បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ១៥៨
  • ‹ថ្ងៃនោះមកជាពិត!›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ថ្ងៃនោះមកជាពិត!›
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកសុខចិត្តរង់ចាំដោយអត់ធ្មត់ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូររៀនពីព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីចិត្ដអត់ធ្មត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរបន្តអត់ធ្មត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូរយកតម្រាប់តាមព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ១៥៨

ចម្រៀង​លេខ​១៥៨

‹ថ្ងៃ​នោះ​មក​ជា​ពិត!›

(​ហាបាគុក ២:៣​)

  1. ១. ផែន​ដី​សែន​ស្រស់​ស្អាត

    ពេញ​ដោយ​ភាព​អស្ចារ្យ

    ស្នា​ដៃ​របស់​លោក

    ល្អ​ក្រៃ​គ្មាន​អ្វី​វាចា

    ទោះ​អ្វី​ប្រែ​ប្រួល​អស់

    បំណង​លោក​មិន​ដូរ

    ដោយ​ចិត្ត​អត់​ធ្មត់​លោក

    ឲ្យ​ផែន​ដី​ល្អ​ដូច​ដើម

    (បន្ទរ)

    បិតា​យើង​ទន្ទឹង​ចាំ

    ផែន​ដី​ក្លាយ​ជា​ឧទ្យាន

    សូម​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់

    ថ្ងៃ​លោក​នឹង​មក​មិន​ខាន

    ដូច​បិតា​បាន​សន្យា

    មិន​ថា​ត្រូវ​ចាំ​យូរ​យ៉ាង​ណា

    ‹ថ្ងៃ​នោះ​មក​ជា​ពិត!›

  2. ២. ដោយ​ជំនឿ​យើង​ចាំ

    អ្នក​ស្លាប់​រស់​ឡើង​វិញ

    បិតា​យើង​ដឹង​ច្បាស់

    លោក​នឹក​ពួក​គេ​ខ្លាំង​ណាស់

    លោក​តែង​តែ​នឹក​ចាំ

    មិន​ភ្លេច​ពួក​គេ​ទេ

    សូម​ជួយ​យើង​អត់​ធ្មត់

    ដូច​លោក​បាន​អត់​ធ្មត់​ដែរ

    (បន្ទរ)

    បិតា​យើង​ទន្ទឹង​ចាំ

    ផែន​ដី​ក្លាយ​ជា​ឧទ្យាន

    សូម​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់

    ថ្ងៃ​លោក​នឹង​មក​មិន​ខាន

    ដូច​បិតា​បាន​សន្យា

    មិន​ថា​ត្រូវ​ចាំ​យូរ​យ៉ាង​ណា

    ‹ថ្ងៃ​នោះ​មក​ជា​ពិត!›

  3. ៣. ដោយ​អត់​ធ្មត់​លោក​រក

    អស់​អ្នក​មាន​ចិត្ត​ស្មោះ

    លោក​ផ្ដល់​ក្ដី​សង្ឃឹម

    និង​ជីវិត​រៀង​រហូត

    រួម​កិច្ច​ការ​នឹង​លោក

    យើង​ផ្សាយ​ដំណឹង​ល្អ

    រាល់​ពេល​រាល់​វេលា

    យើង​កាន់​តែ​ជិត​បិតា

    (បន្ទរ)

    បិតា​យើង​ទន្ទឹង​ចាំ

    ផែន​ដី​ក្លាយ​ជា​ឧទ្យាន

    សូម​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់

    ថ្ងៃ​លោក​នឹង​មក​មិន​ខាន

    ដូច​បិតា​បាន​សន្យា

    មិន​ថា​ត្រូវ​ចាំ​យូរ​យ៉ាង​ណា

    ‹ថ្ងៃ​នោះ​មក​ជា​ពិត!›

    បិតា សូម​ជួយ​យើង​អត់​ធ្មត់​៕

(​សូម​ពិនិត្យ​បន្ថែម កូឡ. ១:១១​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក