បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៦ ទំ. ១៩-២១
  • «អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ
  • ចូរ​នៅ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​រួម​ជំនឿ
  • ចូរ​សុំ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ជួយ​អ្នក
  • ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា
  • ចូរទុកចិត្តព្រះយេហូវ៉ាជានិច្ច!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរជួយអ្នកឯទៀតឲ្យស៊ូទ្រាំក្នុងគ្រាពិបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខដល់យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • «ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៦ ទំ. ១៩-២១

​«​អ្នក​រាល់​គ្នា​ត្រូវ​ចេះ​ស៊ូ​ទ្រាំ​»​

ពេល​បង​ស្រី​អានីតា​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ប្ដី​របស់​នាង​បាន​ខឹង​យ៉ាង​ខ្លាំង។a (​សូម​មើល​កំណត់​សម្គាល់​) គាត់​បាន​ព្យាយាម​ឃាត់​នាង​មិន​ឲ្យ​នាង​ទៅ​ប្រជុំ ហើយ​បាន​បង្គាប់​នាង​មិន​ឲ្យ​និយាយ​នាម​របស់​ព្រះ​ឡើយ។ គ្រាន់​តែ​ឮ​នាង​និយាយ​នាម​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​គាត់​ខឹង​យ៉ាង​ខ្លាំង។

ម្យ៉ាង​ទៀត ប្ដី​របស់​បង​អានីតា​មិន​ចង់​ឲ្យ​នាង​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា ឬ​យក​ពួក​គេ​ទៅ​កិច្ច​ប្រជុំ​ទេ។ នេះ​គឺ​ពិបាក​ណាស់​សម្រាប់​នាង ពី​ព្រោះ​នាង​ត្រូវ​ព្យាយាម​ជួយ​កូន​ដោយ​មិន​ឲ្យ​ប្ដី​ដឹង។

ដូច​បទ​ពិសោធន៍​របស់​បង​អានីតា បុគ្គល​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ប្រហែល​ជា​ព្យាយាម​ឃាត់​អ្នក​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា ឬ​អ្នក​ប្រហែល​ជា​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ផ្សេង​ទៀត។ ប្រហែល​ជា​អ្នក​ឈឺ​អស់​រយៈ​ពេល​យូរ។ ប្រហែល​ជា​កូន ប្ដី​ឬ​ប្រពន្ធ​របស់​អ្នក​បាន​ស្លាប់ ឬ​ក៏​ប្រហែល​ជា​សមាជិក​ក្រុម​គ្រួសារ​ដែល​អ្នក​ស្រឡាញ់​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។ ក្នុង​ករណី​ទាំង​នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា?

សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ចេះ​ស៊ូ​ទ្រាំ​»។ (​ហេប្រឺ ១០:៣៦​) ដូច្នេះ តើ​អ្វី​អាច​ជួយ​អ្នក​ចេះ​ស៊ូ​ទ្រាំ?

ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ

ពេល​ដែល​អ្នក​រង​ទុក្ខ ចូរ​នឹក​ចាំ​ថា​អ្នក​ត្រូវ​ពឹង​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ស៊ូ​ទ្រាំ។ ចូរ​អធិដ្ឋាន​សុំ​លោក​ជួយ​អ្នក។ នេះ​ជា​អ្វី​ដែល​បង​ស្រី​អាណា​បាន​ធ្វើ​នៅ​ពេល​ប្ដី​របស់​នាង​បាន​ស្លាប់​ភ្លាម​ៗ។ ពួក​គាត់​បាន​រៀប​ការ​អស់​៣០​ឆ្នាំ។ បង​អាណា​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​នោះ​គាត់​មិន​បាន​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​ទេ។ គាត់​បាន​ស្លាប់​ពេល​ដែល​គាត់​មាន​អាយុ​តែ​៥២​ឆ្នាំ​ប៉ុណ្ណោះ​»។

ការ​ងារ​របស់​បង​អាណា​ធ្វើ​ឲ្យ​នាង​ជាប់​រវល់ ប៉ុន្តែ​នេះ​មិន​បាន​បំបាត់​ការ​ឈឺ​ចាប់​របស់​នាង​ទេ។ តើ​នាង​បាន​ធ្វើ​អ្វី? នាង​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​បាន​អង្វរ​លោក​ឲ្យ​ជួយ​ខ្ញុំ​»។ បង​អាណា​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​នាង ពី​ព្រោះ​ក្រោយ​ពី​នាង​បាន​អធិដ្ឋាន នាង​មាន​ចិត្ត​ស្ងប់​និង​សេចក្ដី​សុខ​សាន្ត។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​ប្ដី​របស់​ខ្ញុំ​ឲ្យ​រស់​ឡើង​វិញ​»។—ភីលីព ៤:៦, ៧

ព្រះ​យេហូវ៉ា​សន្យា​នឹង​អ្នក​បម្រើ​លោក​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ (​ទំនុក​តម្កើង ៦៥:២​) ម្យ៉ាង​ទៀត លោក​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បន្ត​បម្រើ​លោក។ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​លោក​សូម្បី​តែ​ពេល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក៏​ដោយ។

ចូរ​នៅ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​រួម​ជំនឿ

មាន​វិធី​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ជួយ​យើង​ស៊ូ​ទ្រាំ។ លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ យើង​អាច​រៀន​ពី​របៀប​ដែល​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ពួក​គេ​បាន​ទទួល​ការ​បៀត​បៀន​យ៉ាង​សាហាវ។ ជា​ពិសេស​នៅ​គ្រា​នោះ ពួក​គេ​ត្រូវ​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​ថែស្សាឡូនិច​ទី១ ២:១៤; ៥:១១​) ពួក​គេ​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ដោយ​ប្រជុំ​គ្នា​និង​ដោយ​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​នៅ​ស្មោះ​ត្រង់​ដូច​ពួក​អ្នក​នៅ​ក្រុង​ថែស្សាឡូនិច?

ជា​ពិសេស​នៅ​គ្រា​ដ៏​ពិបាក យើង​ត្រូវ​មាន​មិត្ត​ជិត​ស្និទ្ធ​ក្នុង​ក្រុម​ជំនុំ ហើយ​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​រ៉ូម ១៤:១៩​) សាវ័ក​ប៉ូល​បាន​រង​ទុក្ខ​ដោយ​សារ​ការ​បៀត​បៀន​និង​បញ្ហា​ផ្សេង​ទៀត ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ប៉ូល​នូវ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​លើក​ទឹក​ចិត្ត​គាត់។ សាវ័ក​នេះ​បាន​និយាយ​អំពី​មិត្ត​របស់​គាត់​ថា​៖ ​«​ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​ជំនួយ​របស់​ខ្ញុំ​និង​អ្នក​ពង្រឹង​កម្លាំង​ខ្ញុំ​»។ (​កូឡុស ៤:១០, ១១​) បង​ប្អូន​ទាំង​នេះ​ស្រឡាញ់​ប៉ូល។ ដូច្នេះ ពេល​គាត់​ត្រូវ​ការ​ជំនួយ ពួក​គេ​បាន​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គាត់។ អ្នក​ប្រហែល​ជា​អាច​នឹក​ចាំ​អំពី​ពេល​ខ្លះ​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បាន​និយាយ​អ្វី​ឬ​ធ្វើ​អ្វី​ដែល​បាន​លើក​ទឹក​ចិត្ត​អ្នក។

ចូរ​សុំ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ជួយ​អ្នក

ព្រះ​យេហូវ៉ា​ក៏​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែរ។ បង​ប្រុស​ទាំង​នេះ​អាច​លើក​ទឹក​ចិត្ត​អ្នក ហើយ​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱវាទ​ល្អ​ពី​គម្ពីរ។ ពួក​គាត់​គឺ​«​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ​»។ (​អេសាយ ៣២:២​) យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​បង​ប្រុស​ទាំង​នេះ​បាន​ប្រុង​ប្រៀប​ជួយ​យើង។ ដូច្នេះ ក្នុង​គ្រា​ដ៏​ពិបាក សូម​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ។ ពួក​គាត់​អាច​ជួយ​អ្នក​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

