ព្រះរមែងគិតអំពីអ្នក
គម្ពីរមានការណែនាំដ៏ល្អបំផុត ដោយសារគម្ពីរគឺមកពីព្រះ។ ទោះបីជាគម្ពីរមិនមែនជាសៀវភៅណែនាំខាងសុខភាពក៏ដោយ ប៉ុន្តែគម្ពីរអាចជួយយើងប្រឈមមុខនឹងកាលៈទេសៈលំបាក របៀបគិតគូរមិនល្អ អារម្មណ៍ឈឺចាប់ និងបញ្ហាសុខភាពខាងផ្លូវកាយនិងផ្លូវចិត្ត។
សំខាន់បំផុត គម្ពីរពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាa ដែលជាអ្នកបង្កើតរបស់យើង យល់អំពីគំនិតនិងអារម្មណ៍របស់យើងច្រើនជាងអ្នកណាទាំងអស់។ លោកចង់ជួយយើងឲ្យដោះស្រាយបញ្ហាទាំងអស់ដែលយើងជួប។ ជាឧទាហរណ៍ សូមពិចារណាបទគម្ពីរពីរដែលអាចជួយសម្រាលទុក្ខ៖
«ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ លោកជួយអ្នកដែលបាក់ទឹកចិត្ត»។—ចម្រៀងសរសើរព្រះ ៣៤:១៨
«ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក ខ្ញុំនឹងស្រវាចាប់ដៃស្ដាំរបស់អ្នក ខ្ញុំនឹងនិយាយមកអ្នកថា៖ ‹កុំខ្លាចឡើយ ខ្ញុំនឹងជួយអ្នក›»។—អេសាយ ៤១:១៣
ប៉ុន្តែ តើតាមរបៀបណាព្រះយេហូវ៉ាជួយយើងពេលយើងមានបញ្ហាផ្លូវចិត្ត? អត្ថបទបន្តបន្ទាប់នឹងបង្ហាញថាព្រះយេហូវ៉ាពិតជារមែងគិតអំពីយើង ហើយជួយយើងតាមរបៀបផ្សេងៗជាច្រើន។
a យេហូវ៉ាជាឈ្មោះរបស់ព្រះដែលមាននៅក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ៨៣:១៨