ចម្រៀងលេខ៩២
អគារដែលជាតំណាងនាមព្រះ
១. ឱព្រះយេហូវ៉ាយើងមានឯកសិទ្ធិ
សង់អគារតំណាងនាមបិតា!
ឥឡូវយើងជូនលោកដោយចិត្តរីករាយ
ជួយនាមលោកបានរុងរឿងអស្ចារ្យ
របស់ទាំងប៉ុន្មានដែលយើងឲ្យលោក
តាមពិតគឺជារបស់បិតា
កម្លាំងពលកម្មហើយនិងធនធាន
យើងជូនលោកដោយរីករាយចិន្ដា។
(បន្ទរ)
យើងសូមជូនព្រះនូវអគារថ្មី
ឲ្យនាមលោកបានល្បីសាយសុស
យើងសូមប្រគល់ជូនអគារថ្មី
សូមទទួលយកពីយើងចុះ។
២. បិតាអើយយើងសូមនៅកន្លែងនេះ
តម្កើងលោកឲ្យមានកិត្តិយស
សូមឲ្យលោកបានកើនសិរីរុងរឿង
ពីអ្នកដើរតាមមាគ៌ាខ្ពង់ខ្ពស់
គឺនៅសាលនេះហើយយើងគោរពលោក
យើងខំថែរក្សាពីចិត្តកាយ
សូមឲ្យសាលនេះនៅគង់វង្សតទៅ
ទុកជាសាក្សីដល់ពាក្យយើងផ្សាយ។
(បន្ទរ)
យើងសូមជូនព្រះនូវអគារថ្មី
ឲ្យនាមលោកបានល្បីសាយសុស
យើងសូមប្រគល់ជូនអគារថ្មី
សូមទទួលយកពីយើងចុះ៕
(សូមពិនិត្យបន្ថែម ១បស. ៨:១៨, ២៧; ១ប្រ. ២៩:១១-១៤; សកម្ម. ២០:២៤)