របៀបរស់នៅជាគ្រិស្តសាសនិក
សកម្មភាពចែកចាយទស្សនាវដ្ដីប៉មយាមពិសេសក្នុងខែតុលា
មនុស្សជុំវិញពិភពលោកត្រូវការការសម្រាលទុក្ខ។ (សាស្ដ. ៤:១) ក្នុងខែតុលាអស់មួយខែពេញ យើងនឹងស្នើផ្ដល់ទស្សនាវដ្ដីប៉មយាមពិសេស ដែលមានប្រធានបទអំពីការសម្រាលទុក្ខ។ សូមស្នើផ្ដល់ទស្សនាវដ្ដីនេះដល់មនុស្សគ្រប់រូប។ ទោះជាយ៉ាងនោះក៏ដោយ យើងចង់និយាយសម្រាលទុក្ខពួកគេដោយផ្ទាល់។ ដូច្នេះ យើងនឹងមិនទុកទស្សនាវដ្ដីនេះនៅផ្ទះដែលគ្មានអ្នកនៅឡើយ។
អ្នកអាចនិយាយថា៖
«ពេលខ្លះ យើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ។ ប៉ុន្តែ តើយើងអាចទទួលការសម្រាលទុក្ខនៅឯណា? [សូមអាន កូរិនថូសទី២ ១:៣, ៤] ទស្សនាវដ្ដីប៉មយាមលេខនេះរៀបរាប់អំពីវិធីដែលព្រះផ្ដល់ការសម្រាលទុក្ខដល់យើង»។
បើបុគ្គលម្នាក់បង្ហាញចំណាប់អារម្មណ៍និងព្រមទទួលទស្សនាវដ្ដី . . .
សូមបង្ហាញវីដេអូហេតុអ្វីគួររៀនគម្ពីរ?
រួចស្នើសុំបង្រៀនគម្ពីរ។
សូមទុកសំណួរដើម្បីត្រឡប់ទៅជួបម្ដងទៀត
លើកឡើងសំណួរមួយដែលអ្នកនឹងឆ្លើយពេលត្រឡប់ទៅជួបម្ដងទៀត ដូចជា«ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?»។