ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
មេរៀនទី ១២
ហ៊ាននិយាយ
គោលការណ៍៖ «មិត្តដែលផ្ដល់យោបល់ស្មោះពីចិត្ត ប្រៀបដូចជាប្រេងនិងគ្រឿងក្រអូប ដែលធ្វើឲ្យចិត្តសប្បាយ»។—សុភ. ២៧:៩
អ្វីដែលលោកយេស៊ូធ្វើ
១. សូមមើល វីដេអូ ឬអានម៉ាកុស ១០:១៧-២២។ បន្ទាប់មក សូមពិចារណាសំណួរដូចតទៅ៖
ក. តើលោកយេស៊ូបានឃើញបុរសអ្នកមានវ័យក្មេងនោះមានគុណសម្បត្តិអ្វីខ្លះ?
ខ. ហេតុអ្វីលោកយេស៊ូត្រូវបង្ហាញចិត្តក្លាហាននិងសេចក្ដីស្រឡាញ់ដើម្បីជូនឱវាទដល់បុរសនោះ?
តើគំរូលោកយេស៊ូបង្រៀនយើងយ៉ាងណា?
២. យើងត្រូវបង្ហាញសេចក្ដីស្រឡាញ់ តែយើងក៏ត្រូវពន្យល់យ៉ាងច្បាស់លាស់ដល់សិស្សអំពីអ្វីដែលគាត់ត្រូវធ្វើដែរ ដើម្បីគាត់អាចបន្តចូលទៅជិតព្រះយេហូវ៉ា។
ធ្វើតាមលោកយេស៊ូ
៣. ជួយសិស្សឲ្យមានគោលដៅនិងព្យាយាមសម្រេចគោលដៅនោះ។
ក. ប្រើប្រអប់«គោលដៅ»ដែលមាននៅក្នុងមេរៀននីមួយៗនៃសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!
ខ. ជួយសិស្សឲ្យដឹងអំពីអ្វីដែលគាត់ត្រូវធ្វើ ដើម្បីសម្រេចគោលដៅរយៈពេលខ្លីនិងគោលដៅរយៈពេលវែង។
គ. ឧស្សាហ៍សរសើរសិស្សឲ្យបានញឹកញាប់ កាលដែលគាត់ព្យាយាមរីកចម្រើន។
៤. ចេះសម្គាល់ឧបសគ្គណាខ្លះដែលរារាំងសិស្សមិនឲ្យរីកចម្រើនហើយជួយសិស្សឲ្យយកឈ្នះឧបសគ្គទាំងនោះ។
ក. សូមសួរខ្លួនអ្នកថា៖
‹តើអ្វីធ្វើឲ្យសិស្សពិបាករីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក?›។
‹តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីជួយសិស្ស?›។
ខ. អធិដ្ឋានសុំចិត្តក្លាហានដើម្បីអាចនិយាយជាមួយសិស្សយ៉ាងចំៗ និងដោយសេចក្ដីស្រឡាញ់អំពីអ្វីដែលគាត់ត្រូវធ្វើ។
៥. ឈប់បង្រៀន បើសិស្សមិនរីកចម្រើន។
ក. ដើម្បីដឹងច្បាស់ថាសិស្សគម្ពីររបស់អ្នករីកចម្រើនឬយ៉ាងណា សូមសួរខ្លួនអ្នកថា៖
‹តើគាត់កំពុងធ្វើតាមអ្វីដែលគាត់បានរៀនឬទេ?›។
‹តើគាត់ចូលរួមកិច្ចប្រជុំ និងប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតឬទេ?›។
‹បន្ទាប់ពីគាត់បានរៀនគម្ពីរអស់មួយរយៈពេលយូរ តើគាត់ចង់ទៅជាសាក្សីព្រះយេហូវ៉ាឬទេ?›។
ខ. បើសិស្សគម្ពីរមិនចង់រីកចម្រើន៖
សូមសួរគាត់ឲ្យគិតអំពីមូលហេតុដែលគាត់ពិបាករីកចម្រើន។
សូមពន្យល់សិស្សដោយមិនធ្វើឲ្យគាត់ទើសចិត្តអំពីមូលហេតុដែលអ្នកផ្អាកបង្រៀនគម្ពីរគាត់។
សូមប្រាប់គាត់អំពីអ្វីដែលគាត់ត្រូវរីកចម្រើន មុនដែលអ្នកចាប់ផ្ដើមបង្រៀនគម្ពីរគាត់ម្ដងទៀត។