បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១៩ ទំ. ២២
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការនិយាយយ៉ាងរំភើបចិត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការលើកទឹកចិត្តនិងការនិយាយអំពីចំណុចល្អ
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការបង្ហាញភាពកក់ក្ដៅនិងការយល់អារម្មណ៍
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១៩ ទំ. ២២

ចំណុច​ហាត់​រៀន​ទី​១៩

ការ​ព្យាយាម​ជំរុញ​ចិត្ត​អ្នក​ស្ដាប់

បទគម្ពីរ

សុភាសិត ៣:១

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​អំពី​តម្លៃ​នៃ​អ្វី​ដែល​ពួក​គាត់​បាន​រៀន ហើយ​ធ្វើ​តាម​អ្វី​ទាំង​នោះ។

របៀប​អនុវត្ត:

  • ជួយ​អ្នក​ស្ដាប់​ឲ្យ​ពិចារណា​អំពី​ខ្លួន។ សួរ​សំណួរ​ត្រិះរិះ​ដើម្បី​ជួយ​អ្នក​ស្ដាប់​ពិចារណា​អំពី​អារម្មណ៍​របស់​ខ្លួន។

  • ទុក​ចិត្ត​ថា​អ្នក​ស្ដាប់​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សូម​ដាស់​តឿន​អ្នក​ស្ដាប់​ឲ្យ​ពិចារណា​អំពី​មូលហេតុ​ដែល​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​ជួយ​ឲ្យ​ពួក​គាត់​ចង់​ប្រព្រឹត្ត​ល្អ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា មនុស្ស​ឯ​ទៀត និង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ យ៉ាង​នោះ ពួក​គាត់​នឹង​មាន​បំណង​ចិត្ត​ប្រសើរ​បំផុត។ ម្យ៉ាង​ទៀត សូម​វែក​ញែក​ជា​មួយ​អ្នក​ស្ដាប់ តែ​កុំ​ប្រដៅ​ពួក​គាត់។ ក្រោយ​សុន្ទរកថា​របស់​អ្នក​ចប់ ជា​ជាង​មាន​អារម្មណ៍​អៀន​ខ្មាស អ្នក​ស្ដាប់​ត្រូវ​មាន​អារម្មណ៍​ថា​ពួក​គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​បាន​ត្រូវ​ជំរុញ​ឲ្យ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព។

  • ប្រមូល​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​ដៅ​បញ្ជាក់​នូវ​របៀប​ដែល​សេចក្ដី​បង្រៀន គោល​ការណ៍ និង​បញ្ញត្ដិ​ក្នុង​គម្ពីរ​បង្ហាញ​គុណ​សម្បត្ដិ​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​យើង។ សូម​ជួយ​អ្នក​ស្ដាប់​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។

    យោបល់ល្អ

    សូម​ចាំ​ថា​គឺ​ជា​ព្រះ​យេហូវ៉ា​ដែល​ទាញ​នាំ​មនុស្ស​ឲ្យ​មក​ឯ​លោក។ សូម​ប្រើ​បណ្ដាំ​របស់​លោក​ដើម្បី​ជំរុញ​ចិត្ត​អ្នក​ស្ដាប់។

ក្នុង​កិច្ច​បម្រើ​ផ្សាយ

ពេល​អាច​ធ្វើ​បាន សូម​ប្រើ​សំណួរ​ដើម្បី​ដឹង​អ្វី​ដែល​អ្នក​ស្ដាប់​ពិត​ជា​ជឿ។ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​ទឹក​មុខ​ព្រម​ទាំង​សូរ​សំឡេង​របស់​គាត់ ព្រោះ​នេះ​អាច​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​គាត់។ ក៏​ប៉ុន្តែ សូម​មាន​ចិត្ត​អត់​ធ្មត់។ គាត់​ប្រហែល​ជា​ត្រូវ​ទុក​ចិត្ត​អ្នក​សិន ទើប​គាត់​ប្រាប់​អារម្មណ៍​កប់​ជ្រៅ​ក្នុង​ចិត្ត​គាត់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក