បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ៨៧
  • ចូរមកទទួលកម្លាំងចិត្តឡើងវិញ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមកទទួលកម្លាំងចិត្តឡើងវិញ!
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • ការរៀបចំទៅផ្សព្វផ្សាយ
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ចូររៀបចំទៅផ្សព្វផ្សាយ
    ចូរច្រៀងជូនព្រះយេហូវ៉ា ចម្រៀងថ្មី
  • គោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលនៅក្មេង
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • យើងត្រូវតែមានជំនឿ
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
មើលបន្ថែមទៀត
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ៨៧

ចម្រៀងលេខ៨៧

ចូរ​មក​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ!

(​ហេប្រឺ ១០:២៤, ២៥​)

  1. ១. យើង​រស់​ក្នុង​ពិភព​លោក​ដែល​វង្វេង​វង្វាន់

    ផ្លូវ​បវរ​នៃ​ព្រះ​គេ​មិន​ស្គាល់

    យើង​ត្រូវ​ការ​ឲ្យ​ព្រះ​តម្រង់​ផ្លូវ​របស់​យើង

    យើង​មិន​អាច​សម្រេច​ដោយ​ខ្លួន​ផ្ទាល់

    ការ​ប្រជុំ​ផ្ដល់​កម្លាំង​ចិត្ត​យើង​បាន​រឹង​មាំ

    គឺ​ជួយ​យើង​ពង្រឹង​ជំនឿ​ផង

    ឲ្យ​យើង​បំផុស​ទឹក​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ

    ដែល​ផ្ដល់​នូវ​កម្លាំង​ចិត្ត​រាល់​ដង

    យើង​មិន​គេច​វេះ​ពី​អ្វី​ដែល​លោក​បញ្ជា​ឡើយ

    រាជ​បំណង​លោក​យើង​ខ្ញុំ​ចង់​ធ្វើ

    ការ​ប្រជុំ​បង្រៀន​យើង​ពី​អ្វី​ដែល​ត្រឹម​ត្រូវ

    ស្រឡាញ់​ក្ដី​ពិត​យើង​មិន​ស្ទាក់​ស្ទើរ។

  2. ២. ព្រះ​យេហូវ៉ា​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ

    ឱវាទ​របស់​លោក​យើង​ត្រង​ត្រាប់

    បើ​យើង​លៃ​ទុក​វេលា​ដើម្បី​ជួប​ជុំ​គ្នា

    បង្ហាញ​ថា​យើង​ទុក​ចិត្ត​និង​ស្ដាប់

    ដោយ​ក្ដី​បង្រៀន​ដែល​យើង​ទទួល​ពី​បិតា

    យើង​ចេះ​បង្ហាញ​ជំនឿ​ទុក​ចិត្ត

    ហើយ​មាន​ការ​គាំ​ទ្រ​ពី​បង​ប្អូន​ទី​ស្រឡាញ់

    យើង​មិន​ឯកា​មាន​មិត្ត​ជិត​ស្និទ្ធ

    កាល​ដែល​យើង​សម្លឹង​ទៅ​គ្រា​ដ៏​សែន​សប្បាយ

    យើង​ជួប​អ្នក​យើង​ស្រឡាញ់​គ្រប់​គ្នា

    ហើយ​កិច្ច​ប្រជុំ​ជួយ​យើង​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ

    រស់​នៅ​ដោយ​ប្រាជ្ញា​ពី​សួគ៌ា៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ៣៧:១៨; ១៤០:១; សុភ. ១៨:១; អេភ. ៥:១៦; យ៉ា. ៣:១៧​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក