បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៥ ទំ. ២២-២៧
  • ព្រះយេហូវ៉ានាំកូនជាច្រើនមកក្នុងសិរីល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ានាំកូនជាច្រើនមកក្នុងសិរីល្អ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី​ល្អ
  • «កើត​ពី​ព្រះ»
  • ភស្តុ​តាង​នៃ​ការ​នាំ​មក​ដោយ​ព្រះ
  • ការ​ធ្វើ​បន្ទាល់​នៃ​វិញ្ញាណ​បរិសុទ្ធ
  • យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ដ៏​ពិសេស
  • បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ​ត្រង់
  • ពួកស្មរបន្ទាល់គ្រីស្ទានដែលជាពលរដ្ឋខាងស្ថានសួគ៌
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះមិនយូរប៉ុន្មានទៀត
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើអ្នកបានទទួល«វិញ្ញាណនៃសេចក្ដីពិត»ហើយឬនៅ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការបំព្រួមរបស់នៅស្ថានសួគ៌និងរបស់នៅផែនដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៥ ទំ. ២២-២៧

ព្រះ​យេហូវ៉ា​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី​ល្អ

«ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ​សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី​ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ​បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក»។—ហេព្រើរ ២:១០

១. ហេតុ​អ្វី​ក៏​យើង​អាច​ដឹង​ប្រាកដ​ថា គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​មនុស្ស​លោក​នឹង​បាន​សម្រេច?

ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី ឲ្យ​បាន​ទៅ​ជា​លំនៅ​ជា​អនន្ត​នៃ​គ្រួសារ​ដ៏​គ្រប់ល័ក្ខណ៍​របស់​មនុស្ស ដែល​សប្បាយ​រីករាយ​នឹង​ជីវិត​ដ៏​មិន​ចេះ​ចប់។ (សាស្ដា ១:៤; អេសាយ ៤៥:១២, ១៨) ពិត​មែន ឪពុក​ដើម​ដំបូង​របស់​យើង អ័ដាម​បាន​ធ្វើ​បាប ហើយ​បាន​ចែក​រំលែក​បាប​និង​សេចក្ដី​ស្លាប់​មក​លើ​កូន​របស់​គេ​ទាំង​ឡាយ។ ប៉ុន្តែ គោល​បំណង​របស់​ព្រះ​សំរាប់​មនុស្ស​លោក នឹង​បាន​សម្រេច​ដោយ​សារ​ពូជ​ដែល​បាន​សន្យា គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ (លោកុប្បត្តិ ៣:១៥; ២២:១៨; រ៉ូម ៥:១២​-​២១; កាឡាទី ៣:១៦) សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក​បាន​ជំរុញ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន «ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ (យ៉ូហាន ៣:១៦) ហើយ​សេចក្ដី​ស្រឡាញ់ ក៏​ជំរុញ​ព្រះ​យេស៊ូ«ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:២៨) ‹តម្លៃ​លោះ​ដ៏​ស្មើ›នេះ គឺ​ទិញ​មក​វិញ​នូវ​សិទ្ធិ​និង​សេចក្ដី​សង្ឃឹម ដែល​អ័ដាម​បាន​បាត់​បង់ ហើយ​ធ្វើឲ្យ​អាច​ទទួល​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច។—ធីម៉ូថេ​ទី​១ ២:៥, ៦; យ៉ូហាន ១៧:៣

២. តើ​ដោយ​ដូច​ម្ដេច​ដែល​ការ​ប្រើ​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ បាន​តំណាង​ដោយ​ថ្ងៃ​ធួន​បាប​ប្រចាំ​ឆ្នាំ​អ៊ីស្រាអែល?

២ ការ​ប្រើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ គឺ​បាន​តំណាង​ដោយ​ថ្ងៃ​ធួន​បាប​ប្រចាំ​ឆ្នាំ។ នៅ​ថ្ងៃ​នោះ សម្ដេច​សង្ឃ​របស់​អ៊ីស្រាអែល មុន​ដំបូង​គឺ​បូជា​គោ​មួយ ធ្វើ​ជា​តង្វាយ​បាប ហើយ​ថ្វាយ​ឈាម​របស់​វា​នៅ​ឯ​ហិប​ដ៏​ពិសិដ្ឋ ក្នុង​ទី​បរិសុទ្ធ​បំផុត​នៃ​រោង​ឧបោសថ ហើយ​ក្រោយ​មក ក្នុង​ព្រះ​វិហារ។ នេះ​បាន​ធ្វើ​ឡើង​សំរាប់​ប្រយោជន៍​លោក គ្រួសារ​របស់​លោក និង​កុលសម្ព័ន្ធ​លេវី។ ស្រដៀង​គ្នា ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ថ្វាយ​ជូន​ព្រះ​នូវ​តម្លៃ​នៃ​ឈាម​របស់​ទ្រង់ មុន​ដំបូង ដើម្បី​គ្រប​បាំង​បាប​នៃ‹ពួក​បង​ប្អូន›ខាង​វិញ្ញាណ​របស់​ទ្រង់។ (ហេព្រើរ ២:១២; ១០:១៩​-​២២; លេវីវិន័យ ១៦:៦, ១១​-​១៤) នៅ​ថ្ងៃ​ធួន​បាប សម្ដេច​សង្ឃ​ក៏​ធ្វើ​យញ្ញ​បូជា​សត្វ​ពពែ​មួយ​ដែរ ជា​តង្វាយ​លោះ​បាប ហើយ​ថ្វាយ​ឈាម​របស់​វា​ក្នុង​ទី​បរិសុទ្ធ​បំផុត ដោយ​ធ្វើ​ដូច្នេះ នោះ​បាន​ធ្វើ​ការ​ធួន​បាប​នៃ​កុលសម្ព័ន្ធ​១២​ទៀត ដែល​មិន​មែន​ខាង​សង្ឃ។ ដូច្នេះ​ដែរ សម្ដេច​សង្ឃ​ព្រះ​យេស៊ូ​គ្រីស្ទ នឹង​ប្រើ​ឈាម​ដ៏​មាន​ជីវិត​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក​ដែល​អនុវត្ត​ជំនឿ ដោយ​លុប​ចោល​បាប​របស់​គេ។—លេវីវិន័យ ១៦:១៥

នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី​ល្អ

៣. យោង​ទៅ​តាម​ហេព្រើរ ២:៩, ១០ តើ​ព្រះ​បាន​ធ្វើ​អ្វី​អស់​រយៈ​១៩០០​ឆ្នាំ​មក​នេះ?

៣ អស់​រយ:១៩០០​ឆ្នាំ ព្រះ​បាន​ធ្វើ​អ្វី​មួយ​ដ៏​អស្ចារ្យ ដែល​ទាក់​ទង​នឹង‹ពួក​បង​ប្អូន›របស់​ព្រះ​យេស៊ូ។ ស្តី​អំពី​រឿង​នេះ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «យើង​ឃើញ​ព្រះ​យេស៊ូ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្ដិច​ទ្រង់​ពាក់​សិរី​ល្អ នឹង​ល្បី​ព្រះ​នាម​ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ​គុណ​នៃ​ព្រះ ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ​សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី​ល្អ នោះ​គួរ​គប្បី​ឲ្យ[ព្រះ​យេហូវ៉ា]បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ​បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក»។ (ហេព្រើរ ២:៩, ១០) មេ​នៃ​សេចក្ដី​សង្គ្រោះ​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​រៀន​ការ​គោរព​ដ៏​គ្រប់ល័ក្ខណ៍ ដោយ​សារ​អ្វី​ដែល​ទ្រង់​បាន​រង​ទុក្ខ កាល​ដែល​រស់​នៅ​ជា​មនុស្ស​លើ​ផែនដី។ (ហេព្រើរ ៥:៧​-​១០) ព្រះ​យេស៊ូ​ជា​បុគ្គល​ទី​មួយ​ដែល​បាន​កើត​ជា​រាជបុត្រា​វិញ្ញាណ​របស់​ព្រះ។

៤. តើ​នៅ​ពេល​ណា និង​យ៉ាង​ដូច​ម្ដេច ដែល​ព្រះ​យេស៊ូ​បាន​កើត​ជា​រាជបុត្រា​វិញ្ញាណ​របស់​ព្រះ?

៤ ព្រះ​យេហូវ៉ា​បាន​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ឬ​សកម្មពល​របស់​ទ្រង់ ដើម្បី​បង្កើត​ព្រះ​យេស៊ូ​ជា​រាជបុត្រា​វិញ្ញាណ ដើម្បី​នាំ​ឲ្យ​ទ្រង់​មក​ឯ​សិរី​ល្អ​នៅ​ស្ថាន​សួគ៌។ កាល​ដែល​នៅ​ជា​មួយ​យ៉ូហាន​-​បាទីស្ទ ព្រះ​យេស៊ូ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​តំណាង​ការ​ថ្វាយ​ខ្លួន​ទ្រង់​ដល់​ព្រះ។ ដំណឹង​ល្អ​តាម​លូកា​ចែង​ថា៖ «លុះ​កាល​បណ្ដា​ជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះ​យេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​បើក​ឡើង ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា៖ ‹ឯង​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់› »។ (លូកា ៣:២១, ២២) យ៉ូហាន​បាន​ឃើញ​វិញ្ញាណ​បរិសុទ្ធ​ធ្លាក់​មក​លើ​ព្រះ​យេស៊ូ ហើយ​បាន​ឮ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​យល់​ព្រម​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់។ នៅ​ពេល​នោះ ហើយ​ដោយ​វិញ្ញាណ​បរិសុទ្ធ ព្រះ​យេហូវ៉ា​បាន​បង្កើត​ព្រះ​យេស៊ូ ជា​ទី​មួយ​នៃ‹កូន​ជា​ច្រើន​មក​ក្នុង​សិរី​ល្អ›។

៥. តើ​អ្នក​ណា​ជា​ពួក​ដំបូង​ដែល​បាន​ទទួល​ប្រយោជន៍​ពី​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ហើយ​តើ​គេ​មាន​ចំនួន​ប៉ុន្មាន​នាក់?

៥ ‹ពួក​បង​ប្អូន›របស់​ព្រះ​យេស៊ូ គឺ​ជា​ពួក​ដំបូង​ដែល​ទទួល​ផល​ប្រយោជន៍​ពី​យញ្ញ​បូជា​នេះ។ (ហេព្រើរ ២:១២​-​១៨) ក្នុង​ចក្ខុនិមិត្ត សាវ័ក​យ៉ូហាន​បាន​ឃើញ​គេ​ទទួល​សិរី​ល្អ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ជា​មួយ​កូន​ចៀម គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ យ៉ូហាន​ក៏​បាន​បញ្ចេញ​ឲ្យ​ដឹង​ចំនួន​នៃ​ពួក​នេះ ដោយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់​ដែល​មាន​ព្រះ​នាម​ទ្រង់ នឹង​ព្រះ​នាម​ព្រះ​វរបិតា​ទ្រង់​កត់​លើ​ថ្ងាស។ . . . ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម មិន​ឃើញ​មាន​សេចក្ដី​ភូត​ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅហ្មង»។ (វិវរណៈ ១៤:១​-​៥) ដូច្នេះ ‹កូន​ជា​ច្រើន​ដែល​បាន​នាំ​មក​ក្នុង​សិរី​ល្អ›លើ​ស្ថាន​សួគ៌ ចំនួន​សរុប​មាន​តែ​១៤៤.០០១​នាក់—ព្រះ​យេស៊ូ​និង​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ទ្រង់។

«កើត​ពី​ព្រះ»

៦, ៧. តើ​អ្នក​ណា​ដែល«កើត​ពី​ព្រះ» ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គេ?

៦ ពួក​អ្នក​ដែល​បាន​នាំ​មក​ដោយ​ព្រះ​យេហូវ៉ា គឺ«កើត​ពី​ព្រះ»។ ក្នុង​ការ​សំដៅ​ទៅ​ពួក​ទាំង​នេះ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ[របស់​ព្រះ​យេហូវ៉ា]នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក»។ (យ៉ូហាន​ទី​១ ៣:៩) «ពូជ»នេះ​គឺ​ជា​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ វិញ្ញាណ​បរិសុទ្ធ​និង​បន្ទូល​របស់​ព្រះ បាន​ផ្ដល់​ឲ្យ​បុគ្គល​ម្នាក់​ៗ​នៃ​ពួក​១៤៤.០០០​នាក់​នូវ‹កំណើត​ថ្មី›នៃ​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌។—ពេត្រុស​ទី​១ ១:៣​-​៥, ២៣

៧ ព្រះ​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​តាំង​ពី​កំណើត​ជា​មនុស្ស ដូច​កាល​អ័ដាម​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ជា«កូន​ព្រះ»។ (លូកា ១:៣៥; ៣:៣៨) ប៉ុន្តែ ក្រោយ​ពី​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ ជា​ការ​សំខាន់​ណាស់​ដែល​ព្រះ​យេហូវ៉ា​ប្រកាស​ថា៖ «ឯង​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ (ម៉ាកុស ១:១១) ដោយ​សេចក្ដី​ប្រកាស​នេះ ជា​មួយ​នឹង​ការ​ចាក់​វិញ្ញាណ​បរិសុទ្ធ គឺ​បាន​ឃើញ​ជាក់​ស្តែង​ថា ពេល​នោះ​ហើយ​ដែល​ព្រះ​បាន​នាំ​ព្រះ​យេស៊ូ​ឲ្យ​ធ្វើ​ជា​បុត្រ​វិញ្ញាណ​ពិសេស​របស់​ទ្រង់។ បើ​និយាយ​ជា​អត្ថបដិរូប ពេល​នោះ​ព្រះ​យេស៊ូ​បាន​ទទួល‹កំណើត​ថ្មី› ដែល​មាន​សិទ្ធិ​ទទួល​ជីវិត​ម្ដង​ទៀត ជា​បុត្រ​វិញ្ញាណ​នៃ​ព្រះ​នៅ​លើ​ស្ថាន​សួគ៌។ ដូច​ទ្រង់ ពួក​បង​ប្អូន​ខាង​វិញ្ញាណ​១៤៤.០០០​នាក់ ក៏‹កើត​ថ្មី›ដែរ។ (យ៉ូហាន ៣:១​-​៨; មើល ប៉ម​យាម ១៥ វិច្ឆិកា ១៩៩២ ទំព័រ ៣​-​៦) ហើយ​ដូច​ព្រះ​យេស៊ូ គេ​ក៏​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ ហើយ​បាន​ចាត់​ឲ្យ​ផ្សាយ​ប្រកាស​ដំណឹង​ល្អ។—អេសាយ ៦១:១, ២; លូកា ៤:១៦​-​២១; យ៉ូហាន​ទី​១ ២:២០

ភស្តុ​តាង​នៃ​ការ​នាំ​មក​ដោយ​ព្រះ

៨. តើ​មាន​ភស្តុ​តាង​ណា​ខ្លះ​នៃ​ការ​នាំ​មក​ដោយ​វិញ្ញាណ ក្នុង​ករណី​របស់ (ក) ព្រះ​យេស៊ូ (ខ) ពួក​សិស្ស​ដើម​ដំបូង​របស់​ទ្រង់?

៨ គឺ​មាន​ភស្តុ​តាង​ដែល​ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​នាំ​មក​ដោយ​វិញ្ញាណ។ យ៉ូហាន​-​បាទីស្ទ​បាន​ឃើញ​វិញ្ញាណ​ចុះ​លើ​ព្រះ​យេស៊ូ ហើយ​បាន​ឮ​សេចក្ដី​ប្រកាស​របស់​ព្រះ អំពី​ភាព​ជា​បុត្រ​វិញ្ញាណ​នៃ​ព្រះ​មេស្ស៊ី​ចាក់​ប្រេង​តាំង​ថ្មី​នេះ។ ប៉ុន្តែ តើ​ពួក​សិស្ស​ដើម​ដំបូង​របស់​ព្រះ​យេស៊ូ​ដឹង​យ៉ាង​ណា​ថា​គេ​បាន​នាំ​មក​ដោយ​វិញ្ញាណ​នោះ? នៅ​ថ្ងៃ​នៃ​ការ​យាង​ទៅ​ស្ថាន​សួគ៌ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ»។ (កិច្ច​ការ ១:៥) ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ«ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»នៅ​ថ្ងៃ​នៃ​បុណ្យ​ភិន្ដាកុស​ឆ្នាំ ៣៣​ស.យ.។ ការ​ចាក់​វិញ្ញាណ​នោះ គឺ​មាន«ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង» ហើយ«អណ្ដាត ដូច​ជា​អណ្ដាត​ភ្លើង» មាន​លើ​ពួក​សិស្ស​គ្រប់​គ្នា។ អ្វី​ដ៏​អស្ចារ្យ​បំផុត នោះ​គឺ​ពួក​សិស្ស«បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេង​ៗ តាម​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ»។ ដូច្នេះ គឺ​មាន​ទី​សំអាង​ខាង​ការ​ឃើញ​និង​ការ​ឮ ដែល​ថា​ផ្លូវ​ទៅ​ឯ​សិរី​ល្អ​នៅ​ស្ថាន​សួគ៌​ជា​បុត្រ​របស់​ព្រះ បាន​ត្រូវ​បើក​សំរាប់​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។—កិច្ច​ការ ២:១​-​៤, ១៤​-​២១; យ៉ូអែល ២:២៨, ២៩

៩. តើ​មាន​ភស្តុ​តាង​ណា​ខ្លះ​ដែល​ថា​ពួក​សាម៉ារី លោក​កូនេលាស និង​ពួក​ដទៃ​ទៀត​នៃ​សតវត្ស​ទី​មួយ​បាន​ត្រូវ​នាំ​មក​ដោយ​វិញ្ញាណ?

៩ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ភីលីព​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រកាស​ក្នុង​ស្រុក​សាម៉ារី។ ថ្វី​បើ​ពួក​សាម៉ារី​បាន​ទទួល​យក​សារ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក តែ​គេ​ឥត​មាន​ទី​សំអាង​ថា​ព្រះ​បាន​នាំ​គេ​មក​ជា​បុត្រ​វិញ្ញាណ​របស់​ទ្រង់​ឡើយ។ នៅ​ពេល​ដែល​សាវ័ក​ពេត្រុស​និង​យ៉ូហាន​បាន​អធិស្ឋាន ហើយ​ដាក់​ដៃ​គេ​លើ​ពួក​អ្នក​ជឿ​ទាំង​នោះ «គេ​បាន​ទទួល ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ» ដែល​ក្នុង​ផ្លូវ​ខ្លះ​នេះ​ឃើញ​ជាក់​ស្តែង​ដល់​ពួក​អ្នក​សង្កេត​មើល។ (កិច្ច​ការ ៨:៤​-​២៥) នេះ​ជា​ភស្តុ​តាង ដែល​ថា​ពួក​សាម៉ារី​ដែល​ជឿ​នោះ​បាន​ត្រូវ​នាំ​មក​ដោយ​វិញ្ញាណ​ជា​បុត្រ​របស់​ព្រះ។ ស្រដៀង​គ្នា​នេះ ក្នុង​ឆ្នាំ​៣៦​ស.យ. កូនេលាស​និង​ពួក​សាសន៍​ដទៃ​ទៀត​បាន​ទទួល​សេចក្ដី​ពិត​របស់​ព្រះ។ ពេត្រុស​និង​ពួក​អ្នក​ជឿ​សាសន៍​យូដា​ដែល​បាន​មក​ជា​មួយ​គាត់ «មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ពី​ដំណើរ​ដែល​អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ចាក់​មក​លើ​ពួក​សាសន៍​ដទៃ​ដូច្នេះ​ដែរ ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ»។ (កិច្ច​ការ ១០:៤៤​-​៤៨) ពួក​គ្រីស្ទាន​ជា​ច្រើន​នៅ​សតវត្ស​ទី​មួយ​បាន​ទទួល«អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ» ដូច​ជា​ការ​និយាយ​ភាសា​ដទៃ។ (កូរិនថូស​ទី​១ ១៤:១២, ៣២) ដូច្នេះ ពួក​ទាំង​នេះ​មានទី​សំអាង​ដ៏​ជាក់​លាក់​ថា​គេ​បាន​នាំ​មក​ដោយ​វិញ្ញាណ។ ប៉ុន្តែ តើ​យ៉ាង​ដូច​ម្ដេច​ដែល​ពួក​គ្រីស្ទាន​នៅ​ពេល​ក្រោយ​នឹង​ដឹង​ថា​គេ​បាន​នាំ​មក​ដោយ​វិញ្ញាណ​ឬ​ក៏​អត់​នោះ?

ការ​ធ្វើ​បន្ទាល់​នៃ​វិញ្ញាណ​បរិសុទ្ធ

១០, ១១. លើ​មូលដ្ឋាន​នៃ​រ៉ូម ៨:១៥​-​១៧ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​ថា​វិញ្ញាណ​ធ្វើ​បន្ទាល់​ជា​មួយ​ពួក​អ្នក​ដែល​ទទួល​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ?

១០ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​១៤៤.០០០​នាក់​ទាំង​អស់​បាន​ឃើញ​ទី​សំអាង​ដ៏​ជាក់​លាក់ ថា​គេ​មាន​វិញ្ញាណ​របស់​ព្រះ។ ស្តី​អំពី​រឿង​នេះ ប៉ុល​បាន​សរសេរ​ថា៖ «គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ‹ឱ​អ័ប្បា ព្រះ​វរបិតា​អើយ›! ហើយ​ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ»។ (រ៉ូម ៨:១៥​-​១៧) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មាន​ចិត្ត​ជា​បុត្រ​ដល់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​របស់​គេ ជា​ការ​ដឹង​ដ៏​ខ្លាំង​នៃ​ភាព​ជា​បុត្រ។ (កាឡាទី ៤:៦, ៧) ពួក​គេ​ដឹង​ជា​ប្រាកដ​ថា ព្រះ​បាន​នាំ​គេ​មក ឲ្យ​ក្លាយ​ទៅ​ជា​បុត្រ​វិញ្ញាណ ដើម្បី​ទទួល​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ ក្នុង​រឿង​នេះ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​មាន​មុខ​នាទី​ដ៏​ជាក់​លាក់​មួយ។

១១ នៅ​ក្រោម​ឥទ្ធិពល​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ គំនិត​ដ៏​ច្បាស់​របស់​ពួក​ចាក់​ប្រេង​តាំង ជំរុញ​ឲ្យ​គេ​តប​ឆ្លើយ​តាម​របៀប​ដ៏​វិជ្ជមាន ដល់​អ្វី​ដែល​បន្ទូល​របស់​ព្រះ​បាន​ចែង​អំពី​សេចក្ដី​សង្ឃឹម​នៅ​ស្ថាន​សួគ៌។ ជា​ឧទាហរណ៍ ពេល​ដែល​គេ​អាន​នូវ​អ្វី​ដែល​បទ​គម្ពីរ​ចែង​អំពី​បុត្រ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា គេ​បាន​ទទួល​ស្គាល់​ភ្លាម ថា​ពាក្យ​បែប​នេះ​គឺ​ស្តី​អំពី​ពួក​គេ។ (យ៉ូហាន​ទី​១ ៣:២) គេ​ដឹង​ថា​គេ​បាន«ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​យេស៊ូ​គ្រីស្ទ» ហើយ​ក្នុង​ការ​សោយ​ទិវង្គត​របស់​ទ្រង់​ដែរ។ (រ៉ូម ៦:៣) ការ​ជឿ​ស៊ប់​របស់​គេ គឺ​ថា​គេ​ជា​បុត្រ​វិញ្ញាណ​របស់​ព្រះ ដែល​នឹង​ស្លាប់​ហើយ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដល់​សិរី​ល្អ​នៅ​ស្ថាន​សួគ៌ ដូច​ព្រះ​យេស៊ូ​ដែរ។

១២. តើ​វិញ្ញាណ​របស់​ព្រះ​បាន​បង្កើត​អ្វី​ក្នុង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង?

១២ ដោយ​បាន​នាំ​មក​ជា​បុត្រ​វិញ្ញាណ មិន​មែន​ជា​សេចក្ដី​ប្រាថ្នា​ដែល​បាន​បណ្ដុះ​នោះ​ទេ។ ពួក​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ មិន​មែន​ចង់​ទៅ​ស្ថាន​សួគ៌ ដោយ​ព្រោះ​ទុក្ខ​សោក​លើ​សេចក្ដី​លំបាក​វេទនា​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ​ទេ។ (យ៉ូប ១៤:១) ផ្ទុយ​ទៅ​វិញ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​បាន​បង្កើត​ក្នុង​ពួក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ នូវ​សេចក្ដី​សង្ឃឹម​និង​សេចក្ដី​ប្រាថ្នា ដែល​មិន​មែន​ជា​ធម្មតា​ក្នុង​មនុស្ស​លោក​ទូទៅ។ ពួក​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ​បែប​នេះ ដឹង​ថា​ជីវិត​អស់​កល្ប​ជា​និច្ច ជា​មនុស្ស​គ្រប់ល័ក្ខណ៍​លើ​ផែនដី ដែល​មាន​គ្រួសារ​និង​មិត្ត​ដ៏​សប្បាយ នោះ​ជា​ការ​អស្ចារ្យ​ណាស់។ ប៉ុន្តែ ជីវិត​បែប​នេះ​គឺ​មិន​មែន​ជា​សេចក្ដី​ប្រាថ្នា​ដ៏​សំខាន់​ក្នុង​ចិត្ត​របស់​គេ​ទេ។ ពួក​ចាក់​ប្រេង​តាំង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ខ្លាំង​ខាង​ស្ថាន​សួគ៌ ដែល​គេ​សុខ​ចិត្ត​បូជា​ការ​ទន្ទឹង​ចាំ​និង​សេចក្ដី​ស្រឡាញ់​ខាង​ផែនដី។—ពេត្រុស​ទី​២ ១:១៣, ១៤

១៣. យោង​ទៅ​តាម​កូរិនថូស​ទី​២ ៥:១​-​៥ តើ‹សេចក្ដី​ប្រាថ្នា​ដ៏​ខ្នះ​ខ្នែង›របស់​ប៉ុល​ជា​អ្វី ហើយ​តើ​នេះ​បង្ហាញ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ?

១៣ សេចក្ដី​សង្ឃឹម​នៃ​ជីវិត​លើ​ស្ថាន​សួគ៌​ដែល​ព្រះ​ប្រទាន គឺ​ខ្លាំង​ដល់​ម្ល៉េះ​ក្នុង​បុគ្គល​ទាំង​នេះ ដែល​អារម្មណ៍​របស់​គេ​គឺ​មាន​ដូច​ប៉ុល ដែល​បាន​សរសេរ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ​នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន​សួគ៌​វិញ ជា​វិមាន​ដ៏​នៅ​ជាប់​អស់​កល្ប​ជា​និច្ច ដ្បិត​នៅ​ក្នុង​ត្រសាល​នេះ យើង​ខ្ញុំ​តែង​តែ​ថ្ងូរ ដោយ​សង្វាត​នឹង​ចង់​ប្រដាប់​ខ្លួន ដោយ​ទី​លំនៅ​របស់​យើង​ខ្ញុំ ជា​ទី​លំនៅ​ដែល​មក​ពី​ស្ថាន​សួគ៌​ណាស់ ឲ្យ​តែ​យើង​ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ឃើញ​យើង​ខ្ញុំ​នៅ​អាក្រាត​ឡើយ ដ្បិត​យើង​ខ្ញុំ​ដែល​នៅ​ក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ពី​ព្រោះ​យើង​មិន​ចង់​ដោះ សំលៀក​បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក​ពាក់​វិញ ដើម្បី​ឲ្យ​ជីវិត​បាន​លេប​របស់ ដែល​តែង​តែ​ស្លាប់ ឲ្យ​បាត់​ទៅ​នោះ រីឯ​អ្នក​ដែល​បាន​បង្កើត​យើង​ខ្ញុំ​សំរាប់​ការ​នោះ​ឯង គឺ​ជា​ព្រះ​ដែល​ទ្រង់​ក៏​ប្រទាន​ព្រះ​វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ខ្ញុំ​ដែរ»។ (កូរិនថូស​ទី​២ ៥:១​-​៥) ‹សេចក្ដី​ប្រាថ្នា​ដ៏​ខ្នះ​ខ្នែង›របស់​ប៉ុល គឺ​ឲ្យ​បាន​ប្រោស​រស់​ឡើង​វិញ​លើ​ស្ថាន​សួគ៌ ជា​សត្ត​វិញ្ញាណ​អមតៈ។ ក្នុង​ការ​សំដៅ​ទៅ​រូប​កាយ​មនុស្ស គាត់​បាន​ប្រើ​ពាក្យ​ប្រៀប​ទៅ​នឹង​ត្រសាល​ដ៏​ងាយ​រលំ ដែល​ជា​លំនៅ​ដ៏​ងាយ​បាក់​បែក​និង​ដ៏​បណ្ដោះ​អាសន្ន បើ​ប្រៀប​ទៅ​នឹង​ផ្ទះ​មួយ។ ថ្វី​បើ​រស់​នៅ​ជា​រូប​កាយ​ខាង​សាច់​ឈាម​ដ៏​ចេះ​ស្លាប់ក្ដី ពួក​គ្រីស្ទាន​ដែល​មាន​វិញ្ញាណ​បរិសុទ្ធ មក​បញ្ចាំ​នៃ​ជីវិត​លើ​ស្ថាន​សួគ៌​នៅ​ខាង​មុខ គឺ​ទន្ទឹង​ចាំ«វិមាន​១ ដែល​មក​ពី​ព្រះ» ជា​រូប​កាយ​ខាង​វិញ្ញាណ​ដ៏​មិន​ចេះ​ស្លាប់​និង​មិន​ចេះ​ពុក​រលួយ។ (កូរិនថូស​ទី​១ ១៥:៥០​-​៥៣) ដូច​ប៉ុល គេ​អាច​និយាយ​យ៉ាង​ខ្នះ​ខ្នែង​ថា៖ «យើង​ខ្ញុំ​មាន​ចិត្ត​ជឿ​ជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូប​កាយ[មនុស្ស]នេះ ទៅ​នៅ[ស្ថាន​សួគ៌]ជា​មួយ​នឹង​ព្រះ​អម្ចាស់​ជា​ជាង»។—កូរិនថូស​ទី​២ ៥:៨

យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ដ៏​ពិសេស

១៤. ពេល​ដែល​តែង​តាំង​ពិធី​បុណ្យ​រំឭក តើ​កិច្ច​ព្រម​ព្រៀង​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​មុន​ដំបូង ហើយ​តើ​មាន​មុខ​នាទី​យ៉ាង​ណា ក្នុង​ការ​ទាក់​ទង​នឹង​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ?

១៤ ពួក​គ្រីស្ទាន​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ គឺ​ដឹង​ប្រាកដ​ថា​គេ​នឹង​បាន​ត្រូវ​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ដ៏​ពិសេស​ពីរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​កិច្ច​ព្រម​ព្រៀង​មួយ ពេល​ដែល​ទ្រង់​បាន​ប្រើ​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា ដើម្បី​តែង​តាំង​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ទ្រង់​នៅ​ខាង​មុខ​នេះ ហើយ​មាន​បន្ទូល​អំពី​ពែង​ស្រា​ថា៖ «ពែង​នេះ​ជា[កិច្ច​ព្រម​ព្រៀង​ថ្មី] ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា»។ (លូកា ២២:២០; កូរិនថូស​ទី​១ ១១:២៥) តើ​អ្នក​ណា​ជា​អ្នក​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី? ព្រះ​យេហូវ៉ា​និង​ពួក​សមាជិក​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ—គឺ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​មាន​បំណង​យក​ចូល​ក្នុង​សិរី​នៅ​ស្ថាន​សួគ៌។ (យេរេមា ៣១:៣១​-​៣៤; កាឡាទី ៦:១៥, ១៦; ហេព្រើរ ១២:២២​-​២៤) កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​អាច​ចាប់​អនុវត្ត​បាន​ដោយ​ឈាម​របស់​ព្រះ​យេស៊ូ ក៏​យក​ចូល​មនុស្ស​ពី​គ្រប់​សាសន៍​សំរាប់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ ជា​ផ្នែក​នៃ«ពូជ»របស់​អ័ប្រាហាំ។ (កាឡាទី ៣:២៦​-​២៩; កិច្ច​ការ ១៥:១៤) កិច្ច​ព្រម​ព្រៀង​ថ្មី​ផ្ដល់​ឲ្យ​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ ឲ្យ​បាន​យក​ចូល​ក្នុង​សិរី​ល្អ ដោយ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​ជីវិត​អមតៈ​ក្នុង​ស្ថាន​សួគ៌។ ដោយ​នៅ​ក្នុង‹កិច្ច​ព្រម​ព្រៀង​ដ៏​នៅ​អស់​កល្ប​ជា​និច្ច› ផល​ប្រយោជន៍​ពី​នោះ​នឹង​នៅ​មាន​ជា​រៀង​រហូត។ អនាគត​នឹង​បង្ហាញ ថា​តើ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​មុខ​នាទី​ដ៏​សំខាន់​យ៉ាង​ណា ក្នុង​ផ្លូវផ្សេង​ទៀត​ក្នុង​កំឡុង​សហស្សវត្ស និង​ក្រោយ​ពី​នោះ​មក​ទៀត។—ហេព្រើរ ១៣:២០

១៥. ស្រប​នឹង​លូកា ២២:២៨​-​៣០ តើ​ពួក​សិស្ស​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូ បាន​ត្រូវ​ចាប់​ផ្ដើម​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ឯ​ណា​ទៀត ហើយ​នៅ​ពេល​ណា?

១៥ «បុត្រ​ជា​ច្រើន» ដែល​ព្រះ​យេហូវ៉ា​មាន​បំណង‹នាំ​ចូល​សិរី​ល្អ› ក៏​បាន​យក​ចូល​រៀង​ៗ​ខ្លួន​ក្នុង​កិច្ច​ព្រម​ព្រៀង​សំរាប់​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​រវាង​ទ្រង់ និង​ពួក​កាន់​តាម​ទ្រង់ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង»។ (លូកា ២២:២៨​-​៣០) កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ​បាន​តែង​តាំង​ឡើង នៅ​ពេល​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ ៣៣​ស.យ.។ កិច្ច​ព្រម​ព្រៀង​នោះ​នៅ​មាន​មុខ​នាទី​រវាង​ព្រះ​គ្រីស្ទ និង​ពួក​ស្តេច​របស់​ទ្រង់​ជា​រៀង​រហូត។ (វិវរណៈ ២២:៥) ដូច្នេះ ពួក​គ្រីស្ទាន​ដែល​នាំ​មក​ដោយ​វិញ្ញាណ គឺ​ដឹង​ប្រាកដ​ថា​គេ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី ហើយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សំរាប់​ព្រះ​រាជាណាចក្រ។ ដូច្នេះ នៅ​ពេល​ធ្វើ​បុណ្យ​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ មាន​ពួក​ចាក់​ប្រេង​ដែល​នៅ​សល់​តូច​ប៉ុណ្ណោះ​ដែល​នៅ​លើ​ផែនដី ដែល​ទទួល​ទាន​នំ​ប៉័ង ដែល​តំណាង​រូប​កាយ​ដ៏​គ្រប់ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ ហើយ​ស្រា ដែល​តំណាង​ឈាម​ដ៏​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ ដែល​បាន​ចាក់​ក្នុង​ការ​សោយ​ទិវង្គត ហើយ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព។—កូរិនថូស​ទី​១ ១១:២៣​-​២៦; មើល​ប៉ម​យាម ១ កុម្ភៈ ១៩៨៩ ទំព័រ ១៧​-​២០ (ភាសា​អង់គ្លេស)

បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ​ត្រង់

១៦, ១៧. (ក) ដើម្បី​ឲ្យ​នាំ​យក​ចូល​ក្នុង​សិរី​ល្អ តើ​អ្វី​ដែល​ត្រូវ​ជា​ការ​ពិត​អំពី​ពួក​១៤៤.០០០​នាក់? (ខ) តើ​អ្នក​ណា​ជា«ស្តេច​១០​អង្គ» ហើយ​តើ​ពួក​គេ​ប្រព្រឹត្ត​លើ‹បង​ប្អូន›របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី​យ៉ាង​ដូច​ម្ដេច?

១៦ ការ​អនុវត្ត​ប្រើ​ទី​មួយ​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ធ្វើ​ឲ្យ​ពួក​១៤៤.០០០​នាក់ អាច​បាន​ត្រូវ​ហៅ​ទៅ​ឯ​ជីវិត​លើ​ស្ថាន​សួគ៌ ហើយ​បាន​រើស ដោយ​បាន​ត្រូវ​ពេញ​ជា​វិញ្ញាណ​ដោយ​ព្រះ។ ប្រាកដ​ហើយ ដើម្បី​ឲ្យ​នាំ​ចូល​ក្នុង​សិរី​ល្អ គេ​ត្រូវ​តែ‹ខំ​ប្រឹង​ដើម្បី​ឲ្យ​ការ​ហៅ​និង​ការ​រើស​របស់​គេ​បាន​ប្រាកដ› ហើយ​គេ​ត្រូវ​តែ​ស្មោះ​ត្រង់ រហូត​ដល់​ស្លាប់។ (ពេត្រុស​ទី​២ ១:១០; អេភេសូរ ១:៣​-​៧; វិវរណៈ ២:១០) ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​ដែល​មាន​ចំនួន​ដ៏​តូច​នៅ​លើ​ផែនដី​នៅ​ឡើយ គឺ​កំពុង​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ ក្នុង​កាល​ដែល​បាន​ប្រឆាំង​ដោយ«ស្តេច​១០​អង្គ» ដែល​តំណាង​អំណាច​ខាង​នយោបាយ។ ទេវតា​មួយ​អង្គ​មាន​បន្ទូល​ថា «គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ​ត្រង់​ទាំង​អស់​គ្នា»។—វិវរណៈ ១៧:១២​-​១៤

១៧ ពួក​អ្នក​គ្រប់​គ្រង​ជា​មនុស្ស មិន​អាច​ធ្វើ​អ្វី​ប្រឆាំង​នឹង​ព្រះ​យេស៊ូ«ស្តេច​លើ​អស់​ទាំង​ស្តេច»បាន​ឡើយ ព្រោះ​ទ្រង់​នៅ​លើ​ស្ថាន​សួគ៌។ ប៉ុន្តែ គេ​បង្ហាញ​សេចក្ដី​ស្អប់​របស់​គេ​លើ​ពួក​សំណល់​នៃ‹បង​ប្អូន›របស់​ទ្រង់ ដែល​នៅ​លើ​ផែនដី​នៅ​ឡើយ។ (វិវរណៈ ១២:១៧) សេចក្ដី​ស្អប់​នោះ​នឹង​ត្រូវ​មក​ទី​បញ្ចប់​នៅ​ឯ​សង្គ្រាម​អើម៉ាគេដូន ពេល​ដែល​ការ​ជោគ​ជ័យ​បាន​ធានា​រ៉ាប់​រង​សំរាប់«ស្តេច​លើ​អស់​ទាំង​ស្តេច» និង‹បង​ប្អូន›របស់​ទ្រង់—ដែល«បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ​ត្រង់»។ (វិវរណៈ ១៦:១៤, ១៦) ក្នុង​ពេល​ចន្លោះ​នេះ ពួក​គ្រីស្ទាន​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ គឺ​កំពុង​រវល់​ណាស់។ តើ​គេ​កំពុង​តែ​ធ្វើ​អ្វី​ឥឡូវ​នេះ មុន​នឹង​បាន​ត្រូវ​នាំ​ចូល​ក្នុង​សិរី​ល្អ​ដោយ​ព្រះ​យេហូវ៉ា?

តើ​អ្វី​ជា​ចម្លើយ​របស់​អ្នក?

◻ តើ​អ្នក​ណា​ដែល​ព្រះ‹នាំ​យក​ចូល​ក្នុង​សិរី​ល្អ​នៅ​ស្ថាន​សួគ៌›?

◻ តើ​ការ«កើត​ពី​ព្រះ»មាន​ន័យ​យ៉ាង​ណា?

◻ តើ​តាម​របៀប​ណា​ដែល‹វិញ្ញាណ​ធ្វើ​បន្ទាល់›ជា​មួយ​គ្រីស្ទាន​ខ្លះ?

◻ ពួក​ដែល​បាន​នាំ​មក​ដោយ​វិញ្ញាណ​បាន​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ណា?

[រូប​ភាព​នៅ​ទំព័រ​២៦]

នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣​ស.យ. ទី​សំអាង​បាន​ផ្ដល់​ឲ្យ ថា​ផ្លូវ​ចូល​ទៅ​សិរី​ល្អ​ខាង​ស្ថាន​សួគ៌​បាន​ត្រូវ​បើក​ហើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក