បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ២ ទំ. ៣-៤
  • អំណោយដ៏វិសេសបំផុត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អំណោយដ៏វិសេសបំផុត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • អំណោយដ៏អស្ចារ្យបំផុតដែលមកពីព្រះ ហេតុអ្វីអំណោយនោះមានតម្លៃខ្លាំងម្ល៉េះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • តើអ្វីជាអំណោយដ៏ល្អបំផុត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោក ជាប់ទាក់ទងនឹងលោកអ្នកយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ២ ទំ. ៣-៤
បុរសវ័យចាស់ម្នាក់កំពុងហុចប្រដាប់ខួងខ្មៅដៃដល់ក្មេងប្រុសតូចម្នាក់

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​លោក​អ្នក​នឹង​ទទួល​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ពី​ព្រះ​ឬ​ទេ?

អំណោយ​ដ៏​វិសេស​បំផុត

ប្រដាប់​ខួង​ខ្មៅ​ដៃ​នៅ​ក្នុង​ដៃ​របស់​យ៉ូដាន់​មើល​ទៅ​ដូច​ជា​អ្វី​ធម្មតា។ ប៉ុន្តែ វា​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​មួយ​របស់​គាត់។ យ៉ូដាន់​ពន្យល់​ថា​៖ ​«​អ៊ំ​រ៉ាសិល​ដែល​ជា​មិត្ត​ភក្ដិ​របស់​ក្រុម​គ្រួសារ​យើង បាន​ឲ្យ​វា​មក​ខ្ញុំ​កាល​ខ្ញុំ​នៅ​តូច​»។ ក្រោយ​ពី​រ៉ាសិល​ស្លាប់ យ៉ូដាន់​បាន​ដឹង​ថា​រ៉ាសិល​បាន​ជួយ​ជីដូន​ជីតា​និង​ឪ​ពុក​ម្ដាយ​របស់​យ៉ូដាន់​យ៉ាង​ច្រើន ដោយ​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គាត់​ក្នុង​អំឡុង​គ្រា​លំបាក។ យ៉ូដាន់​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​បាន​ស្គាល់​អ៊ំ​រ៉ាសិល​ច្រើន​ជាង ដូច្នេះ​ខ្ញុំ​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដ៏​តូច​នេះ​»។

ដូច​បទ​ពិសោធន៍​របស់​យ៉ូដាន់​បាន​បង្ហាញ អំណោយ​មួយ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​សូវ​មាន​តម្លៃ​ឬ​គ្មាន​តម្លៃ​សោះ​ចំពោះ​មនុស្ស​ខ្លះ។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​យល់​អំពី​អត្ថន័យ​នៃ​អំណោយ​ដែល​ខ្លួន​បាន​ទទួល អំណោយ​នោះ​មាន​តម្លៃ​ខ្លាំង​ណាស់។ គម្ពីរ​បាន​រៀប​រាប់​អំពី​អំណោយ​មួយ​ដែល​មាន​តម្លៃ​ឥត​គណនា​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—យ៉ូហាន ៣:១៦

អំណោយ​នោះ​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អ្នក​ដែល​ទទួល! តើ​មាន​អំណោយ​ណា​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត​ទេ? ទោះ​ជា​មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​យល់​តម្លៃ​នៃ​អំណោយ​នោះ​ក្ដី តែ​ចំពោះ​គ្រិស្ត​សាសនិក​ពិត​អំណោយ​នោះ​គឺ​ជា​អ្វី​ដែល​«​ថ្លៃ​»​ឬ​មាន​តម្លៃ​ណាស់។ (​ទំនុក​តម្កើង ៤៩:៨; ពេត្រុស​ទី១ ១:១៨, ១៩​) ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ព្រះ​បូជា​ជីវិត​បុត្រ​របស់​លោក​ដើម្បី​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក?

សាវ័ក​ប៉ូល​ពន្យល់​អំពី​មូលហេតុ​ទាំង​នេះ​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់​»។ (​រ៉ូម ៥:១២​) អាដាម​គឺ​ជា​បុរស​ដំបូង​ដែល​ព្រះ​បាន​បង្កើត។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ ហើយ​បាន​ត្រូវ​ដាក់​ទោស​ឲ្យ​ស្លាប់។ តាម​រយៈ​អាដាម សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​កូន​ចៅ​ទាំង​អស់​របស់​គាត់ ពោល​គឺ​មនុស្សជាតិ​ទាំង​ឡាយ។

​«​ប្រាក់​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ គឺ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​គ្រិស្ត​យេស៊ូ ជា​ម្ចាស់​របស់យើង​»។ (​រ៉ូម ៦:២៣​) ដើម្បី​រំដោះ​មនុស្សជាតិ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ព្រះ​បាន​ចាត់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី ដើម្បី​បូជា​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក។ ដោយ​ផ្អែក​លើ​គ្រឿង​បូជា​នោះ​ដែល​ជា​«​ថ្លៃ​លោះ​»​ អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—រ៉ូម ៣:២៤

ស្តី​អំពី​អំណោយ​ទាំង​អស់​ដែល​ព្រះ​ផ្ដល់​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ប៉ូល​ប្រកាស​ថា​៖ ​«​សូម​អរគុណ​ព្រះ​ចំពោះ​អំណោយ​ទាន​ដ៏​វិសេស​វិសាល​រក​ពណ៌នា​ពុំ​បាន​របស់​លោក​»។ (​កូរិនថូស​ទី២ ៩:១៥​) ពិត​មែន ថ្លៃ​លោះ​នោះ​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន។ ក្នុង​ចំណោម​អំណោយ​ដ៏​អស្ចារ្យ​ទាំង​អស់​ដែល​ព្រះ​ផ្ដល់​ឲ្យ​មនុស្សជាតិ ហេតុ​អ្វី​ថ្លៃ​លោះ​គឺ​ជា​អំណោយ​ពិសេស​ជាង​គេ? តើ​ថ្លៃ​លោះ​ខុស​គ្នា​យ៉ាង​ណា​ពី​អំណោយ​ផ្សេង​ទៀត​ដែល​មក​ពី​ព្រះ?a ម្យ៉ាង​ទៀត តើ​យើង​គួរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អំណោយ​នេះ​តាម​របៀប​ណា? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​អាន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ពី​គម្ពីរ ដែល​មាន​នៅ​ក្នុង​អត្ថបទ​ពីរ​បន្ត​បន្ទាប់​នេះ។

a លោក​យេស៊ូ​សុខ​ចិត្ត​«​លះ​បង់​ជីវិត​ដើម្បី​យើង​»។ (​យ៉ូហាន​ទី១ ៣:១៦​) ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​សារ​គ្រឿង​បូជា​នោះ​ជា​ផ្នែក​នៃ​គោល​បំណង​របស់​ព្រះ អត្ថបទ​បន្ត​បន្ទាប់​ក្នុង​ទស្សនាវដ្ដី​លេខ​នេះ​ផ្ដោត​អារម្មណ៍​ទៅ​លើ​តួនាទី​របស់​ព្រះ​ក្នុង​នាម​ជា​អ្នក​ផ្ដល់​ថ្លៃ​លោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក