ចម្រៀងលេខ១១៧
គុណធម៌របស់ព្រះ
១. ឱបិតាជាព្រះគុណធម៌
លោកឲ្យពរយើងច្រើនលើសលន់!
លោកបរិសុទ្ធមានចិត្តភក្ដី
ផ្លូវលោកល្អប្រសើរពេកពន់
លោកមានចិត្តមេត្តាដល់យើងខ្ញុំ
លើសហួសពីអ្វីយើងនឹកស្មាន
យើងគួរគោរពប្រណិប័តន៍លោក
បម្រើលោកដោយអរគ្រប់ប្រាណ។
២. គ្រប់មនុស្សដែលលោកបានជ្រើសរើស
សម្ដែងគុណធម៌បវរ
ពួកគេបង្ហាញដោយការប្រព្រឹត្ត
និងតាមការផ្សាយដំណឹងល្អ
ការបង្រៀនដ៏ល្អរបស់ព្រះ
បានបង្កើតផលល្អច្រើនក្រៃ
សូមលោកផ្ដល់ឫទ្ធានុភាពលោក
ឲ្យយើងមានគុណធម៌ដែរ។
៣. សូមលោកឲ្យពរយើងចំពោះការ
ខំបង្ហាញគុណធម៌ផង
ជួយយើងបង្ហាញគុណដ៏វិសេស
ដល់បងប្អូនដោយចិត្តហ្មត់ហ្មង
ក្នុងក្រុមគ្រួសារនិងក្រុមជំនុំ
តាមក្រុងនិងតំបន់រស់នៅ
សូមមេត្តាឲ្យពរដល់យើងខ្ញុំ
ជួយយើងប្រព្រឹត្តល្អត្រឹមត្រូវ៕
(សូមពិនិត្យបន្ថែម ចសព. ១០៣:១០; ម៉ាក. ១០:១៨; កាឡ. ៥:២២; អេភ. ៥:៩)