អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមករា
«មនុស្សជាច្រើនធ្លាប់ឆ្ងល់ថា តើបញ្ហាដែលមាននៅជុំវិញយើងនេះ ដូចជាសង្គ្រាម បទឧក្រិដ្ឋ និងភេរវកម្មនឹងមានទីបញ្ចប់ឬទេ? តើអ្នកគិតយ៉ាងណា? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ព្រះគម្ពីរក៏ជួយសម្រាលទុក្ខយើងដោយផ្ដល់ឲ្យនូវសេចក្ដីសន្យាទាំងនេះ។ [អាន ទំនុកដំកើង ៣៧:១០, ១១] ទស្សនាវដ្ដីនេះពន្យល់នូវមូលហេតុដែលព្រះមិនទាន់បញ្ចប់នូវអំពើអាក្រក់និងការរងទុក្ខដែលមានជាលទ្ធផលនោះ»។
ប៉មយាម ថ្ងៃទី១ ខែមករា
«មនុស្សជាច្រើនរងទុក្ខដោយព្រោះយើងរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយបញ្ហា។ ព្រះគម្ពីរបង្ហាញថា ព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់ ទ្រង់មិនពេញព្រះហឫទ័យនឹងការរងទុក្ខវេទនាដែលមាននៅបច្ចុប្បន្ននេះទេ ហើយទ្រង់ក៏នឹងមិនអនុញ្ញាតឲ្យបញ្ហាទាំងនេះមានជាដរាបនោះឡើយ។ [អាន ទំនុកដំកើង ៧២:១២-១៤] ទស្សនាវដ្ដីនេះពន្យល់នូវមូលហេតុដែលយើងអាចជឿជាក់ថា ព្រះនឹងបញ្ចប់នូវសេចក្ដីរងទុក្ខវេទនាដែលមានទាំងប៉ុន្មាននេះ»។