ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | និក្ខមនំ ២៥-២៦
វត្ថុដ៏សំខាន់បំផុតក្នុងត្រសាល
ហឹបនៃកិច្ចព្រមព្រៀងគឺជាវត្ថុដ៏សំខាន់បំផុតក្នុងត្រសាលនិងសម្រាប់ពួកអ៊ីស្រាអែល។ វត្តមានរបស់ព្រះបានត្រូវតំណាងដោយពពកនៅកណ្ដាលចេរូប៊ីនទាំងពីរដែលស្ថិតនៅលើគម្របនៃហឹបនោះ។ នៅថ្ងៃជម្រះការខុសឆ្គង សម្ដេចសង្ឃចូលក្នុងទីបរិសុទ្ធបំផុត ហើយប្រោះឈាមគោនិងពពែនៅមុខគម្របដើម្បីជម្រះការខុសឆ្គងរបស់ពួកអ៊ីស្រាអែល។ (លេវី. ១៦:១៤, ១៥) នេះតំណាងពេលលោកយេស៊ូដែលជាសម្ដេចសង្ឃដ៏ឧត្ដមជាង ចូលក្នុងស្ថានសួគ៌នៅចំពោះមុខព្រះយេហូវ៉ាផ្ទាល់ ដើម្បីប្រគល់តម្លៃនៃគ្រឿងបូជាលោះរបស់លោក។—ហេ. ៩:២៤-២៦
សូមភ្ជាប់បទគម្ពីរបន្តបន្ទាប់នេះទៅនឹងប្រយោជន៍ដែលយើងមានដោយសារថ្លៃលោះ:
បទគម្ពីរ
ប្រយោជន៍
សេចក្ដីសង្ឃឹមរស់ជារៀងរហូត
ការអភ័យទោសចំពោះភាពខុសឆ្គង
សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស
តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ទាំងនេះ?