បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w24 កញ្ញា ទំ. ៣២
  • សូម​ព្យាយាម​រៀន​អ្វី​ថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូម​ព្យាយាម​រៀន​អ្វី​ថ្មី
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាទំនុកបម្រុងរាស្ត្ររបស់លោក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ចូរធ្វើតាមរាជប្រពៃណី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូរមានទម្លាប់សិក្សាកាន់តែប្រសើរឡើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើខ្ញុំត្រូវធ្វើអ្វីក្រោយពីទទួលការជ្រមុជទឹក? ភាគទី១៖ បន្តសកម្មភាពរបស់ប្អូន
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
w24 កញ្ញា ទំ. ៣២

យោបល់​សម្រាប់​សិក្សា

សូម​ព្យាយាម​រៀន​អ្វី​ថ្មី

ពេល​យើង​ត្រៀម​ខ្លួន​ដើម្បី​សិក្សា យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​រៀន​អ្វី?›។ ទោះ​ជា​យើង​រំពឹង​ថា​យើង​នឹង​រៀន​អ្វី​មួយ​ក្ដី យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ចង់​បង្រៀន​យើង​អ្វី​ថ្មី។ ដូច្នេះ ពេល​យើង​សិក្សា តើ​យើង​អាច​ព្យាយាម​រៀន​អ្វី​ថ្មី​យ៉ាង​ដូច​ម្ដេច?

ចូរ​អធិដ្ឋាន​សុំ​ប្រាជ្ញា។ សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ស្វែង​យល់​អំពី​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​រៀន​នៅ​ឥឡូវ​នេះ។ (​យ៉ា. ១:៥​) សូម​កុំ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​ស្គាល់​រួច​ហើយ។—សុភ. ៣:៥, ៦

ចូរ​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​អ្នក។ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ​»។ (​ហេ. ៤:១២​) ដូច្នេះ រាល់​ដង​ដែល​យើង​អាន​គម្ពីរ យើង​អាច​រៀន​អ្វី​ថ្មី ហើយ​គម្ពីរ​អាច​ជួយ​យើង​តាម​របៀប​ផ្សេង​ៗ។ ប៉ុន្តែ នោះ​អាច​កើត​ឡើង​បាន លុះ​ត្រា​តែ​យើង​ទទួល​ស្គាល់​ថា អ្វី​ដែល​ព្រះ​បង្រៀន​យើង​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។

សូម​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ដើម្បី​បង្រៀន​យើង។ សេចក្ដី​បង្រៀន​របស់​លោក​ប្រៀប​ដូច​ជា​«​អាហារ​ប្រណីត​ៗ​»។ (​អេ. ២៥:៦​) សូម​កុំ​រំលង​ប្រធានបទ​ដែល​អ្នក​គិត​ថា​អ្នក​នឹង​មិន​ចូល​ចិត្ត​អាន​ឡើយ។ យ៉ាង​នេះ អ្នក​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​ជួយ​អ្នក​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ប្រសើរ​ជាង ហើយ​អ្នក​នឹង​កាន់​តែ​ចូល​ចិត្ត​សិក្សា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក