បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 ឧសភា ទំ. ១១
  • ចូរគ្រប់គ្រងលើបំណងប្រាថ្នារបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរគ្រប់គ្រងលើបំណងប្រាថ្នារបស់អ្នក
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​ជក់​បារី​ធម្មតា​និង​បារី​អេឡិចត្រូនិក?
    សំណួរពីយុវវ័យ
  • តើព្រះមានទស្សនៈយ៉ាងណាចំពោះការជក់បារី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើខ្ញុំគួរដឹងអ្វីខ្លះអំពីការជក់បារី?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 ឧសភា ទំ. ១១

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​គ្រប់​គ្រង​លើ​បំណង​ប្រាថ្នា​របស់​អ្នក

ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជា​រឿយ​ៗ​យើង​ត្រូវ​តែ​ខំ​ព្យាយាម​គ្រប់​គ្រង​បំណង​ប្រាថ្នា​របស់​យើង។ បើ​យើង​ធ្វើ​អ្វី​តាម​តែ​ចិត្ត​យើង នោះ​យើង​អាច​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ស្រឡាញ់​ការ​ហូប​ចុក សម្លៀក​បំពាក់ និង​ទី​លំនៅ​ខ្លាំង​ជាង​ស្រឡាញ់​ព្រះ។ អ្នក​ខ្លះ​បំពេញ​បំណង​ប្រាថ្នា​ខាង​ផ្លូវ​ភេទ​តាម​របៀប​មិន​ត្រឹម​ត្រូវ​ដែល​ខុស​ពី​ខ្នាត​តម្រា​របស់​ព្រះ។ (​រ៉ូម ១:២៦, ២៧​) រីឯ​ខ្លះ​ទៀត​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា ដោយ​សារ​ចង់​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​នឹង​ខ្លួន។—ដច. ២៣:២

តើ​តាម​របៀប​ណា​យើង​អាច​គ្រប់​គ្រង​លើ​បំណង​ប្រាថ្នា​របស់​យើង? យើង​ត្រូវ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​ម៉ាថ. ៤:៤​) បន្ថែម​ទៀត យើង​ត្រូវ​សុំ​ជំនួយ​ពី​លោក​យ៉ាង​អស់​ពី​ចិត្ត​ដើម្បី​គ្រប់​គ្រង​លើ​បំណង​ប្រាថ្នា​របស់​យើង។ ហេតុ​អ្វី? ដោយ​សារ​លោក​ដឹង​អ្វី​គឺ​ល្អ​បំផុត​សម្រាប់​យើង ហើយ​លោក​ដឹង​អំពី​របៀប​បំពេញ​បំណង​ប្រាថ្នា​ដែល​ត្រឹម​ត្រូវ​របស់​យើង។—ចសព. ១៤៥:១៦

សូម​ទស្សនា​វីដេអូ​កុំ​អនុញ្ញាត​ឲ្យ​បារី​បំផ្លាញ​ជីវិត​អ្នក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតមួយពីវីដេអូ«កុំអនុញ្ញាតឲ្យបារីបំផ្លាញជីវិតអ្នក»។ មនុស្សមួយជួរកំពុងចូលក្នុងម៉ាស៊ីនមួយហើយក្លាយទៅជាតុក្កតាដែលជក់បារី។

    ហេតុ​អ្វី​មនុស្ស​ខ្លះ​ជក់​បារី?

  • ឈុតមួយពីវីដេអូ«កុំអនុញ្ញាតឲ្យបារីបំផ្លាញជីវិតអ្នក»។ សួតរបស់អ្នកជក់បារីម្នាក់កំពុងក្អកយ៉ាងខ្លាំង។

    តើ​ការ​ជក់​បារី​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

  • ឈុតមួយពីវីដេអូ«កុំអនុញ្ញាតឲ្យបារីបំផ្លាញជីវិតអ្នក»។ អាជីវករដែលមានមាឌធំម្នាក់កំពុងប្រើឧបករណ៍ជក់បារីមួយជានុយដើម្បីទាក់ទាញស្ត្រីវ័យក្មេងម្នាក់។

    ហេតុ​អ្វី​ការ​ជក់​បារី​និង​ការ​ជក់​ដោយ​ប្រើ​ឧបករណ៍​ផ្សេង​គឺ​ខុស?—២​កូ. ៧:១

  • ឈុតមួយពីវីដេអូ«កុំអនុញ្ញាតឲ្យបារីបំផ្លាញជីវិតអ្នក»។ ស្ត្រីវ័យក្មេងម្នាក់កំពុងឈរនៅលើដំបូលអាគារមួយ ហើយសម្លឹងមើលមេឃដែលមានពន្លឺចាំងចែង។

    អ្នក​អាច​យក​ឈ្នះ​បំណង​ចង់​ជក់​បារី!

    តើ​តាម​របៀប​ណា​អ្នក​អាច​បដិសេធ​ការ​ជក់​បារី​ឬ​ឈប់​ជក់​តែ​ម្ដង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក