របៀបរស់នៅជាគ្រិស្តសាសនិក
ភក្ដីភាពចំពោះព្រះ និងការហ្វឹកហាត់ខ្លួនប្រាណ
តើការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍ឬទេ? ពិតជាមានមែន ប៉ុន្តែប្រយោជន៍នោះគឺបន្ដិចបន្តួចប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រយោជន៍ដែលមកពីការធ្វើឲ្យចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាកាន់តែរឹងមាំ។ (១ធី. ៤:៨) យ៉ាងណាក៏ដោយ គ្រិស្តសាសនិកគួរមានទស្សនៈត្រឹមត្រូវចំពោះកីឡា។
សូមទស្សនាគំនូរជីវចលលើក្ដារខៀនអ្វីដែលអ្នកគួរដឹងអំពីកីឡា រួចមកឆ្លើយសំណួរដូចតទៅនេះ៖
១. តើអ្នកអាចរៀនជំនាញអ្វីពីការលេងកីឡា?
២. មានចំណុចបីយ៉ាងដែលអាចជួយយើងឲ្យសម្រេចចិត្តថា កីឡាមួយគឺល្អឬមិនល្អសម្រាប់យើង តើចំណុចទាំងនោះជាអ្វី?
៣. តើទំនុកតម្កើង ១១:៥ អាចជួយយើងយ៉ាងដូចម្ដេចឲ្យសម្រេចចិត្តថា យើងគួរមើលនិងលេងកីឡាប្រភេទណា?
៤. ស្តីអំពីរបៀបដែលយើងលេងកីឡាផ្សេងៗ តើយើងអាចធ្វើតាមភីលីព ២:៣ និងសុភាសិត ១៦:១៨ យ៉ាងដូចម្ដេច?
៥. តើភីលីព ១:១០ អាចជួយយើងឲ្យជៀសវាងពីការចំណាយពេលច្រើនហួសហេតុពេកក្នុងការលេង និងការមើលកីឡាយ៉ាងដូចម្ដេច?