បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១ ទំ. ៥-៧
  • សុភមង្គលពិត—តើអ្វីជាកូនសោ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សុភមង្គលពិត—តើអ្វីជាកូនសោ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ភាព​វិញ្ញាណ​បណ្ដាល​ឲ្យ​មាន​សុភមង្គល
  • សមត្ថភាព​របស់​យើង​ដើម្បី​ជ្រើស​រើស
  • ប្រាជ្ញា​ព្រះ​និង​ការ​គោរព​តាម—ជា​កូន​សោ
  • គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • អ្នកអាចរកឃើញសុភមង្គលពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១ ទំ. ៥-៧

សុភមង្គល​ពិត—តើ​អ្វី​ជា​កូន​សោ?

មនុស្ស​លោក​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ចិត្ត​សប្បាយ​រីករាយ។ ហេតុ​អ្វី​ក៏​យើង​ដឹង​ជាក់​ច្បាស់​អំពី​រឿង​នេះ? សូម​យើង​ពិចារណា​មើល​នូវ​ដើម​កំណើត​របស់​មនុស្ស។

ព្រះ​យេហូវ៉ា​បាន​បង្កើត​គូ​ស្វាមីភរិយា​ទី​មួយ ឲ្យ​មាន​សមត្ថភាព​ដើម្បី​ទទួល​សុភមង្គល។ អ័ដាម​និង​អេវ៉ា​បាន​ដាក់​នៅ​ក្នុង​ទី​មនោរម្យ គឺ​សួន​ច្បារ​នៃ​ការ​កំសាន្ត​ដែល​ហៅ​ថា​អេដែន។ ព្រះ​អាទិទេព​ទំនុក​បំរុង​ពួក​គេ​ខាង​របស់​របរ​ចាំ​បាច់​ទាំង​អស់​នៃ​ជីវិត។ សួន​ច្បារ​មាន«គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច​ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង»។ (លោកុប្បត្តិ ២:៩) អ័ដាម​និង​អេវ៉ា​មាន​សុខភាព​ដ៏​មាំ​មួន ខ្លាំង ហើយ​ល្អ—ពួក​គេ​គ្រប់ល័ក្ខណ៍​ហើយ​សប្បាយ​ចិត្ត​ណាស់។

តើ​អ្វី​ទៅ​ជា​កូន​សោ​ដែល​នាំ​ឲ្យ​គេ​មាន​សុភមង្គល? តើ​មក​ពី​លំនៅ​មនោរម្យ ឬ​ក៏​រូប​កាយ​ដ៏​គ្រប់ល័ក្ខណ៍​របស់​គេ​ឬ? អំណោយ​ទាំង​នេះ​ដែល​ព្រះ​ប្រទាន​ឲ្យ បាន​ផ្ដល់​នូវ​ការ​កំសាន្ត​នៃ​ជីវិត​របស់​គេ។ ប៉ុន្តែ សុភមង្គល​របស់​គេ​មិន​មែន​ពឹង​ពាក់​លើ​របស់​របរ​ដែល​អាច​ផ្លាស់​ប្ដូរ​បាន​នោះ​ទេ។ សួន​ច្បារ​អេដែន​មិន​មែន​គ្រាន់​តែ​ជា​សួន​ច្បារ​ល្អ​ប៉ុណ្ណោះ​ទេ។ គឺ​ជា​បដិសរណដ្ឋាន កន្លែង​សំរាប់​ថ្វាយ​បង្គំ​ព្រះ។ កូន​សោ​ចំពោះ​សុភមង្គល​អស់​កល្ប​របស់​គេ​នោះ គឺ​សំដៅ​ទៅ​លើ​សមត្ថភាព​របស់​គេ ដើម្បី​កសាង​ហើយ​រក្សា​ទំនាក់​ទំនង​ដ៏​ជា​ទី​ស្រឡាញ់​ជា​មួយ​ព្រះ​អាទិទេព។ ដើម្បី​ឲ្យ​មាន​ចិត្ត​សប្បាយ មុន​ដំបូង​ពួក​គេ​ត្រូវ​តែ​ជា​មនុស្ស​ខាង​វិញ្ញាណ។—ប្រៀប​ធៀប ម៉ាថាយ ៥:៣

ភាព​វិញ្ញាណ​បណ្ដាល​ឲ្យ​មាន​សុភមង្គល

ដំបូង​អ័ដាម​មាន​ទំនាក់​ទំនង​ខាង​វិញ្ញាណ​ជា​មួយ​ព្រះ។ គឺ​ជា​ទំនាក់​ទំនង​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ថ្នាក់​ថ្នម ដូច​ដែល​រវាង​កូន​និង​ឪពុក​អញ្ចឹង។ (លូកា ៣:៣៨) នៅ​ក្នុង​សួន​ច្បារ​អេដែន អ័ដាម​និង​អេវ៉ា​មាន​ឱកាស​ដ៏​ល្អ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បំពេញ​ការ​ថ្វាយ​បង្គំ​ព្រះ។ ដោយ​ការ​គោរព​តាម​ព្រះ​យេហូវ៉ា​ដ៏​ស្មគ្រ​ចិត្ត​និង​ដ៏​ជា​ទី​ស្រឡាញ់ ពួក​គេ​នឹង​ផ្ដល់​កិត្ដិយស​និង​សិរី​រុង​រឿងដល់​ព្រះ ច្រើន​ជាង​សត្វ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត។ ពួក​គេ​អាច​សរសើរ​ព្រះ​ដោយ​ប្រាជ្ញា​នូវ​គុណសម្បត្ដិ​ដ៏​ល្អ ហើយ​គាំទ្រ​អធិបតេយ្យភាព​របស់​ទ្រង់។ ពួក​គេ​ក៏​អាច​បន្ត​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​និង​ការ​ថ្នាក់​ថ្នម​ពី​ព្រះ​យេហូវ៉ា​ដែរ។

ចំណែក​មេត្រី​ជា​មួយ​ព្រះ​អាទិទេព ហើយ​គោរព​តាម​ច្បាប់​របស់​ទ្រង់ នោះ​បាន​ផ្ដល់​នូវ​សុភមង្គល​ពិត​ចំពោះ​ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង។ (លូកា ១១:២៨) អ័ដាម​និង​អេវ៉ា​មិន​ចាំ​បាច់​ពិសោធ​ការ​ពិបាក​ដ៏​រាប់​ឆ្នាំ​នោះ​ទេ ហើយ​មិន​ចាំ​បាច់​សាក​ល្បង​ម្ដង​ហើយ​ម្ដង​ទៀត មុន​ស្វែង​រក​កូន​សោ​ចំពោះ​សុភមង្គល​នោះ។ ពួក​គេ​មាន​ចិត្ត​សប្បាយ​តាំង​តែ​ពី​គេ​បាន​កើត​មក​ម្ល៉េះ។ ដោយ​មាន​សភាព​ស្ងប់​ស្ងៀម​ជា​មួយ​ព្រះ ហើយ​ស្ដាប់​បង្គាប់​អំណាច​របស់​ទ្រង់ នោះ​ធ្វើ​ឲ្យ​គេ​សប្បាយ​រីករាយ។

ប៉ុន្តែ សុភមង្គល​នោះ​ក៏​បាន​ចប់​នៅ​ពេល​ដែល​គេ​បាន​ប្រឆាំង​នឹង​ព្រះ។ ដោយ​បះ​បោរ អ័ដាម​និង​អេវ៉ា​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ខាង​វិញ្ញាណ​របស់​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ ពួក​គេ​មិន​មែន​ជា​មិត្ត​សំឡាញ់​នឹង​ព្រះ​ទៀត​ឡើយ។ (លោកុប្បត្តិ ៣:១៧​-​១៩) នៅ​ថ្ងៃ​ដែល​ពួក​គេ​បាន​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​នោះ មើល​ទៅ​ព្រះ​យេហូវ៉ា​បាន​ផ្ដាច់​ការ​ទាក់​ទង​ជា​មួយ​ពួក​គេ​នៅ​ពេល​នោះ​ភ្លាម។ ពួក​គេ​បាត់​បង់​ភាព​គ្រប់ល័ក្ខណ៍​របស់​គេ ជីវិត​អស់​កល្ប ហើយ​ទី​លំនៅ​មនោរម្យ​របស់​គេ។ (លោកុប្បត្តិ ៣:២៣) ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នោះ តាំង​ពី​ពួក​គេ​បាន​បាត់​បង់​ទំនាក់​ទំនង​ជា​មួយ​ព្រះ ពួក​គេ​បាន​បាត់​បង់​កូន​សោ​ចំពោះ​សុភមង្គល។

សមត្ថភាព​របស់​យើង​ដើម្បី​ជ្រើស​រើស

មុន​ពេល​ស្លាប់ អ័ដាម​និង​អេវ៉ា​បាន​ផ្ដល់​កូន​ចៅ​របស់​គេ​នូវ​គុណសម្បត្ដិ​មនុស្ស មនសិការ​ខាង​ក្នុង​របស់​គេ ហើយ​សមត្ថភាព​សំរាប់​ខាង​វិញ្ញាណ។ គ្រួសារ​មនុស្សជាតិ​មិន​បាន​ធ្លាក់​ដល់​ថ្នាក់​ដូច​សត្វ​នោះ​ទេ។ យើង​អាច​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​អាទិទេព។ (កូរិនថូស​ទី​២ ៥:១៨) ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា មនុស្សជាតិ​បន្ត​ការ​ជ្រើស​រើស ថា​តើ​គោរព​ព្រះ​ឬ​ក៏​មិន​គោរព​ព្រះ។ នេះ​បាន​បង្ហាញ​ជា​ច្រើន​សតវត្ស​ក្រោយ​ពី​ព្រះ​យេហូវ៉ា បាន​ផ្ដល់​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ថ្មី នូវ​ជម្រើស​ជីវិត​ឬ​សេចក្ដី​ស្លាប់។ តាម​អ្នក​នាំ​ពាក្យ​របស់​ទ្រង់ គឺ​លោក​ម៉ូសេ ព្រះ​មាន​បន្ទូល​ថា៖ «អញ​បាន​ដាក់​សំញែង​ជីវិត នឹង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់​នឹង​សេចក្ដី​អាក្រក់»។—ចោទិយកថា ៣០:១៥​-​១៨

សូម្បី​តែ​ឥឡូវ​នេះ រាប់​ពាន់​ឆ្នាំ​ក្រោយ​ពី​សួន​មនោរម្យ​ពី​សម័យ​បុរាណ​បាន​បាត់​បង់​ទៅ យើង​ជា​មនុស្ស​នៅ​មាន​សមត្ថភាព​ជ្រើស​រើស​ផ្លូវ​ត្រឹម​ត្រូវ​ដែរ។ យើង​មាន​មនសិការ​ដែល​ប្រើ​ការ​បាន ហើយ​អាច​គោរព​តាម​ច្បាប់​វិន័យ​ព្រះ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី «មនុស្ស​នៅ​ក្នុង​របស់​យើង» ហើយ​មនុស្ស​ខាង «ក្នុង»។ (កូរិនថូស​ទី​២ ៤:១៦; រ៉ូម ៧:២២) ឃ្លា​ទាំង​នេះ​ទាក់​ទង​នឹង​សក្ដានុពល​ដែល​យើង​មាន​ពី​កំណើត ដើម្បី​សម្ដែង​គុណសម្បត្ដិ​របស់​ព្រះ ដើម្បី​គិត​ដូច​គំនិត​ព្រះ បើ​ឲ្យ​បាន​ជា​បុគ្គល​ខាង​វិញ្ញាណ។

ចំពោះ​សីលធម៌​និង​មនសិការ​របស់​យើង សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រិត្យ​វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រិត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រិត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ ដោយ​សម្ដែង​ថា របៀប​ក្រិត្យ​វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ជួន​កាល​ប្រកាន់​ទោស ជួន​កាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក»។—រ៉ូម ២:១៤, ១៥

ប្រាជ្ញា​ព្រះ​និង​ការ​គោរព​តាម—ជា​កូន​សោ

បុគ្គល​ម្នាក់​ប្រហែល​សួរ​ថា ‹ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​មាន​គំនិត​ជា​ធម្មតា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ ហើយ​ជា​លទ្ធផល ចង់​បាន​សុភមង្គល​ពិត​នោះ ហេតុ​អ្វី​បាន​ជា​អពមង្គល​កាន់​តែ​មាន​កើន​ទូទៅ​ដូច្នេះ? នេះ​គឺ​ពី​ព្រោះ​ដើម្បី​ឲ្យ​មាន​ការ​សប្បាយ​ចិត្ត យើង​និមួយ​ៗ​ត្រូវ​តែ​លូត​លាស់​ខាង​វិញ្ញាណ។ ថ្វី​បើ​បាន​បង្កើត​ដូច​រូប​អង្គ​ព្រះ​ពី​ដើម​មែន មនុស្ស​បាន​ដាច់​ចេញ​ពី​ព្រះ​អាទិទេព​របស់​គេ។ (អេភេសូរ ៤:១៧, ១៨) ដូច្នេះ​ហើយ យើង​ម្នាក់​ៗ​ត្រូវ​តែ​បោះ​ជំហាន​ឲ្យ​បាន​មាំ​មួន ដើម្បី​បង្កើត​ហើយ​រក្សា​ការ​ទាក់​ទង​ខាង​វិញ្ញាណ​ជា​មួយ​ព្រះ។ ការ​ទាក់​ទង​របៀប​នេះ​មិន​ដែល​កើត​ដោយ​ខ្លួន​ឯង​បាន​ទេ។

ព្រះ​យេស៊ូ​បាន​ផ្ដល់​នូវ​គោល​ការណ៍​សំខាន់​ពីរ ក្នុង​ការ​ចំរើន​ខាង​វិញ្ញាណ។ គោល​ការណ៍​មួយ គឺ​ត្រូវ​ស្វែង​រក​ចំណេះ​ត្រឹម​ត្រូវ​នៃ​ព្រះ ហើយ​មួយ​ទៀត​គឺ​ត្រូវ​អនុវត្ត​តាម​ព្រះ​ហឫទ័យ​នៃ​ទ្រង់។ (យ៉ូហាន ១៧:៣) ដោយ​ស្រង់​ពាក្យ​បន្ទូល​នៃ​ព្រះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «សេចក្ដី​ចែង​ទុក​មក​ដូច្នេះ ‹មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ›»។ (ម៉ាថាយ ៤:៤) នៅ​ពេល​មួយ​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។ (យ៉ូហាន ៤:៣៤) យើង​មិន​ចាំ​បាច់​ចំណាយ​រាប់​សតវត្ស​ក្នុង​ការ​ពិសោធ​ស្រាវ​ជ្រាវ​រក​សុភមង្គល​ទេ។ ការ​ពិសោធ​មិន​មែន​ជា​កូន​សោ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ប្រាជ្ញា​របស់​ព្រះ​និង​ការ​គោរព​តាម​ព្រះ​អាទិទេព​របស់​យើង​ទេ ដែល​អាច​នាំ​ឲ្យ​មាន​ជីវិត​សប្បាយ​ពិត​បាន។—ទំនុកដំកើង ១៩:៧, ៨; សាស្ដា ១២:១៣

ច្បាស់​ណាស់ សុភមង្គល​ដែល​មាន​ពី​ការ​ទុក​ចិត្ត​លើ​ប្រាជ្ញា​ដល់​ព្រះ ហើយ​មាន​ឋានៈ​ល្អ​ចំពោះ​ព្រះ នោះ​មិន​ហួស​ពី​ការ​ឈូង​របស់​យើង​ឡើយ។ (កិច្ច​ការ ១៧:២៦, ២៧) ចំណេះ​នៃ​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ នោះ​ជា​ឯកសិទ្ធិ​ចំពោះ​មនុស្ស​គ្រប់​ៗ​គ្នា។ ព្រះ​គម្ពីរ ដោយ​បាន​បោះ​ពុម្ព​រាប់​ពាន់​លាន​ក្បាល​ជា​ច្រើន​ភាសា នៅ​តែ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​ចែក​ចាយ​ដ៏​ច្រើន​បំផុត​ក្នុង​ពិភព​លោក។ ព្រះ​គម្ពីរ​អាច​ជួយ​អ្នក​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ ហើយ​ឲ្យ​មាន​សុភមង្គល​ពិត ពី​ព្រោះ​បទ​គម្ពីរ​ប្រាប់​យើង​ថា៖ «សប្បាយ​ហើយ សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ»!—ទំនុកដំកើង ១៤៤:១៥

[ប្រអប់​នៅ​ទំព័រ​៦]

ជំហាន​ចំពោះ​សុភមង្គល

១. អបអរ​ហើយ​បណ្ដុះ​ភាព​វិញ្ញាណ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្ដាប់​ព្រះ បន្ទូល ហើយ​កាន់​តាម»!—លូកា ១១:២៨

២. ទទួល​ស្គាល់​ថា ការ​យល់​ព្រម​ពី​ព្រះ​គឺ​សំខាន់​ជាង​ទ្រព្យ​សម្បត្ដិ​ឬ​ភាព​ហ៊ឺហា។ ប៉ុល​បាន​សរសេរ​ថា៖ «តែ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន . . . មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ»។—ធីម៉ូថេ​ទី​១ ៦:៦​-​៨

៣. ខំ​ប្រឹង​បណ្ដុះ​ហើយ​ធ្វើ​តាម​មនសិការ​ដែល​បាន​អប់រំ​ពី​ព្រះ​គម្ពីរ។—រ៉ូម ២:១៤, ១៥

៤. សម្រេច​ចិត្ត​ដើម្បី​គោរព​តាម​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ដូច្នេះ គឺ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​រាស្ត្រ​របស់​ទ្រង់។ ដាវីឌ​ពី​សម័យ​បុរាណ​បាន​សរសេរ​ថា៖ «សប្បាយ​ហើយ សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន»!—ទំនុកដំកើង ១៤៤:១៥

[រូប​ភាព​នៅ​ទំព័រ​៧]

«សប្បាយ​ហើយ អស់​អ្នក​ដែល​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គេ»។—ម៉ាថាយ ៥:៣, ព.ថ.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក