួក​សាក្សី​អើយ! ឈាន​ទៅ​មុខ​ចិត្ត​អង់​អាច​ក្លា​ហាន!

    សប្បាយ​នឹង​កិច្ច​ការ​ព្រះ​ដែល​អ្នក​អាច​ចូល​រួម​បាន!

    ទៅ​ផ្សាយ​នៅ​ជិត​ឆ្ងាយ​ថា​សួន​ឧទ្យាន​ជិត​ដល់​ហើយ

    នឹង​មាន​ពរ​ហៀរ​ហូរ​ឥត​ខ្វះ​អ្វី​សោះ​ឡើយ។

  2. ២. អ្នក​បម្រើ​ព្រះ​មិន​គេច​បែរ​រក​ការ​ស្រណុក

    យើង​មិន​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​គាប់​ចិត្ត​រាប់​រក

    ថែ​ចិត្ត​ស្អាត​ល្អ​មិន​ឲ្យ​សៅ​ហ្មង​សោះ

    ជា​ដរាប​យើង​នឹង​រក្សា​ចិត្ត​ឲ្យ​នៅ​ស្មោះ។

    (បន្ទរ)

    ពួក​សាក្សី​អើយ! ឈាន​ទៅ​មុខ​ចិត្ត​អង់​អាច​ក្លា​ហាន!

    សប្បាយ​នឹង​កិច្ច​ការ​ព្រះ​ដែល​អ្នក​អាច​ចូល​រួម​បាន!

    ទៅ​ផ្សាយ​នៅ​ជិត​ឆ្ងាយ​ថា​សួន​ឧទ្យាន​ជិត​ដល់​ហើយ

    នឹង​មាន​ពរ​ហៀរ​ហូរ​ឥត​ខ្វះ​អ្វី​សោះ​ឡើយ។

  3. ៣. ព្រះ​ព្រម​ទាំង​រាជ្យ​លោក​មនុស្ស​មើល​ងាយ​មិន​ស្ដាប់

    នាម​លោក​ដ៏​រុង​រឿង​បរិសុទ្ធ​ត្រូវ​គេ​បង្អាប់

    សូម​យើង​រួម​គ្នា​តម្កើង​នាម​ល្អ​ល្អះ

    ហើយ​ប្រកាស​កិត្តិនាម​លោក​ដល់​គ្រប់​ជាតិ​សាសន៍។

    (​បន្ទរ​)

    ពួក​សាក្សី​អើយ! ឈាន​ទៅ​មុខ​ចិត្ត​អង់​អាច​ក្លា​ហាន!

    សប្បាយ​នឹង​កិច្ច​ការ​ព្រះ​ដែល​អ្នក​អាច​ចូល​រួម​បាន!

    ទៅ​ផ្សាយ​នៅ​ជិត​ឆ្ងាយ​ថា​សួន​ឧទ្យាន​ជិត​ដល់​ហើយ

    នឹង​មាន​ពរ​ហៀរ​ហូរ​ឥត​ខ្វះ​អ្វី​សោះ​ឡើយ៕

(​សូម​ពិនិត្យ​បន្ថែម ដច. ៩:១៦; ភី. ១:៧; ២ធី. ២:៣, ៤; យ៉ា. ១:២៧​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក