បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb23 មករា ទំ. ១១
  • ចូរស្វែងយល់ទស្សនៈរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរស្វែងយល់ទស្សនៈរបស់ព្រះ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • អត្ថបទស្រដៀងគ្នា
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ការអានគម្ពីរប្រចាំថ្ងៃនិងការស្វែងរកប្រាជ្ញា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ឪពុកម្ដាយ ចូរបង្រៀនកូនៗរបស់អ្នកអំពីរបៀបដែលពួកគេអាចធ្វើឲ្យព្រះត្រេកអរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
mwb23 មករា ទំ. ១១
រូបភាពមកពីវីដេអូ «យើងត្រូវ‹រត់ដោយស៊ូទ្រាំ› ពិសាអាហារដែលមានជីវជាតិ»។ រេបិកាធ្វើការស្រាវជ្រាវដោយប្រើសៀវភៅស្ដើង«ដើមកំណើតនៃជីវិត សំណួរទាំងប្រាំដែលយើងគួរឆ្ងល់»។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ស្វែង​យល់​ទស្សនៈ​របស់​ព្រះ

យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់។ (​សុភ. ២៧:១១​) ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ស្រប​តាម​ទស្សនៈ​របស់​លោក ទោះ​ជា​យើង​គ្មាន​ច្បាប់ ឬ​បង្គាប់​ជាក់​លាក់​ណា​មួយ​ដើម្បី​ណែនាំ​យើង​ក្ដី។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​គម្ពីរ។ រាល់​ដង​ដែល​យើង​អាន​គម្ពីរ នេះ​គឺ​ដូច​ជា​យើង​កំពុង​តែ​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា។ យើង​អាច​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ដោយ​រៀន​ពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​របស់​លោក និង​ពិនិត្យ​មើល​គំរូ​របស់​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ល្អ​ឬ​អាក្រក់។ ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​នឹង​ជួយ​យើង​ឲ្យ​ចង​ចាំ​មេ​រៀន​និង​គោល​ការណ៍​សំខាន់​ៗ​ដែល​យើង​បាន​រៀន​ពី​បណ្ដាំ​របស់​ព្រះ។—យ៉ូន. ១៤:២៦

ធ្វើ​ការ​ស្រាវ​ជ្រាវ។ ពេល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ខ​គម្ពីរ​ឬ​កំណត់​ហេតុ​ក្នុង​គម្ពីរ​នេះ​អាច​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ?› សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​ផ្សេង​ៗ​របស់​អង្គការ​យើង​ក្នុង​ភាសា​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​រក​ឃើញ និង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​ទាក់​ទង​នឹង​ស្ថានភាព​របស់​អ្នក។—ចសព. ២៥:៤

សូម​ទស្សនា​វីដេអូ យើង​ត្រូវ​«​រត់​ដោយ​ស៊ូ​ទ្រាំ​»​ ពិសា​អាហារ​ដែល​មាន​ជីវជាតិ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ប្អូន​ស្រី​ក្នុង​វីដេអូ​នេះ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ដូច​នេះ​ដែរ?

  • តើ​ការ​លៃ​ទុក​ពេល​ដើម្បី​ស្រាវ​ជ្រាវ​និង​សិក្សា​ផ្ទាល់​ខ្លួន អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ដូច​ម្ដេច?—ហេ. ៥:១៣, ១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក