ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
សួរសំណួរ
ព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ» លោកចង់ឲ្យយើងរីករាយក្នុងកិច្ចបម្រើផ្សាយ។ (១ធី. ១:១១) យើងនឹងមានអំណរកាន់តែច្រើនកាលដែលយើងព្យាយាមបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ។ ការសួរសំណួរអាចនាំឲ្យអ្នកស្ដាប់ចាប់អារម្មណ៍ ហើយជាវិធីធម្មតាមួយដើម្បីចាប់ផ្ដើមការសន្ទនា។ សំណួរលើកទឹកចិត្តឲ្យមនុស្សគិតនិងវែកញែក។ (ម៉ាថ. ២២:៤១-៤៥) ពេលយើងសួរសំណួរ រួចស្ដាប់ចម្លើយ គឺហាក់ដូចជាយើងនិយាយថា៖ ‹អ្នកសំខាន់ណាស់ចំពោះខ្ញុំ›។ (យ៉ា. ១:១៩) ចម្លើយរបស់បុគ្គលនោះអាចជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាចនិយាយដើម្បីមានការសន្ទនាល្អប្រសើរជាង។
សូមទស្សនាវីដេអូ ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ សួរសំណួរ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើហ្គិចបង្ហាញគុណសម្បត្តិល្អអ្វីខ្លះ?
តើនីតាបានប្រើសំណួរដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះហ្គិចយ៉ាងដូចម្ដេច?
តើនីតាបានប្រើសំណួរតាមរបៀបណាដើម្បីធ្វើឲ្យហ្គិចកាន់តែចាប់អារម្មណ៍នឹងដំណឹងល្អ?
តើនីតាបានប្រើសំណួរយ៉ាងដូចម្ដេចដើម្បីជួយឲ្យហ្គិចគិតនិងវែកញែក?