របៀបរស់នៅជាគ្រិស្តសាសនិក
ចូរចំណាយពេលជាមួយអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា
ហេតុអ្វីយើងគួរចំណាយពេលជាមួយនឹងអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា? ពីព្រោះការសេពគប់របស់យើងអាចមានឥទ្ធិពល ទាំងល្អទាំងអាក្រក់មកលើយើង។ (សុភ. ១៣:២០) ជាឧទាហរណ៍ ពេលដែលស្តេចយ៉ូអាសចំណាយពេលជាមួយនឹងសម្ដេចសង្ឃយេហូយ៉ាដា គាត់បានបន្ត«ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា»។ (២រប. ២៤:២) ក្រោយយេហូយ៉ាដាស្លាប់ យ៉ូអាសបានបោះបង់ចោលព្រះយេហូវ៉ា ដោយសារការសេពគប់មិនល្អ។—២រប. ២៤:១៧-១៩
នៅសតវត្សរ៍ទី១ គ.ស. សាវ័កប៉ូលបានប្រដូចក្រុមជំនុំគ្រិស្តសាសនិកទៅនឹង«ផ្ទះធំមួយ»។ គាត់ក៏បានប្រដូចសមាជិកក្រុមជំនុំទៅនឹង«ភាជនៈ» ឬសម្ភារៈក្នុងផ្ទះ។ យើងរក្សាខ្លួនជា«ភាជនៈសម្រាប់ការដែលប្រកបដោយកិត្ដិយស» ពេលដែលយើងជៀសវាងការមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកណាដែលប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ទោះជាអ្នកនោះជាសមាជិកក្នុងក្រុមគ្រួសារឬក្នុងក្រុមជំនុំក្ដី។ (២ធី. ២:២០, ២១) ហេតុនេះ សូមយើងបន្តរាប់អានមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ានិងដែលលើកទឹកចិត្តយើងឲ្យបម្រើលោក។
សូមទស្សនាវីដេអូចូររៀនបដិសេធការសេពគប់មិនល្អ រួចមកឆ្លើយសំណួរដូចតទៅ៖
ដោយមិនដឹងខ្លួន តើយើងអាចចំណាយពេលក្នុងការសេពគប់មិនល្អយ៉ាងដូចម្ដេច?
ក្នុងការសម្ដែង តើអ្វីបានជួយគ្រិស្តសាសនិកបីនាក់ឲ្យឈប់សេពគប់អាក្រក់?
តើគោលការណ៍គម្ពីរណាខ្លះអាចជួយអ្នកឲ្យជ្រើសរើសការសេពគប់ដោយឈ្លាសវៃ?
តើខ្ញុំជា«ភាជនៈសម្រាប់ការដែលប្រកបដោយកិត្ដិយស»ឬទេ?—២ធី. ២:២១