បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១១ ទំ. ២៤-២៩
  • «គំនិតនឹងធឹង»កាលដែលទីបញ្ចប់ជិតមកដល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «គំនិតនឹងធឹង»កាលដែលទីបញ្ចប់ជិតមកដល់
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «គំនិត​នឹង​ធឹង» ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​យើង
  • «គំនិត​នឹង​ធឹង» និង​ភារៈ​ទាំង​ឡាយ​ក្នុង​គ្រួសារ
  • «គំនិត​នឹង​ធឹង» ក្នុង​ទស្សនៈ​របស់​យើង​នៃ​វិជ្ជា
  • ‹សូម​កុំ​ស្វែង​រក​ការ​យ៉ាង​ធំ›
  • ការ​ប្រើ​ដ៏​ល្អ​នៃ​ពេល​វេលា​ដែល​នៅ​សល់
  • បន្ត​រស់​នៅ​ដោយ​មាន«គំនិត​នឹង​ធឹង»
  • ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ព្រះយេហូវ៉ាអត់ធ្មត់នឹងយ៉ូណាស
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្ស ពេលដែលថ្ងៃនៃព្រះយេហូវ៉ាកៀកណាស់ហើយ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • សេចក្ដីសង្ខេបពីយ៉ូណាស
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១១ ទំ. ២៤-២៩

«គំនិត​នឹង​ធឹង»កាល​ដែល​ទី​បញ្ចប់​ជិត​មក​ដល់

«រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់​នោះ​ជិត​ដល់​ហើយ ដូច្នេះ​ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង»។—ពេត្រុស​ទី​១ ៤:៧

១. តើ​ការ​ឲ្យ​មាន«គំនិត​នឹង​ធឹង»ទាក់​ទង​អ្វី?

ពាក្យ​ខាង​លើ​នេះ​របស់​សាវ័ក​ពេត្រុស ត្រូវ​តែ​មាន​ឥទ្ធិពល​ដ៏​ជ្រាល​ជ្រៅ​លើ របៀប​ដែល​ពួក​គ្រីស្ទាន​ប្រកប​ជីវភាព​របស់​គេ។ ប៉ុន្តែ ពេត្រុស​មិន​បាន​ប្រាប់​ពួក​អ្នក​អាន​របស់​គាត់ ឲ្យ​ដក​ថយ​ពី​ភារៈ​សាមញ្ញ​និង​ការ​មើល​ខុស​ត្រូវ​នៃ​ជីវិត​នោះ​ទេ ហើយ​គាត់​ក៏​មិន​បាន​បន្លាច​លើ​សេចក្ដី​ហិន​វិនាស​ដែល​នឹង​កើត​ឡើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដាស់​តឿន​ថា៖ «ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង»។ ដើម្បី​ឲ្យ​មាន«គំនិត​នឹង​ធឹង» គឺ​ទាក់​ទង​ការ​ថ្លឹង​មើល​ល្អ ដែល​មាន​សុភនិច្ឆ័យ មិន​ឈូ​រ​ឆរ ចេះ​គិត​ក្នុង​ពាក្យ​សំដី​និង​សកម្មភាព​របស់​យើង។ នេះ​មាន​សេចក្ដី​ថា អនុញ្ញាត​ឲ្យ​បន្ទូល​របស់​ព្រះ គ្រប់​គ្រង​លើ​គំនិត​និង​សកម្មភាព​របស់​យើង។ (រ៉ូម ១២:២) ដោយ​សារ​យើង​រស់​នៅ​ក្នុង«ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច» គំនិត​នឹង​ធឹង​គឺ​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​បំបែរ​បញ្ហា​និង​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ឡាយ។—ភីលីព ២:១៥

២. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា មាន​ផល​ប្រយោជន៍​ដល់​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ?

២ «គំនិត​នឹង​ធឹង» ក៏​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ​នៃ​ខ្លួន​យើង។ (ទីតុស ២:១២; រ៉ូម ១២:៣) នេះ​ជា​ការ​ចាំ​បាច់​ណាស់ ព្រោះ​ពាក្យ​ដែល​បាន​កត់​ទុក​ក្នុង​ពេត្រុស​ទី​២ ៣:៩ ចែង​ថា៖ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់ មិន​គ្រាន់​តែ​ដល់​ពួក​អ្នក​មិន​ជឿ ប៉ុន្តែ​ក៏​អត់​ធ្មត់​ដល់«យើង​រាល់​គ្នា»—សមាជិក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន។ ហេតុ​អ្វី? ពី​ព្រោះ​ទ្រង់«មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ»។ ប្រហែល​ជា​អ្នក​ខ្លះ​នៅ​តែ​ត្រូវ​ការ​ផ្លាស់​ប្ដូរ​និង​កែ​សម្រួល ដើម្បី​ឲ្យ​អាច​មាន​សិទ្ធិ សំរាប់​រង្វាន់​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​កន្លែង​ផ្សេង​ដែល​ត្រូវ​ការ​កែ​សម្រួល​ឡើង។

«គំនិត​នឹង​ធឹង» ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​យើង

៣. តើ​សំនួរ​អ្វី​ខ្លះ​ដែល​ឪពុក​ម្ដាយ​អាច​សួរ​ខ្លួន​គេ​ស្តី​អំពី​កូន​ចៅ​របស់​គេ​នោះ?

៣ ផ្ទះ​ត្រូវ​តែ​ជា​កន្លែង​នៃ​សន្ដិភាព។ ប៉ុន្តែ ចំពោះ​មនុស្ស​ខ្លះ«ផ្ទះ​ពេញ​ដោយ . . . សេចក្ដី​ទាស់​ទែង​គ្នា​វិញ»។ (សុភាសិត ១៧:១) ចុះ​យ៉ាង​ណា​ដែរ ចំពោះ​គ្រួសារ​របស់​អ្នក? តើ​ផ្ទះ​របស់​អ្នក​រួច​ផុត​ពី«កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់»ទេ? (អេភេសូរ ៤:៣១) តើ​កូន​ចៅ​របស់​អ្នក​វិញ យ៉ាង​ណា​ដែរ? តើ​គេ​មាន​អារម្មណ៍​បាន​ត្រូវ​ស្រឡាញ់​និង​អបអរ​ពី​អ្នក​ទេ? (ប្រៀប​ធៀប លូកា ៣:២២) តើ​អ្នក​ចំណាយ​ពេល​វេលា​ដើម្បី​បង្គាប់​និង​អប់រំ​គេ​ទេ? តើ​អ្នក‹ទូន្មាន​ក្នុង​សេចក្ដី​សុចរិត› ជា​ជាង​ធ្វើ​ឡើង​ដោយ​កំហឹង​ទេ? (ធីម៉ូថេ​ទី​២ ៣:១៦) ពី​ព្រោះ​កូន​ចៅ​ជា«មរដក​មក​ពី​ព្រះ​យេហូវ៉ា» ទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់​នូវ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​គេ។—ទំនុកដំកើង ១២៧:៣

៤. (ក) តើ​អាច​មាន​លទ្ធផល​យ៉ាង​ណា ប្រសិន​បើ​ប្ដី​ប្រព្រឹត្ត​លើ​ប្រពន្ធ​ដ៏​សាហាវ? (ខ) តើ​តាម​របៀប​ណា​ដែល​ប្រពន្ធ​ទាំង​ឡាយ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​ព្រះ និង​ធ្វើ​ឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ​ទាំង​មូល?

៤ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​គូ​ប្ដី​ប្រពន្ធ​របស់​យើង? «ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះ​អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ»។ (អេភេសូរ ៥:២៨, ២៩) បុរស​ដែល​ប្រមាថ ប្រើ​អំណាច ឬ​មិន​សម​ហេតុ​ផល មិន​គ្រាន់​តែ​ធ្វើ​គ្រោះ​ថ្នាក់​ដល់​ភាព​ស្ងប់​ស្ងៀម​នៃ​គ្រួសារ​របស់​គាត់ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​របស់​គាត់​ជា​មួយ​ព្រះ​ដែរ។ (ពេត្រុស​ទី​១ ៣:៧) តើ​យ៉ាង​ណា​វិញ​ចំពោះ​ប្រពន្ធ? ពួក​គេ​ក៏​ត្រូវ«ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ»។ (អេភេសូរ ៥:២២) បើ​គិត​អំពី​ការ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​អាច​ជួយ​ប្រពន្ធ​ម្នាក់​បំភ្លេច​វិបត្ដិ​របស់​ប្ដី​ខ្លួន ហើយ​ចុះ​ចូល​ចំពោះ​គាត់​ដោយ​ឥត​តូច​ចិត្ត។ នៅ​ពេល​ខ្លះ ប្រពន្ធ​ម្នាក់​ប្រហែល​ជា​ត្រូវ​តែ​សម្ដែង​យោបល់​របស់​ខ្លួន។ សុភាសិត ៣១:២៦ ចែង​ប្រាប់​នៃ​ប្រពន្ធ​ដែល​មាន​សមត្ថភាព​ថា៖ «នាង​ពោល​ដោយ​ប្រាជ្ញា​ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស»។ ដោយ​ប្រព្រឹត្ត​លើ​ប្ដី​នាង​ដោយ​សប្បុរស​ហើយ​ដោយ​គោរព នោះ​នាង​រក្សា​សន្ដិភាព​ជា​មួយ​ព្រះ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​សុភមង្គល​នៃ​គ្រួសារ​ទាំង​មូល​ដែរ។—សុភាសិត ១៤:១

៥. ហេតុ​អ្វី​ក៏​ពួក​យុវជន​ត្រូវ​តែ​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​គម្ពីរ ចំពោះ​ការ​ប្រព្រឹត្ត​លើ​ឪពុក​ម្ដាយ​របស់​គេ?

៥ ពួក​ក្មេង​រាល់​គ្នា​អើយ តើ​អ្នក​ប្រព្រឹត្ត​យ៉ាង​ណា​ដែរ លើ​ឪពុក​ម្ដាយ​របស់​អ្នក? តើ​អ្នក​ប្រើ​ពាក្យ​សំដី​ដោយ​ឥត​គោរព ដែល​ចំអក​បញ្ឈឺ ដែល​តែង​តែ​មាន​ក្នុង​លោក​នេះ​ទេ? ឬ​ក៏​អ្នក​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​គម្ពីរ ដែល​ថា៖ «ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ៖ ‹ចូរ​គោរព​ប្រតិបត្ដិ​ដល់​មាតា​បិតា​ខ្លួន› នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង៖ ‹ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ​អង្វែង​ទៅ›»?—អេភេសូរ ៦:១​-​៣

៦. តើ​តាម​របៀប​ណា​ដែល​យើង​ស្វែង​រក​សេចក្ដី​មេត្រី​ភាព​ជា​មួយ​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នា​ឯង?

៦ យើង​ក៏​សម្ដែង«គំនិត​នឹង​ធឹង» នៅ​ពេល​ដែល​យើង«ស្វែង​រក​ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព» ជា​មួយ​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នា​ឯង។ (ពេត្រុស​ទី​១ ៣:១១) ការ​មិន​ស្រប​គំនិត​គ្នា​និង​ការ​យល់​ខុស កើត​ឡើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ។ (យ៉ាកុប ៣:២) ប្រសិន​បើ​អនុញ្ញាត​ឲ្យ​សម្អប់​ដុះ​ឡើង នោះ​សន្ដិភាព​នៃ​ក្រុម​ជំនុំ​ទាំង​មូល​អាច​ទៅ​ជា​មាន​គ្រោះ​ថ្នាក់។ (កាឡាទី ៥:១៥) ដូច្នេះ​សូម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ សូម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី។—ម៉ាថាយ ៥:២៣​-​២៥; អេភេសូរ ៤:២៦; កូល៉ុស ៣:១៣, ១៤

«គំនិត​នឹង​ធឹង» និង​ភារៈ​ទាំង​ឡាយ​ក្នុង​គ្រួសារ

៧. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​លើក​ទឹក​ចិត្ត​ឲ្យ​បង្ហាញ«គំនិត​នឹង​ធឹង» ក្នុង​បញ្ហា​ធម្មតា? (ខ) តើ​ប្ដី​ប្រពន្ធ​ត្រូវ​តែ​មាន​អាកប្បកិរិយា​យ៉ាង​ណា ចំពោះ​ភារៈ​ទាំង​ឡាយ​ក្នុង​ផ្ទះ?

៧ សាវ័ក​ប៉ុល​បាន​ឲ្យ​ឱវាទ​ពួក​គ្រីស្ទាន​ឲ្យ‹រស់​នៅ​ដោយ​គំនិត​នឹង​ធឹង›ដែរ។ (ទីតុស ២:១២) ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ក្នុង​បរិបទ ប៉ុល​ដាស់​តឿន​ពួក​ស្ត្រី«ឲ្យ​គេ​ស្រឡាញ់​ប្ដី​នឹង​កូន​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់​ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ នៅ​ផ្ទះ​ខ្លួន»។ (ទីតុស ២:៤, ៥) ប៉ុល​បាន​សរសេរ​សេចក្ដី​នោះ ក្នុង​ឆ្នាំ​៦១​-​៦៤ ស.យ. គឺ​គ្រាន់​តែ​បី​បួន​ឆ្នាំ​មុន​នឹង​ទី​បញ្ចប់​នៃ​របប​យូដា។ ប៉ុន្តែ បញ្ហា​ធម្មតា ដូច​ជា​កិច្ច​ការ​ផ្ទះ ក៏​នៅ​តែ​ជា​អ្វី​ដ៏​សំខាន់។ ដូច្នេះ ទាំង​ប្ដី​និង​ប្រពន្ធ​ត្រូវ​តែ​រក្សា​ឲ្យ​មាន​ទស្សនៈ​ល្អ​មាំ​មួន ចំពោះ​ភារៈ​ទាំង​ឡាយ​របស់​គេ​ក្នុង​ផ្ទះ ដើម្បី«កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ​បន្ទូល​បាន​ឡើយ»។ មេ​គ្រួសារ​ម្នាក់​បាន​សុំ​ទោស​ដល់​ភ្ញៀវ ពី​ព្រោះ​ផ្ទះ​របស់​គាត់​មិន​សូវ​ស្អាត​បាត។ គាត់​បាន​ពន្យល់​ថា​គាត់​មិន​បាន​ជួស​ជុល​ផ្ទះ «ពី​ព្រោះ​គាត់​កំពុង​តែ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ»។ ជា​ការ​គួរ​ឲ្យ​សរសើរ ពេល​ដែល​យើង​ធ្វើ​ការ​បូជា​សំរាប់​ព្រះ​រាជាណាចក្រ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រយ័ត្ន ដែល​យើង​មិន​បូជា​សុខុមាលភាព​នៃ​គ្រួសារ​របស់​យើង។

៨. តើ​តាម​របៀប​ណា​ដែល​មេ​គ្រួសារ​មើល​ថែ​រក្សា សំរាប់​សេចក្ដី​ត្រូវ​ការ​នៃ​គ្រួសារ​របស់​គេ​ឲ្យ​បាន​ថ្លឹង​ថ្លែង?

៨ ព្រះ​គម្ពីរ​ដាស់​តឿន​ឪពុក​ទាំង​ឡាយ​ឲ្យ​ផ្ដល់​អាទិភាព​ដល់​គ្រួសារ​របស់​គេ ដោយ​ចែង​ថា បើ​មិន​ផ្ដល់​សំរាប់​គ្រួសារ​ខ្លួន​ទេ នោះ«ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។ (ធីម៉ូថេ​ទី​១ ៥:៨) ខ្នាត​គំរូ​នៃ​ជីវភាព​គឺ​មាន​ផ្សេង​ៗ​គ្នា​ទូទាំង​ពិភព​លោក ហើយ​ជា​ការ​ល្អ​ក្នុង​ការ​រក្សា​ទុក​ទ្រព្យ​សម្បត្ដិ​ឲ្យ​បាន​ត្រឹម​ត្រូវ។ អ្នក​សរសេរ​សុភាសិត ៣០:៨ បាន​អធិស្ឋាន​ថា៖ «សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ»។ ប៉ុន្តែ ឪពុក​ម្ដាយ​មិន​ត្រូវ​ធ្វើ​កន្តើយ​នឹង​សេចក្ដី​ត្រូវ​ការ​នៃ​កូន​ចៅ​របស់​គេ​ឡើយ។ ឧទាហរណ៍ តើ​ជា​ការ​មាន​ប្រាជ្ញា​ឬ ក្នុង​ការ​បង្អត់​គ្រួសារ​ខ្លួន​ពី​សេចក្ដី​ត្រូវ​ការ​នៃ​ជីវិត ដើម្បី​នឹង​ស្វែង​រក​ភារៈ​របស់​ព្រះ​ឬ? តើ​នេះ​មិន​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដល់​កូន​ចៅ​ទេ​ឬ? ម្យ៉ាង​វិញ​ទៀត សុភាសិត ២៤:២៧ ចែង​ថា៖ «ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀបចំ​សំរាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ»។ ត្រូវ​ហើយ កាល​ដែល​មាន​ការ​ខ្វល់​ខ្វាយ​ខាង​វត្ថុ​ទ្រព្យ​ជា​សម​ហេតុ​ផល តែ‹ការ​សង់​គ្រួសារ​របស់​ខ្លួន›—ខាង​វិញ្ញាណ​និង​ខាង​ចិត្ត—គឺ​សំខាន់​ណាស់។

៩. ហេតុ​អ្វី​ក៏​មាន​ប្រាជ្ញា​សំរាប់​មេ​គ្រួសារ ដើម្បី​ពិចារណា​នូវ​ភាព​អាច​កើត​ឡើង​នៃ​សេចក្ដី​ស្លាប់​របស់​គេ​ឬ​ជម្ងឺ?

៩ តើ​អ្នក​បាន​ចាត់​ចែង​វិធី​ដើម្បី​មើល​ថែ​រក្សា​គ្រួសារ​អ្នក ក្រែង​លោ​អ្នក​ស្លាប់​ដោយ​មើល​មិន​ឃើញ​នោះ​ទេ? សុភាសិត ១៣:២២ ចែង​ថា៖ «មនុស្ស​ល្អ គេ​តែង​តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន»។ ថែម​ពី​លើ​មរតក​នៃ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ ឪពុក​ម្ដាយ​នឹង​ខ្វល់​ខ្វាយ​ក្នុង​ការ​ចិញ្ចឹម​ខាង​វត្ថុ​ទ្រព្យ​សំរាប់​កូន​ចៅ​របស់​គេ។ ក្នុង​ប្រទេស​ជា​ច្រើន មេ​គ្រួសារ​នឹង​ខំ​ធ្វើ​ឲ្យ​មាន​ប្រាក់​សន្សំ សំបុត្រ​បណ្ដាំ​តាម​ច្បាប់ និង​ការ​ធានា​រ៉ាប់​រង។ ពី​ព្រោះ ប្រជារាស្ត្រ​របស់​ព្រះ​មិន​រួច​ពី‹គ្រា​និង​ការ​កើត​ឡើង​ដែល​មើល​មិន​ឃើញ›នោះ​ទេ។ (សាស្ដា ៩:១១) ប្រាក់​ជា«គ្រឿង​ការ​ពារ» ហើយ​គម្រោង​ការណ៍​ដ៏​ប្រយ័ត្ន​ប្រយែង តែង​តែ​អាច​បំបែរ​សេចក្ដី​ទុក្ខ​លំបាក។ (សាស្ដា ៧:១២) ក្នុង​ប្រទេស​ជា​ច្រើន ដែល​រដ្ឋាភិបាល​មិន​បង់​តម្លៃ​ព្យាបាល​នោះ អ្នក​ខ្លះ​​ប្រហែល​ជា​សម្រេច​ចិត្ត​ទុក​បេឡា​សំរាប់​សេចក្ដី​ត្រូវ​ការ​ខាង​សុខភាព​ឬ រៀបចំ​សំរាប់​ការ​ធានា​រ៉ាប់​រង​សុខភាព។a

១០. តើ​តាម​របៀប​ណា​ដែល​ឪពុក​ម្ដាយ«ប្រមូល​ទុក»សំរាប់​កូន​ចៅ​របស់​គេ?

១០ បទ​គម្ពីរ​ក៏​ចែង​ថា៖ «មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្ដាយ​ទេ គឺ​ឪពុក​ម្ដាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ»។ (កូរិនថូស​ទី​២ ១២:១៤) ក្នុង​លោក​នេះ ជា​ការ​ធម្មតា​ទេ​ដែល​ឪពុក​ម្ដាយ​ប្រមូល​ប្រាក់​សំរាប់​ការ​រៀន​សូត្រ​អនាគត​កូន​ចៅ​របស់​គេ និង​ការ​រៀប​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​គេ​មាន​ការ​ចាប់​ផ្ដើម​ល្អ​ក្នុង​ជីវិត។ តើ​អ្នក​បាន​គិត​អំពី​ការ​ប្រមូល​ទុក​សំរាប់​អនាគត​ខាង​វិញ្ញាណ​សំរាប់​កូន​អ្នក​ទេ? ឧបមា​ថា​កូន​មួយ​ដែល​ធំ​ឡើង​បាន​ស្វែង​រក​កិច្ច​បំរើ​ពេញ​ពេល។ កាល​ដែល​អ្នក​បំរើ​ពេញ​ពេល​មិន​ទារ​ឬ​ទន្ទឹង​ចាំ​ការ​គាំទ្រ​ពី​ក្រៅ ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ​ប្រហែល​ជា​សម្រេច​ចិត្ត ក្នុង​ការ‹ចែក​ឲ្យ​គាត់​នូវ​អ្វី​ដែល​គាត់​ត្រូវ​ការ› ដើម្បី​ជួយ​គាត់​ឲ្យ​បន្ត​ធ្វើ​កិច្ច​បំរើ​ពេញ​ពេល។—រ៉ូម ១២:១៣; សាំយូអែល​ទី​១ ២:១៨, ១៩; ភីលីព ៤:១៤​-​១៨

១១. តើ​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​លើ​ប្រាក់ បង្ហាញ​ថា​ការ​ឥត​មាន​ជំនឿ​ឬ? សូម​ពន្យល់?

១១ ដោយ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ប្រាក់ មិន​បង្ហាញ​ថា យើង​ឥត​មាន​ជំនឿ​ថា​របប​លោកីយ៍​ដ៏​អាក្រក់​របស់​សាតាំង​ជិត​បញ្ចប់​នោះ​ឡើយ។ នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ‹ប្រាជ្ញា​មាន​ប្រយោជន៍› និង​ការ​ថ្លឹង​មើល​ល្អ។ (សុភាសិត ២:៧; ៣:២១) នៅ​ពេល​មួយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា«មនុស្ស​របស់​ផង​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត» ក្នុង​ការ​ប្រើ​ប្រាក់​របស់​គេ។ (លូកា ១៦:៨) ដូច្នេះ​ហើយ​ដែល​អ្នក​ខ្លះ ឃើញ​នូវ​សេចក្ដី​ត្រូវ​ការ​ដើម្បី​កែ​សម្រួល​តាម​របៀប ដែល​គេ​ប្រើ​ធន​ធាន​របស់​គេ ដើម្បី​ឲ្យ​គេ​មើល​ថែ​រក្សា​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​គេ​បាន​ប្រសើរ​ទៀត។

«គំនិត​នឹង​ធឹង» ក្នុង​ទស្សនៈ​របស់​យើង​នៃ​វិជ្ជា

១២. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ថ្មី?

១២ ‹ពិភព​លោក​នេះ​កំពុង​តែ​ប្រែ​ប្រួល› និង​ការ​ប្រែ​ប្រួល​ខាង​សេដ្ឋកិច្ច​និង​ការ​រីក​ចំរើន​ខាង​បច្ចេកវិជ្ជា កំពុង​តែ​កើត​មាន​ឡើង​យ៉ាង​លឿន។ (កូរិនថូស​ទី​១ ៧:៣១) ប៉ុន្តែ ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ឲ្យ​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ កាល​ដែល​ទ្រង់​បញ្ជូន​ឲ្យ​គេ​ទៅ​ប្រតិបត្ដិ​ការ​ផ្សព្វ​ផ្សាយ​ដំបូង​ថា៖ «កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន»។ (ម៉ាថាយ ១០:៩, ១០) ប៉ុន្តែ នៅ​គ្រា​ក្រោយ​មក ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក»។ (លូកា ២២:៣៦) តើ​អ្វី​ដែល​បាន​ប្រែ​ប្រួល? គឺ​កាលៈទេសៈ។ បរិវេណ​ខាង​សាសនា​បាន​ក្លាយ​ទៅ​ជា​ឃោរ​ឃៅ ហើយ​ឥឡូវ​នេះ គេ​ត្រូវ​តែ​ធ្វើ​ស្បៀង​សំរាប់​ខ្លួន​គេ។

១៣. តើ​អ្វី​ជា​គោល​បំណង​នៃ​វិជ្ជា ហើយ​តើ​តាម​របៀប​ណា​ដែល​ឪពុក​ម្ដាយ​អាច​គាំទ្រ​កូន​ចៅ​របស់​គេ​ក្នុង​រឿង​នេះ?

១៣ ដូច្នេះ​សព្វ​ថ្ងៃ​នេះ​ដែរ ឪពុក​ម្ដាយ​ប្រហែល​ជា​ត្រូវ​ការ​គិត​អំពី​ស្ថានការណ៍​នៃ​សេដ្ឋកិច្ច។ ឧទាហរណ៍ តើ​អ្នក​ធ្វើ​ការ​រៀបចំ​ដើម្បី​ធានា​ថា​កូន​ចៅ​របស់​អ្នក​នឹង​ទទួល​ការ​សិក្សា​គ្រប់​គ្រាន់​ទេ? គោល​បំណង​នៃ​វិជ្ជា​ត្រូវ​តែ​ប្រដាប់​ក្មេង​ម្នាក់​ឲ្យ​ជា​អ្នក​បំរើ​ដ៏​មាន​ប្រសិទ្ធិភាព​នៃ​ព្រះ​យេហូវ៉ា។ ហើយ​វិជ្ជា​ដ៏​សំខាន់​ជាង​គេ​បំផុត គឺ​ការ​អប់រំ​ខាង​វិញ្ញាណ។ (អេសាយ ៥៤:១៣) ឪពុក​ម្ដាយ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អំពី​សមត្ថភាព​នៃ​កូន​ចៅ​របស់​គេ ដើម្បី​ឲ្យ​គេ​អាច​ទំនុក​បំរុង​ខាង​លុយ​កាក់​ផ្ទាល់​ខ្លួន។ ដូច្នេះ សូម​ផ្ដល់​ឲ្យ​ការ​ណែនាំ​ដល់​កូន​ចៅ​របស់​អ្នក ជួយ​គេ​ឲ្យ​ជ្រើស​រើស​ប្រធាន​សម​ហេតុ​ផល​ក្នុង​សាលា ហើយ​ពិគ្រោះ​ជា​មួយ​គេ​ថា​តើ​ជា​ការ​មាន​ប្រាជ្ញា ដើម្បី​បន្ត​វិជ្ជា​ថែម​ទៀត​ឬ​ក៏​អត់។ សេចក្ដី​សម្រេច​ចិត្ត​បែប​នេះ ជា​ភារៈ​កិច្ច​គ្រួសារ ហើយ​អ្នក​ដទៃ​មិន​ត្រូវ​រិះ​គន់​លើ​សេចក្ដី​សម្រេច​ចិត្ត​នោះ​ឡើយ។ (សុភាសិត ២២:៦) ចុះ​យ៉ាង​ណា​វិញ ចំពោះ​អស់​អ្នក​ដែល​បាន​ជ្រើស​រើស​ដើម្បី​បង្រៀន​កូន​របស់​គេ​នៅ​ឯ​ផ្ទះ?b ទោះ​ជា​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​យ៉ាង​ប្រសើរ​ក៏​ដោយ មនុស្ស​ខ្លះ​បាន​ឃើញ​ថា កិច្ច​ការ​ធ្វើ​នេះ​ជា​អ្វី​ដ៏​ពិបាក​ជាង​គេ​គិត​ទៅ​ទៀត ហើយ​កូន​ចៅ​របស់​គេ​បាន​បង់​នូវ​វិជ្ជា​គ្រប់​គ្រាន់។ ដូច្នេះ ប្រសិន​បើ​អ្នក​ពិចារណា​អំពី​ការ​សិក្សា​នៅ​ឯ​ផ្ទះ សូម​គិត​អំពី​តម្លៃ​ឲ្យ​បាន​មែន​ទែន ដោយ​ស្ទង់​ប៉ាន់​មើល​ឲ្យ​ប្រាកដ​ប្រជា ថា​តើ​អ្នក​មាន​ជំនាញ​និង​ការ​ទូន្មាន​ផ្លាស់​ខ្លួន​ចាំ​បាច់ ដើម្បី​នឹង​ធ្វើ​បែប​នេះ។—លូកា ១៤:២៨

‹សូម​កុំ​ស្វែង​រក​ការ​យ៉ាង​ធំ›

១៤, ១៥. (ក) តើ​តាម​របៀប​ណា​ដែល​បារូក​បាន​បាត់​បង់​ការ​ថ្លឹង​ថ្លែង​ខាង​វិញ្ញាណ​របស់​គាត់? (ខ) ហេតុ​អ្វី​ក៏​មិន​ជា​ឆ្លាត ចំពោះ​គាត់​ក្នុង​ការ‹ស្វែង​រក​របស់​យ៉ាង​ធំ›?

១៤ ដោយ​សារ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ មិន​ទាន់​បាន​ចប់​នៅ​ឡើយ អ្នក​ខ្លះ​ប្រហែល​ជា​មាន​ចិត្ត​ទោរ​ទន់​ក្នុង​ការ​ស្វែង​រក​អ្វី​ដែល​លោកីយ៍​នេះ​មាន—អាជីព​ដ៏​ខ្ពង់​ខ្ពស់ មុខ​ងារ​ដែល​ឲ្យ​កំរៃ​ច្រើន និង​ទ្រព្យ​សម្បត្ដិ។ សូម​ពិចារណា​អំពី​ស្មៀន​របស់​យេរេមា ឈ្មោះ បារូក។ គាត់​បាន​សោក​ស្ដាយ​ថា៖ «វរ​ហើយ​ខ្ញុំ ដ្បិត​ព្រះ​យេហូវ៉ា ទ្រង់​បាន​បន្ថែម​សេចក្ដី​សោកសៅ ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សំរាក​ឡើយ»។ (យេរេមា ៤៥:៣) បារូក​បាន​អស់​កម្លាំង។ បំរើ​ជា​ស្មៀន​របស់​យេរេមា ជា​កិច្ច​ការ​ដ៏​ពិបាក និង​តាន​តឹង​មួយ។ (យេរេមា ៣៦:១៤​-​២៦) ហើយ​ភាព​តាន​តឹង​នោះ គឺ​ហាក់​ដូច​មិន​ចេះ​ចប់​ទេ។ នេះ​នឹង​អស់​រយ:១៨​ឆ្នាំ មុន​នឹង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​កំទេច​ចោល។

១៥ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​បារូក​ថា៖ «របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង ដូច្នេះ តើ​ឯង​ស្វែង​រក​ការ​យ៉ាង​ធំ​សំរាប់​ខ្លួន​ឬ កុំ​ឡើយ»។ បារូក​បាន​បាត់​បង់​សេចក្ដី​ថ្លឹង​ថ្លែង​របស់​គាត់។ គាត់​បាន​ចាប់​ផ្ដើម‹ស្វែង​រក​ការ​យ៉ាង​ធំ​សំរាប់​ខ្លួន› ប្រហែល​ជា​ទ្រព្យ​សម្បត្ដិ ភាព​ធំ​ដុំ ឬ​សន្ដិសុខ​ខាង​វត្ថុ​ទ្រព្យ។ ពី​ព្រោះ​ព្រះ​យេហូវ៉ា​នឹង«ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក» តើ​ជា​ការ​មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​ស្វែង​រក​របស់​បែប​នេះ? ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ការ​រំឭក​ដែល​គួរ​គិត​នេះ​ថា៖ «អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ . . . អញ​នឹង​ឲ្យ​ដល់​ឯង​ទុក​ជា​រំពា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​នឹង​ទៅ​ផង»។ ទ្រព្យ​សម្បត្ដិ​នឹង​មិន​រួច​ផុត​ពី​សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​យេរូសាឡិម​ឡើយ! ព្រះ​យេហូវ៉ា​បាន​ធានា​រ៉ាប់​រង​តែ​សេចក្ដី​សង្គ្រោះ​នៃ‹ជីវិត​គាត់​ទុក​ជា​រំពា›។—យេរេមា ៤៥:៤, ៥

១៦. តើ​អ្វី​ជា​មេ​រៀន​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ អាច​រៀន​ពី​ការ​ពិសោធ​របស់​បារូក?

១៦ បារូក​បាន​ធ្វើ​តាម​ការ​ទូន្មាន​របស់​ព្រះ​យេហូវ៉ា ហើយ​តាម​នឹង​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា បារូក​បាន​រួច​រស់​ជីវិត។ (យេរេមា ៤៣:៦, ៧) នេះ​ជា​មេ​រៀន​ដ៏​ខ្លាំង​មួយ​សំរាប់​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ! នេះ​មិន​មែន​ជា​គ្រា​ក្នុង​ការ‹ស្វែង​រក​ការ​យ៉ាង​ធំ​សំរាប់​ខ្លួន​យើង›ទេ។ ហេតុ​អ្វី? ពី​ព្រោះ«លោកីយ៍​នេះ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ»។—យ៉ូហាន​ទី​១ ២:១៧

ការ​ប្រើ​ដ៏​ល្អ​នៃ​ពេល​វេលា​ដែល​នៅ​សល់

១៧, ១៨. (ក) តើ​យ៉ូណាស​បាន​ប្រព្រឹត្ត​យ៉ាង​ណា ពេល​ដែល​ពួក​ក្រុង​នីនីវេ​បាន​ប្រែ​ចិត្ត? (ខ) តើ​អ្វី​ជា​មេ​រៀន​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យ៉ូណាស?

១៧ បើ​ដូច្នេះ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ពេលវេលា​ដែល​នៅ​សល់​ឲ្យ​បាន​ប្រសើរ? សូម​រៀន​ពី​ការ​ពិសោធ​នៃ​ព្យាការី​យ៉ូណាស។ គាត់«ទៅ​ឯ​ក្រុង​នីនីវេ . . . នោះ​លោក​ប៉ាវ​ប្រកាស​ថា៖ ‹នៅ​តែ​៤០​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ»។ ជា​ការ​ភ្ញាក់​ផ្អើល​ដល់​យ៉ូណាស ពួក​ក្រុង​នីនីវេ​បាន​ប្រព្រឹត្ត​តាម​សារ​របស់​គាត់ ហើយ​ក៏​បាន​ប្រែ​ចិត្ត! ព្រះ​យេហូវ៉ា​បាន​ទប់​ពី​ការ​កំទេច​ទី​ក្រុង​នោះ។ តើ​យ៉ូណា​សមានចិត្ត​យ៉ាង​ណា? «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូល​បង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូល​បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ»។—យ៉ូណាស ៣:៣, ៤; ៤:៣

១៨ ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យ៉ូណាស​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ។ ទ្រង់«បំរុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល . . . យ៉ូណាស​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ»។ ប៉ុន្តែ ការ​អរ​សប្បាយ​របស់​យ៉ូណាស​មាន​តែ​ខ្លី​ទេ កាល​ដែល​ដើម​នោះ​បាន​ស្វិត​ក្រៀម​ទៅ។ យ៉ូណាស​បាន​ក្លាយ​ទៅ​ជា«ខឹង»លើ​ភាព​មិន​ស្រួល​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ចំណុច​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ . . . ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្ដាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អី»?—យ៉ូណាស ៤:៦, ៧, ៩​-​១១

១៩. តើ​ការ​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង​អ្វី​ដែល​យើង​ចង់​ជៀស​វាង​នោះ?

១៩ ការ​វែក​ញែក​របស់​យ៉ូណាស​គឺ​គិត​តែ​ប្រយោជន៍​ខ្លួន​មែន! គាត់​អាច​អាណិត​ដល់​ដើម​នោះ ប៉ុន្តែ គាត់​ឥត​មាន​ចិត្ត​អាណិត​មេត្ដា​ដល់​មនុស្ស​នៃ​ក្រុង​នីនីវេ​ទេ—ជា​ពួក​មនុស្ស បើ​និយាយ​ប្រៀប​ធៀប​ខាង​វិញ្ញាណ ‹ឥត​ដឹង​អំពី​ភាព​ខុស​គ្នា​រវាង​ដៃ​ស្ដាំ​និង​ដៃ​ឆ្វេង​របស់​គេ›។ យើង​ក៏​ប្រហែល​ជា​ចង់​ឃើញ​នូវ​សេចក្ដី​ហិន​វិនាស​នៃ​លោកីយ៍​ដ៏​អាក្រក់​នេះ ហើយ​នេះ​ក៏​ប្រហែល​ជា​ត្រឹម​ត្រូវ​មែន! (ថែស្សាឡូនីច​ទី​២ ១:៨) ប៉ុន្តែ កាល​ដែល​រង់​ចាំ​នោះ យើង​មាន​ភារកិច្ច​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ បើ​និយាយ​ប្រៀប​ធៀប​ខាង​វិញ្ញាណ គឺ‹ឥត​ដឹង​ពី​ដៃ​ស្ដាំ​និង​ដៃ​ឆ្វេង​របស់​គេ›។ (ម៉ាថាយ ៩:៣៦; រ៉ូម ១០:១៣​-​១៥) តើ​អ្នក​នឹង​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដើម្បី​ជួយ​មនុស្ស​ឲ្យ​បាន​ច្រើន​ដឹង​អំពី​ចំណេះ​ដ៏​មាន​តម្លៃ​នៃ​ព្រះ​យេហូវ៉ា​ទេ? តើ​មុខ​ងារ​អ្វី​ដែល​អាច​ស្មើ​នឹង​អំណរ​នៃ​ការ​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ទទួល​ជីវិត​នោះ?

បន្ត​រស់​នៅ​ដោយ​មាន«គំនិត​នឹង​ធឹង»

២០, ២១. (ក) តើ​មាន​ផ្លូវ​ណា​ខ្លះ ដែល​យើង​អាច​បង្ហាញ​នូវ«គំនិត​នឹង​ធឹង» ក្នុង​កំឡុង​ថ្ងៃ​នៅ​ខាង​មុខ​នេះ? (ខ) តើ​នឹង​មាន​ពរ​អ្វី​ខ្លះ ពី​ការ​រស់​នៅ​ដោយ​មាន«គំនិត​នឹង​ធឹង»?

២០ កាល​ដែល​របប​លោកីយ៍​របស់​សាតាំង​កាន់​តែ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ហិន​វិនាស ការ​ពិបាក​ថ្មី​នឹង​ប្រាកដ​ជា​ប្រឈម​មុខ​យើង។ ធីម៉ូថេ​ទី​២ ៣:១៣ ទាយ​ថា៖ «ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង»។ ប៉ុន្តែ សូម​កុំ​ឲ្យ«ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ»។ (ហេព្រើរ ១២:៣) ចូរ​ពឹង​ពាក់​លើ​ព្រះ​យេហូវ៉ា​ដើម្បី​កម្លាំង​ចុះ។ (ភីលីព ៤:១៣) សូម​រៀន​ឲ្យ​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ​អាក្រក់​ទាំង​នេះ ជា​ជាង​គិត​តែ​លើ​អតីតកាល​នោះ។ (សាស្ដា ៧:១០) ចូរ​ប្រើ​ប្រាជ្ញា​ដ៏​មាន​ប្រយោជន៍ ដោយ​ធ្វើ​តាម​ការ​ដឹក​នាំ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ដែល​បាន​ផ្ដល់​មក។—ម៉ាថាយ ២៤:៤៥​-​៤៧

២១ ចំពោះ​មាន​ពេល​វេលា​សល់​ប៉ុន្មាន​ទៀត យើង​មិន​ដឹង​ទេ។ ប៉ុន្តែ យើង​អាច​និយាយ​ដោយ​ទុក​ចិត្ត​ថា‹ទី​បញ្ចប់​កាន់​តែ​កៀក​ណាស់​ហើយ›។ ទំរាំ​ពេល​នោះ​មក​ដល់ សូម​ឲ្យ​យើង​រស់​នៅ​ដោយ​មាន«គំនិត​នឹង​ធឹង» ក្នុង​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​គ្នា ក្នុង​របៀប​ដែល​យើង​មើល​ថែ​រក្សា​គ្រួសារ​របស់​យើង ហើយ​ក្នុង​ភារកិច្ច​ទាំង​ឡាយ​របស់​យើង។ ដោយ​ធ្វើ​ដូច្នេះ យើង​គ្រប់​គ្នា​អាច​មាន​ការ​ទុក​ចិត្ត ថា​នៅ​ទី​បំផុត យើង​នឹង​បាន​ជា«ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង»!—ពេត្រុស​ទី​២ ៣:១៤

[កំណត់​សម្គាល់]

a ឧទាហរណ៍ ក្នុង​សហរដ្ឋ​អាមេរិក​មនុស្ស​ជា​ច្រើន​មាន​ការ​រ៉ាប់​រង​ខាង​សុខភាព ថ្វី​បើ​មាន​តម្លៃ​ក៏​ដោយ។ គ្រួសារ​ស្មរបន្ទាល់​ខ្លះ បាន​ឃើញ​ថា គ្រូ​ពេទ្យ​មួយ​ចំនួន​មាន​ការ​សុខ​ចិត្ត​ពិនិត្យ​មើល​វិធី​ព្យាបាល​ដោយ​ឥត​ប្រើ​ឈាម ពេល​ដែល​គ្រួសារ​រ៉ាប់​រង​ខាង​ព្យាបាល។ គ្រូ​ពេទ្យ​ជា​ច្រើន​នឹង​យល់​ព្រម​ទទួល​ការ​បង់​ថោក ដែល​អនុញ្ញាត​ឲ្យ​ក្រោម​គម្រោង​ការណ៍​ធានា​រ៉ាប់​រង ឬ​ការ​រ៉ាប់​រង​សុខភាព​ខាង​រដ្ឋាភិបាល។

b ការ​ទទួល​វិជ្ជា​តាម​ផ្ទះ ជា​សេចក្ដី​សម្រេច​ផ្ទាល់​ខ្លួន។ សូម​មើល​អត្ថបទ «សាលា​នៅ​ឯ​ផ្ទះ—តើ​សំរាប់​អ្នក​ឬ»? ដែល​មាន​ក្នុង ៨ មេសា ១៩៩៣ នៃ​ទស្សនាវដ្ដី ភ្ញាក់​រឭក! (ភាសា​អង់គ្លេស)

ចំណុច​សំរាប់​ពិនិត្យ​សើរើ​ឡើង​វិញ

◻ តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ«គំនិត​នឹង​ធឹង» ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​យើង?

◻ តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ការ​ថ្លឹង​ថ្លែង ក្នុង​ការ​មើល​ថែ​រក្សា​សំរាប់​គ្រួសារ​របស់​យើង?

◻ ហេតុ​អ្វី​ក៏​ឪពុក​ម្ដាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​វិជ្ជា​នៃ​កូន​ចៅ​របស់​គេ?

◻ តើ​មាន​មេ​រៀន​អ្វី​ខ្លះ​ដែល​យើង​រៀន​ពី​បារូក​និង​យ៉ូណាស?

[រូប​ភាព​នៅ​ទំព័រ​២៥]

ពេល​ដែល​ប្ដី​និង​ប្រពន្ធ​ប្រព្រឹត្ត​មិន​ល្អ​ទៅ​លើ​គ្នា ពួក​គេ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​ព្រះ​យេហូវ៉ា​ទៅ​ជា​ទន់​ខ្សោយ

[រូប​ភាព​នៅ​ទំព័រ​២៧]

ឪពុក​ម្ដាយ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​វិជ្ជា​នៃ​កូន​ចៅ​របស់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក