ផ្នែកទី៣
‹ខ្ញុំនឹងនាំអ្នករាល់គ្នាឲ្យត្រឡប់មកវិញ› ការគោរពប្រណិប័តន៍ពិតបានត្រូវសន្យាថានឹងរៀបចំឡើងវិញ
គោលចំណុច: ទំនាយអេសេគាលបើកបង្ហាញអំពីការរៀបចំឡើងវិញ
ប្រជាជាតិអ៊ីស្រាអែលបាក់បែកគ្នានិងលែងមានសាមគ្គីភាពទៀតហើយ ដោយសារការក្បត់ជំនឿ។ ប្រជាជាតិនេះកំពុងរងទុក្ខនឹងផលវិបាកដែលមកពីការប្រព្រឹត្តរបស់ពួកគេ។ ពួកគេបានបង្ខូចការគោរពប្រណិប័តន៍ពិត ហើយធ្វើឲ្យនាមរបស់ព្រះអាប់ឱន។ ប៉ុន្តែ ពេលដែលពួកគេរងទុក្ខ ព្រះយេហូវ៉ាបានជំរុញចិត្តអេសេគាលឲ្យប្រកាសទំនាយមួយចំនួនដែលផ្ដល់សេចក្ដីសង្ឃឹម។ ដោយប្រើឧទាហរណ៍ចំៗនិងការបើកបង្ហាញដ៏អស្ចារ្យ នោះព្រះយេហូវ៉ាមិនគ្រាន់តែលើកទឹកចិត្តបណ្ដាជនអ៊ីស្រាអែលដែលជាជននិរទេសប៉ុណ្ណោះទេ តែក៏លើកទឹកចិត្តអស់អ្នកដែលចង់ឃើញការគោរពប្រណិប័តន៍ពិតត្រូវរៀបចំឡើងវិញដែរ។