បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 មករា ទំ. ១១
  • ចូរសម្រេចចិត្តបម្រើព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរសម្រេចចិត្តបម្រើព្រះយេហូវ៉ា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរបំពេញតម្រូវការដើម្បីទទួលបុណ្យជ្រមុជទឹកតាមបង្គាប់របស់ព្រះគ្រីស្ទ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 មករា ទំ. ១១
ផ្លូវកោងមួយដែលតំណាងការបម្រើព្រះយេហូវ៉ា។ មានផ្លាកផ្សេងៗតាមផ្លូវដែលតំណាងជំហានទៅដល់ការសិក្សាគម្ពីរ ការចូលរួមកិច្ចប្រជុំ ការផ្សព្វផ្សាយ និងការទទួលការជ្រមុជទឹក។

តើ​អ្នក​ដល់​ជំហាន​មួយ​ណា​នៃ​ការ​ទទួល​ការ​ជ្រមុជ​ទឹក?

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា

បើ​អ្នក​ជា​អ្នក​ផ្សាយ​វ័យ​ក្មេង​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ឬ​ជា​សិស្ស​គម្ពីរ តើ​អ្នក​មាន​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ហេតុ​អ្វី​អ្នក​គួរ​មាន​ចិត្ត​ចង់​ទទួល​ការ​ជ្រមុជ​ទឹក? ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​នាំ​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា។ (​ទំនុក. ៩១:១​) ការ​ធ្វើ​ដូច្នេះ​ក៏​អាច​ជួយ​សង្គ្រោះ​អ្នក​ផង​ដែរ។ (​១ពេ. ៣:២១​) តើ​តាម​របៀប​ណា​អ្នក​អាច​រីក​ចម្រើន​រហូត​ដល់​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក​បាន?

សូម​ពិសោធន៍​មើល​ថា​នេះ​គឺ​ជា​សេចក្ដី​ពិត​មែន។ ពេល​អ្នក​មាន​សំណួរ សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ដើម្បី​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ។ (​រ៉ូម ១២:២​) សូម​ពិនិត្យ​មើល​ខ្លួន​អ្នក​ដើម្បី​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​កែ​ប្រែ ហើយ​ធ្វើ​ការ​កែ​ប្រែ​ទាំង​នោះ​ដោយ​សារ​អ្នក​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​សុភ. ២៧:១១; អេភ. ៤:២៣, ២៤​) សូម​អធិដ្ឋាន​ដើម្បី​សុំ​ជំនួយ​ពី​លោក​រាល់​ដង។ ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​ហើយ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ដោយ​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក។ (​១ពេ. ៥:១០, ១១​) ការ​ខំ​ប្រឹង​របស់​អ្នក​គឺ​មិន​អត់​ប្រយោជន៍​នោះ​ទេ។ ការ​បម្រើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​អ្នក​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​បំផុត!—ទំនុក. ១៦:១១

សូម​ទស្សនា​វីដេអូ ជំហាន​នៃ​ការ​ទទួល​ការ​ជ្រមុជ​ទឹក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​បង​ប្អូន​ខ្លះ​បាន​យក​ឈ្នះ​ឧបសគ្គ​អ្វី​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

  • តើ​តាម​របៀប​ណា​អ្នក​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

  • តើ​អ្វី​បាន​ជំរុញ​ចិត្ត​បង​ប្អូន​ខ្លះ​ឲ្យ​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​ពួក​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក​បាន?

  • តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​សម្រេច​ចិត្ត​បម្រើ​លោក?

  • តើ​ការ​ប្រគល់​ខ្លួន​និង​ការ​ជ្រមុជ​ទឹក​មាន​ន័យ​យ៉ាង​ណា?

នៅ​ចុង​បញ្ចប់​នៃ​សុន្ទរកថា​សម្រាប់​ការ​ជ្រមុជ​ទឹក អ្នក​ថ្លែង​នឹង​សុំ​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ឲ្យ​ក្រោក​ឈរ​ឡើង​រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​ដោយ​សំឡេង​ឮ​ៗ​៖

តើ​អ្នក​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​អ្នក បាន​ប្រគល់​ខ្លួន​អ្នក​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​យក​សេចក្ដី​សង្គ្រោះ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ឬ​ទេ?

តើ​អ្នក​យល់​ថា​ការ​ជ្រមុជ​ទឹក​របស់​អ្នក​នឹង​សម្គាល់​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា ដោយ​រួប​រួម​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

កាល​ដែល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​ឆ្លើយ​យល់​ព្រម​យ៉ាង​ច្បាស់​នូវ​សំណួរ​ទាំង​នេះ ពួក​គេ​«​ប្រកាស​ជា​សាធារណៈ​»​ ​ថា​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​ថ្លៃ​លោះ ហើយ​បាន​ប្រគល់​ខ្លួន​ទាំង​ស្រុង​ទៅ​ព្រះ​យេហូវ៉ា។—រ៉ូម ១០:៩, ១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក