អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«តើអ្នកគិតថា យើងអាចជ្រើសរើសអនាគតសម្រាប់ខ្លួនយើងបានឬទេ? [ទុកឲ្យគេឆ្លើយ] ចូរកត់សម្គាល់អំពីអនាគតដែលគម្ពីរចែងថាយើងអាចមាន។ [សូមអាន បប. ២១:៤, ៥] ទស្សនាវដ្ដីនេះពន្យល់នូវរបៀបដែលយើងអាចជ្រើសរើសអនាគតយើង ដូចដែលបានរៀបរាប់ក្នុងគម្ពីរនេះ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«ខ្ញុំចង់អានជូនអ្នកស្ដាប់នូវពាក្យដែលមកពីសៀវភៅណែនាំពីបុរាណនេះ។ [សូមអាន យ៉ូន. ៣:៣] នេះជាពាក្យរបស់លោកយេស៊ូ។ ការកើតម្ដងទៀត តើអ្នកគិតថានេះមានន័យយ៉ាងណា? [ទុកឲ្យគេឆ្លើយ] ការយល់ដឹងត្រឹមត្រូវចំពោះពាក្យរបស់លោកយេស៊ូនឹងមានអានុភាពលើជីវិតយើង និងសេចក្ដីសង្ឃឹមចំពោះអនាគតដែរ។ ទស្សនាវដ្ដីនេះនឹងជួយពន្យល់ប្រាប់អ្នកអំពីមូលហេតុដែលយើងមានសេចក្ដីសង្ឃឹមនេះ»។