បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp21 លេខ ៣ ទំ. ១៥
  • អ្នកអាចជ្រើសរើសអនាគតរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចជ្រើសរើសអនាគតរបស់អ្នក
  • The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​យើង​អាច​ស្រឡាញ់​និង​ស្ដាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?
  • អនាគតរបស់អ្នក គឺនៅក្នុងដៃអ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
  • លោក​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​បាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • «មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
  • ពាក្យផ្ដើម
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
មើលបន្ថែមទៀត
The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
wp21 លេខ ៣ ទំ. ១៥
ក្នុងហាងកាហ្វេមួយ បុរសម្នាក់កំពុងបង្ហាញមិត្តភក្តិរបស់គាត់អ្វីដែលនៅក្នុងទូរស័ព្ទគាត់។

អ្នក​អាច​ជ្រើស​រើស​អនាគត​របស់​អ្នក

ច្រើន​ជាង​៣.៥០០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ដើម្បី​ទទួលបាន​អនាគត​ដ៏​ល្អ​ប្រសើរ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បានដាក់​ជីវិត​និង​សេចក្ដី​ស្លាប់ ពរ​និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នាហើយ ដូច្នេះ​ចូរ​ជ្រើស​យក​ជីវិត​ចុះ ដើម្បី​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អាច​រស់​រាន​មាន​ជីវិត​»។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩

ដើម្បី​មាន​អនាគត​ល្អ​បែប​នេះ ពួក​គេ​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដែល​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ​យើង​ក៏​មាន​ជម្រើស​ដូច​គ្នា​ដែរ។ គម្ពីរ​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​ជ្រើស​រើស​អនាគត​ដ៏​ល្អ​ប្រសើរ​ដោយ​ចែង​ថា​៖ ​«​ចូរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដាប់​តាម​លោក​»។—ការ​បំភ្លឺ​ច្បាប់ ៣០:២០

តើ​យើង​អាច​ស្រឡាញ់​និង​ស្ដាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

រៀន​ពី​គម្ពីរ: ដើម្បី​ស្រឡាញ់​ព្រះ​យេហូវ៉ា ដំបូង​អ្នក​ត្រូវ​រៀន​អំពី​លោក​តាម​រយៈ​គម្ពីរ។ តាម​របៀប​នេះ អ្នក​នឹង​ឃើញ​ថា​លោក​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ចង់​ឲ្យ​អ្នក​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ លោក​អញ្ជើញ​អ្នក​ឲ្យ​អធិដ្ឋាន​ទៅ​លោក ​«​ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី​១ ៥:៧​) គម្ពីរ​សន្យា​ថា​បើ​អ្នក​ព្យាយាម​ចូល​ទៅ​ជិត​លោក នោះ​«​លោក​នឹង​ចូល​មក​ជិត​អ្នក​»។—យ៉ាកុប ៤:៨

ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន: ការ​ស្ដាប់​ព្រះ​មាន​ន័យ​ថា​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​លោក​ដែល​មាននៅ​ក្នុង​គម្ពីរ។ បើ​អ្នក​ធ្វើ​ដូច្នេះ ​«​អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ​»។—យ៉ូស្វេ ១:៨

សូម​ចូល​គេហទំព័រ​របស់​យើង​jw.org/km ដើម្បី​អាន​គម្ពីរ​តាម​អន​ឡា​ញ ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ពី​គម្ពីរ ហើយ​ស្នើ​សុំ​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់​ដើម្បី​ជួយ​ពន្យល់​គម្ពីរ។

សូម​ជ្រើស​រើស​ឲ្យ​គម្ពីរ​ណែនាំ​អ្នក​នៅ​ឥឡូវ​នេះ ដើម្បី​អ្នក​អាច​ទទួល​អនាគត​ដ៏​ល្អ​ប្រសើរ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក