បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 មិថុនា ទំ. ៣១
  • រមូរបុរាណមួយហាក់ដូចជាបានត្រូវបើក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រមូរបុរាណមួយហាក់ដូចជាបានត្រូវបើក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • អត្ថបទស្រដៀងគ្នា
  • តើលោកអ្នកដឹងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អេសេគាលបានត្រេកអរចំពោះការប្រកាសដំណឹងពីព្រះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 មិថុនា ទំ. ៣១
រមូរមួយឆេះខ្លោចពីក្រុងអេនកេឌី។ បំណែកនៃរមូរពីក្រុងអេនកេឌីហាក់ដូចជាបានត្រូវបើក

រមូរ​បុរាណ​មួយ​ហាក់​ដូច​ជា​បាន​ត្រូវ​បើក

តាំង​ពី​ឆ្នាំ​១៩៧០ ពេល​គេ​រក​ឃើញ​រមូរ​ដែល​បាន​ឆេះ​ខ្លោច​ពី​ក្រុង​អេនកេឌី គេ​មិន​អាច​អាន​បាន​ទេ។ ការ​ឆ្លុះ​មើល​ពិសេស បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​រមូរ​នោះ​មាន​ផ្នែក​មួយ​នៃ​សៀវភៅ​លេវីវិន័យ ហើយ​នោះ​មាន​ឈ្មោះ​របស់​ព្រះ​ផ្ទាល់

នៅ​ឆ្នាំ​១៩៧០ បុរាណវត្ថុ​វិទូ​បាន​រក​ឃើញ​រមូរ​មួយ​ដែល​ឆេះ​ខ្លោច នៅ​ក្រុង​អេនកេឌី នា​ប្រទេស​អ៊ីស្រាអែល ជិត​ឆ្នេរ​ភាគ​ខាង​លិច​នៃ​សមុទ្រ​ស្លាប់។ ពួក​គេ​បាន​រក​ឃើញ​រមូរ​នោះ​កាល​ដែល​ពួក​គេ​កំពុង​ជីក​រុក​រក​សំណង់​បាក់​បែក​នៃ​សាលា​ប្រជុំ​មួយ​ដែល​បាន​ត្រូវ​ដុត នៅ​ពេល​ដែល​ក្រុង​នោះ​បាន​ត្រូវ​បំផ្លាញ ទំនង​ជា​នៅ​សតវត្សរ៍​ទី​៦ គ.ស.។ ដោយ​សារ​រមូរ​នោះ​ឆេះ​ខ្លោច គេ​មិន​អាច​អាន​ឯកសារ​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នោះ​បាន​ទេ សូម្បី​តែ​បើក​រមូរ​នោះ​ក៏​មិន​បាន​ដែរ។ ប៉ុន្តែ ដោយ​សារ​មាន​របៀប​ឆ្លុះ​មើល​ពិសេស រមូរ​នោះ​ហាក់​ដូច​ជា​បាន​ត្រូវ​បើក។ ម្យ៉ាង​ទៀត ដោយ​សារ​មាន​ឧបករណ៍​ផ្ដិត​រូប យើង​អាច​អាន​ឯកសារ​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នោះ​បាន។

តើ​របៀប​ឆ្លុះ​មើល​ពិសេស​នោះ​បាន​បង្ហាញ​អ្វី? រមូរ​នោះ​គឺ​ជា​ឯកសារ​គម្ពីរ។ អ្វី​ដែល​នៅ​សេស​សល់​ពី​រមូរ​នោះ​គឺ​ខ​គម្ពីរ​ខ្លះ​ដែល​ជា​ផ្នែក​ដំបូង​នៃ​សៀវភៅ​លេវីវិន័យ។ ខ​គម្ពីរ​ទាំង​នេះ​មាន​តេត្រាក្រាម​ដែល​ជា​ឈ្មោះ​របស់​ព្រះ​ផ្ទាល់​ជា​ភាសា​ហេប្រឺ។ តាម​មើល​ទៅ​រមូរ​នេះ​បាន​ត្រូវ​សរសេរ​រវាង​ឆ្នាំ​៥០ គ.ស. និង​ឆ្នាំ​៤០០ គ.ស. ហើយ​នេះ​មាន​ន័យ​ថា​រមូរ​នោះ​គឺ​ជា​រមូរ​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ​ចាស់​ជាង​គេ​ដែល​បាន​ត្រូវ​រក​ឃើញ បើ​គិត​បន្ទាប់​ពី​ការ​រក​ឃើញ​ឯកសារ​គម្ពីរ​នៅ​សមុទ្រ​ស្លាប់(​ខាំរ៉ាន​)។ ហ្គៀល ហ្សូ​ហា​បាន​សរសេរ​ក្នុង​កាសែត​មួយ​ថា​៖ ​«​មុន​ពេល​ដែល​យើង​អាច​ធ្វើ​ការ​ឆ្លុះ​មើល​ពិសេស ហើយ​អាន​បំណែក​នៃ​សៀវភៅ​លេវីវិន័យ​នោះ យើង​មិន​បាន​រក​ឃើញ​ឯកសារ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​រវាង​មួយ​ពាន់​ឆ្នាំ ចាប់​ពី​ពេល​ដែល​រមូរ​សមុទ្រ​ស្លាប់​បាន​ត្រូវ​សរសេរ​នៅ​ចុង​សម័យ​វិហារ​ទី២ ដែល​ប្រហែល​ជា​២.០០០​ឆ្នាំ​មុន និង​សៀវភៅ​បុរាណ​មួយ​ដែល​ហៅ​ថា អាឡេបប៉ូខូឌីច (​Aleppo Codex​) ដែល​បាន​ត្រូវ​សរសេរ​នៅ​សតវត្សរ៍​ទី​១០ គ.ស.​»។ (​The Jerusalem Post​) យោង​ទៅ​តាម​អ្នក​ជំនាញ​ការ រមូរ​នោះ​ដែល​ហាក់​ដូច​ជា​បាន​ត្រូវ​បើក បង្ហាញ​ថា​សៀវភៅ​ប្រាំ​ដំបូង​នៃ​គម្ពីរ​ដែល​បាន​ចម្លង​ដោយ​ពួក​ម៉ាសុរិត ​«​បាន​ត្រូវ​រក្សា​ទុក​យ៉ាង​ស្មោះ​ត្រង់​អស់​រាប់​ពាន់​ឆ្នាំ ហើយ​ថា​កំហុស​ពី​ការ​ចម្លង​មិន​បាន​ផ្លាស់​ប្ដូរ​បទ​គម្ពីរ​នោះ​ទេ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក