ចម្រៀងលេខ១៤៣
ចូរបន្តធ្វើការ បន្តរង់ចាំ និងចាំយាម
(រ៉ូម ៨:២០-២៥)
១. ព្រះយេហូវ៉ាបានកំណត់គ្រា
បង្ហាញថាលោកតែមួយគឺជា
អ្នកគ្រប់គ្រងផែនដីនិងមេឃា
ថ្ងៃនោះគឺជិតមកដល់ហើយ។
(បន្ទរ)
ចូរចាំយាមរង់ចាំធ្វើការជាបន្ត
ហើយទន្ទឹងចាំដោយក្ដីអំណរ
ជីវិតដូចព្រះមានបំណង។
២. ព្រះបានកំណត់តាំងពីយូរលង់
ពេលដែលបុត្រលោកយកឈ្នះទាំងស្រុង
លើអ្នកដែលប្រឆាំងការគ្រប់គ្រង
ដាវលោកនឹងនាំជ័យជម្នះ។
(បន្ទរ)
ចូរចាំយាមរង់ចាំធ្វើការជាបន្ត
ហើយទន្ទឹងចាំដោយក្ដីអំណរ
ជីវិតដូចព្រះមានបំណង។
៣. មនុស្សទាំងឡាយកំពុងឈឺចាប់
ថ្ងៃព្រះយេហូវ៉ានឹងមកឆាប់
ដោយជំនឿយើងចាំជាដរាប
ដល់ថ្ងៃយើងនឹងបានសេរី។
(បន្ទរ)
ចូរចាំយាមរង់ចាំធ្វើការជាបន្ត
ហើយទន្ទឹងចាំដោយក្ដីអំណរ
ជីវិតដូចព្រះមានបំណង៕
(សូមពិនិត្យបន្ថែម ម៉ាថ. ២៥:១៣; លូក. ១២:៣៦)