របៀបរស់នៅជាគ្រិស្តសាសនិក
សូមជ្រើសរើសការកម្សាន្តរបស់អ្នកដោយឈ្លាសវៃ
ហេតុអ្វីយើងត្រូវជ្រើសរើសការកម្សាន្តដោយឈ្លាសវៃ? ពីព្រោះពេលយើងជ្រើសរើសភាពយន្តដើម្បីទស្សនា ចម្រៀងដើម្បីស្ដាប់ គេហទំព័រដើម្បីមើល សៀវភៅដើម្បីអាន ឬវីដេអូហ្គេមដើម្បីលេង យើងកំពុងជ្រើសរើសអ្វីដែលបញ្ចូលក្នុងគំនិតរបស់យើង។ ជម្រើសរបស់យើងមានឥទ្ធិពលលើការប្រព្រឹត្តរបស់យើង។ គួរឲ្យស្ដាយ ការកម្សាន្តភាគច្រើននៅសព្វថ្ងៃនេះមានផ្នែកដែលព្រះយេហូវ៉ាផ្ដន្ទាទោស។ (ទំនុក. ១១:៥; កាឡ. ៥:១៩-២១) ដោយហេតុនេះ គម្ពីរដាស់តឿនយើងឲ្យបន្តពិចារណាអ្វីៗដែលលើកកិត្ដិយសព្រះយេហូវ៉ា។—ភី. ៤:៨
សូមទស្សនាវីដេអូតើខ្ញុំគួរជ្រើសរើសការកម្សាន្តបែបណា? រួចមកឆ្លើយសំណួរដូចតទៅ៖
តើកីឡាដែលមានការប្រកួតប្រជែងដោយបង្ហូរឈាមនៅក្រុងរ៉ូមសម័យបុរាណ និងការកម្សាន្តខ្លះនៅសម័យទំនើបនេះ មានចំណុចស្រដៀងគ្នាអ្វីខ្លះ?
តើតាមរបៀបណាសមាជិកក្នុងក្រុមជំនុំអាចជួយប្អូនៗវ័យក្មេងឲ្យជ្រើសរើសការកម្សាន្តដោយឈ្លាសវៃ?
តើរ៉ូម ១២:៩ គួរមានឥទ្ធិពលយ៉ាងណាលើរបៀបដែលយើងជ្រើសរើសការកម្សាន្ត?
តើមានការកម្សាន្តណាខ្លះក្នុងតំបន់របស់អ្នក?