បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 ឧសភា ទំ. ៨
  • «កុំ . . . ពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «កុំ . . . ពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • ចូរឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ជាការរៀបចំរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 ឧសភា ទំ. ៨
បុរសម្នាក់និងស្ដ្រីម្នាក់កំពុងកាន់ដៃគ្នា

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

​«​កុំ . . . ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»​

ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​បុរស​ដែល​សម្រេច​ចិត្ត​លែង​លះ​ត្រូវ​មាន​លិខិត​តាម​ច្បាប់។ ច្បាប់​នេះ​គឺ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ចំណង​អាពាហ៍​ពិពាហ៍​ឆាប់​បែក​បាក់។ ប៉ុន្តែ នៅ​សម័យ​លោក​យេស៊ូ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ធ្វើ​ឲ្យ​ការ​លែង​លះ​គ្នា​ទៅ​ជា​អ្វី​ដែល​ងាយ​ស្រួល​ធ្វើ។ ជា​ឧទាហរណ៍ បុរស​អាច​លែង​លះ​ប្រពន្ធ​របស់​ពួក​គេ​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ។ (​«​លិខិត​លែង​លះ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាក. ១០:៤​; «​ការ​លែង​លះ​ប្រពន្ធ​» «​ជា​អ្នក​ផិត​ក្បត់​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​ម៉ាក. ១០:១១​) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​អាពាហ៍​ពិពាហ៍ ហើយ​ក៏​ជា​អ្នក​ឲ្យ​សិទ្ធិ​រៀប​ការ។ (​ម៉ាកុស ១០:២​-​១២​) ប្ដី​និង​ប្រពន្ធ​បាន​ក្លាយ​ទៅ​ជា​«​សាច់​ឈាម​តែ​មួយ​»​ដែល​ជា​ចំណង​ជា​រៀង​រហូត។ មាន​មូលហេតុ​តែ​មួយ​គត់​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ចំពោះ​ការ​លែង​លះ​គ្នា ដោយ​យោង​ទៅ​តាម​កំណត់​ហេតុ​នៅ​ម៉ាថាយ គឺ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។—ម៉ាថាយ ១៩:៩

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ខុស​ពី​លោក​យេស៊ូ​ស្តី​អំពី​អាពាហ៍​ពិពាហ៍ តែ​ពួក​គេ​មាន​ទស្សនៈ​ដូច​ពួក​ផារិស៊ី​វិញ។ ពេល​មាន​បញ្ហា​កើត​ឡើង ពួក​គេ​ឆាប់​លែង​លះ​គ្នា។ ប៉ុន្តែ ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​ខំ​ធ្វើ​តាម​ពាក្យ​សម្បថ​ពេល​រៀប​ការ ហើយ​ព្យាយាម​យក​ឈ្នះ​ការ​ពិបាក​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ សូម​ទស្សនា​វីដេអូ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ជា​ចំណង​ក្នុង​គ្រួសារ ក្រោយ​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • ការអានគម្ពីរ ប្ដីកំពុងស្ដាប់ប្រពន្ធប្រាប់អំពីអារម្មណ៍របស់នាង រូបថតអាហ៍ពិហ៍រហែកដាច់ពីគ្នា

    តើ​អ្នក​អាច​ធ្វើ​តាម​សុភាសិត ១៥:១ ក្នុង​អាពាហ៍​ពិពាហ៍​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​នេះ​គឺ​សំខាន់?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​ពី​បញ្ហា​ដោយ​ធ្វើ​តាម​ខ​គម្ពីរ​នៅ​សុភាសិត ១៩:១១?

  • បើ​សិន​ចំណង​អាពាហ៍​ពិពាហ៍​របស់​អ្នក​ជិត​ប្រេះ​ឆា ជា​ជាង​គិត​ថា ‹តើ​ខ្ញុំ​គួរ​លែង​លះ​គ្នា​ទេ?› តើ​អ្នក​គួរ​ពិចារណា​សំណួរ​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ទៅ​ជា​ប្ដី​ឬ​ប្រពន្ធ​ល្អ​ជាង​ដោយ​ធ្វើ​តាម​ខ​គម្ពីរ​នៅ​ម៉ាថាយ ៧:១២?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក