របៀបរស់នៅជាគ្រិស្តសាសនិក
តើបណ្ដាំរបស់ព្រះមានតម្លៃប៉ុនណាចំពោះអ្នក?
គម្ពីរមានគំនិតនិងប្រសាសន៍របស់ព្រះយេហូវ៉ាដែលជាអ្នកនិពន្ធសៀវភៅដ៏វិសេសនេះ។ (២ពេ. ១:២០, ២១) គម្ពីរបញ្ជាក់ថាព្រះមានសិទ្ធិគ្រប់គ្រងតាមរយៈរាជាណាចក្ររបស់លោក ដូច្នេះគម្ពីរផ្ដល់ឲ្យមនុស្សជាតិទាំងឡាយនូវសេចក្ដីសង្ឃឹម ថាបន្ដិចទៀតនឹងមានជីវិតល្អប្រសើរជាង។ គម្ពីរក៏បង្ហាញអំពីបុគ្គលិកលក្ខណៈដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌។—ទំនុក. ៨៦:១៥
យើងម្នាក់ៗឲ្យតម្លៃចំពោះបណ្ដាំរបស់ព្រះដោយមានមូលហេតុផ្សេងៗ។ ប៉ុន្តែ តើយើងបង្ហាញថាយើងឲ្យតម្លៃចំពោះអំណោយដ៏ថ្លៃវិសេសនេះ ដោយអានគម្ពីរជារៀងរាល់ថ្ងៃ ហើយធ្វើតាមក្នុងជីវិតយើងឬទេ? សូមឲ្យការប្រព្រឹត្តរបស់យើងបញ្ជាក់ថាយើងមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងម្នាក់ដែលថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។—ទំនុក. ១១៩:៩៧
សូមទស្សនាវីដេអូពួកគេបានយល់តម្លៃគម្ពីរ ឈុតខ្លី (វីល្លាម ធីនដេល) រួចឆ្លើយសំណួរដូចតទៅ៖
ហេតុអ្វីវីល្លាម ធីនដេលបានបកប្រែផ្នែកខ្លះនៃគម្ពីរ?
ហេតុអ្វីការព្យាយាមរបស់គាត់ដើម្បីបកប្រែគម្ពីរគឺអស្ចារ្យម្ល៉េះ?
តើគេបានយកសេចក្ដីចម្លងនៃគម្ពីររបស់វីល្លាម ធីនដេលទៅប្រទេសអង់គ្លេសដោយលួចលាក់យ៉ាងដូចម្ដេច?
តើយើងម្នាក់ៗអាចបង្ហាញយ៉ាងណាថាបណ្ដាំរបស់ព្រះមានតម្លៃចំពោះយើង?