សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយដំណឹងល្អនៅប្រទេសហ្គាណា
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: អ្នកខ្លះគិតថាគម្ពីរហួសសម័យហើយ តែអ្នកខ្លះទៀតគិតថាគម្ពីរនៅតែមានប្រយោជន៍។ ចុះអ្នកគិតយ៉ាងណា?
បទគម្ពីរ: ២ធី. ៣:១៦, ១៧
ស្នើផ្ដល់: ទស្សនាវដ្ដីប៉មយាមលេខនេះលើកឡើងឧទាហរណ៍ខ្លះៗអំពីប្រាជ្ញាក្នុងគម្ពីរ ព្រមទាំងមានយោបល់អំពីរបៀបទទួលប្រយោជន៍ច្រើនបំផុតពីការអានគម្ពីរ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើទីបញ្ចប់នៃពិភពលោកនេះជិតមកដល់ហើយឬ?
បទគម្ពីរ: ម៉ាថ. ២៤:៣, ៧, ១៤
សេចក្ដីពិត: ទំនាយក្នុងគម្ពីរបង្ហាញថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។ ប៉ុន្តែនេះជាដំណឹងល្អ ដោយសារយើងដឹងថានឹងមានគ្រាប្រសើរជាងនៅឆាប់ៗខាងមុខនេះ។
តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
សំណួរ: តើអ្នកគិតថាមួយណាសមហេតុផលជាង ជីវិតទាំងឡាយកើតឡើងដោយឯកឯង ឬព្រះជាអ្នកបង្កើត?
ស្នើផ្ដល់: សៀវភៅស្តើងនេះបង្ហាញភ័ស្តុតាងដែលនាំឲ្យមនុស្សជាច្រើនជឿថា មានព្រះដ៏មានប្រាជ្ញាបានបង្កើតអ្វីៗទាំងអស់។ ខ្ញុំចង់ត្រឡប់មកវិញដើម្បីពិគ្រោះសំណួរនៅទំព័រ២៩ ដែលថា«តើការជឿឬមិនជឿ ពិតជាសំខាន់ទេ?»។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។