ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ហូសេ ១-៧
ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ស្មោះ ចុះអ្នកវិញ?
សេចក្ដីស្រឡាញ់ស្មោះគឺជាសេចក្ដីស្រឡាញ់ដែលកើតឡើងពីចិត្តស្មោះគ្រប់លក្ខណៈ ភក្ដីភាព និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ ព្រះយេហូវ៉ាបានប្រើបទពិសោធន៍របស់ហូសេនិងកូមើរដែលជាប្រពន្ធមិនស្មោះត្រង់របស់គាត់ ដើម្បីបង្រៀនយើងអំពីសេចក្ដីស្រឡាញ់ស្មោះនិងការអភ័យទោសរបស់លោក។—ហូ. ១:២; ២:៧; ៣:១-៥
តើតាមរបៀបណាកូមើរបានបង្ហាញថានាងគ្មានសេចក្ដីស្រឡាញ់ស្មោះ?
តើជនជាតិអ៊ីស្រាអែលបានបង្ហាញយ៉ាងដូចម្ដេចថាពួកគេគ្មានសេចក្ដីស្រឡាញ់ស្មោះ?
តើហូសេបានបង្ហាញយ៉ាងណាថាគាត់មានសេចក្ដីស្រឡាញ់ស្មោះ?
តើតាមរបៀបណាព្រះយេហូវ៉ាបានបង្ហាញថាលោកមានសេចក្ដីស្រឡាញ់ស្មោះ?
សម្រាប់រំពឹងគិត: តើតាមរបៀបណាខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់ស្មោះចំពោះព្រះយេហូវ៉ា?