ចម្រៀងលេខ៩១
យើងសាងសង់ដោយសេចក្ដីស្រឡាញ់
១. ថ្ងៃនេះយើងចង់អធិដ្ឋាន
ដល់ព្រះយេហូវ៉ាពីចិត្តប្រាណ
លោកឲ្យយើងកិត្តិយសដ៏ខ្ពង់ខ្ពស់
ហួសពីការនឹកស្មាន!
ដោយចិត្តស្រឡាញ់យើងរាល់គ្នា
រួមដៃសង់ជូនព្រះនៅសួគ៌ា
សង់អគារល្អបវរលោកឲ្យពរ
យើងឃើញច្បាស់ជាក់ជា។
(បន្ទរ)
ព្រះយេហូវ៉ានេះពិតជាឯកសិទ្ធិ
យើងសង់ជូនលោកអគារថ្មោងថ្មី
ចូរយើងរាល់គ្នាបម្រើលោកជានិច្ចតទៅរាល់ថ្ងៃ
ហើយសរសើរលោកឲ្យបានល្បាញល្បី។
២. ឃើញបងប្អូនត្រេកអរមែនពិត
យើងសែនសប្បាយយើងជាវរមិត្ត
ចាំអនុស្សាវរីយ៍ដ៏ល្អនេះ
រៀងរហូតក្នុងចិត្ត!
ឫទ្ធានុភាពលោកខ្លាំងក្លា
ជួយយើងព្រមព្រៀងចិត្តធ្វើកិច្ចការ
នាមលោកយើងបានតម្កើងឲ្យថ្កុំថ្កើង
យើងសែនពេញចិន្ដា!
(បន្ទរ)
ព្រះយេហូវ៉ានេះពិតជាឯកសិទ្ធិ
យើងសង់ជូនលោកអគារថ្មោងថ្មី
ចូរយើងរាល់គ្នាបម្រើលោកជានិច្ចតទៅរាល់ថ្ងៃ
ហើយសរសើរលោកឲ្យបានល្បាញល្បី៕
(សូមពិនិត្យបន្ថែម ចសព. ១១៦:១; ១៤៧:១; រ៉ូម ១៥:៦)