ពួក​អ្នក​ចាស់​ទុំ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​អ្នក​បាន​ទេ។ ពួក​គាត់​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​អ្នក​ដែរ។ (​សកម្មភាព ១៤:១៥​) ប៉ុន្តែ អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ពេល​ដែល​អ្នក​ទៅ​ជួប​អ្នក​ចាស់​ទុំ​ម្នាក់ ហើយ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​បញ្ហា​របស់​អ្នក។ (​យ៉ាកុប ៥:១៤, ១៥​) ជា​ឧទាហរណ៍ ពួក​អ្នក​ចាស់​ទុំ​បាន​លើក​ទឹក​ចិត្ត​បង​ប្រុស​ម្នាក់​នៅ​ប្រទេស​អ៊ីតាលី​ដែល​បាន​រង​ទុក្ខ​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ គាត់​បាន​និយាយ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ប្រុស​ទាំង​នេះ ហើយ​ការ​ដែល​ពួក​គាត់​បាន​មក​លេង​ខ្ញុំ​ជា​រឿយ​ៗ បាន​ជួយ​ខ្ញុំ​ស៊ូ​ទ្រាំ​»។ បើ​អ្នក​កំពុង​រង​ទុក្ខ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​សុំ​ពួក​អ្នក​ចាស់​ទុំ​ជួយ​អ្នក។

ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា

ពេល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា យើង​នឹង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង។ នេះ​ជា​អ្វី​ដែល​បង​ប្រុស​ចន​បាន​ធ្វើ។ ពេល​គាត់​មាន​អាយុ​៣៩​ឆ្នាំ គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា​គាត់​មាន​ជំងឺ​មហារីក​ម្យ៉ាង​ដែល​កម្រ​មាន។ គាត់​បាន​គិត​ថា​គឺ​អយុត្ដិធម៌​ដែល​គាត់​ឈឺ​ខ្លាំង​ដូច្នេះ ជា​ពិសេស​ដោយ​សារ​គាត់​នៅ​វ័យ​ក្មេង។ ម្យ៉ាង​ទៀត បង​ចន​បាន​បារម្ភ​អំពី​ប្រពន្ធ​របស់​គាត់​និង​កូន​ប្រុស​ដែល​មាន​អាយុ​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ។ គាត់​និយាយ​ថា​៖ ​«​ប្រពន្ធ​របស់​ខ្ញុំ​មិន​គ្រាន់​តែ​ត្រូវ​មើល​ថែ​កូន​តូច​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ត្រូវ​ថែ​រក្សា​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្សេង​ៗ​ដែរ​»។ ការ​ព្យាបាល​ដែល​គាត់​ទទួល បាន​ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ក្រពះ។ បញ្ហា​របស់​បង​ចន​មិន​មាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នៅ​ពេល​ដំណាល​គ្នា​នោះ​គាត់​បាន​ឮ​ថា​ឪពុក​របស់​គាត់​ជិត​ស្លាប់ ហើយ​ត្រូវ​ការ​អ្នក​ថែ​រក្សា​គាត់។

តើ​អ្វី​បាន​ជួយ​បង​ចន​និង​ក្រុម​គ្រួសារ​របស់​គាត់​ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ? ទោះ​ជា​បង​ចន​ច្រើន​តែ​អស់​កម្លាំង​ក៏​ដោយ គាត់​បាន​ចាត់​ចែង​ឲ្យ​ប្រាកដ​ថា​ក្រុម​គ្រួសារ​របស់​គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ គាត់​បាន​និយាយ​ថា​៖ ​«​យើង​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់ ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​រាល់​សប្ដាហ៍ ហើយ​បាន​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់ សូម្បី​តែ​ពេល​នោះ​ខ្ញុំ​មិន​ស្រួល​ខ្លួន​ក៏​ដោយ​»។ បង​ចន​បាន​ដឹង​ថា​គឺ​សំខាន់​ណាស់​ដែល​គាត់​រក្សា​ចំណង​មិត្តភាព​ដ៏​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ទោះ​ជា​ដំបូង​គាត់​តក់​ស្លុត ហើយ​ព្រួយ​បារម្ភ​ក៏​ដោយ មិន​យូរ​ក្រោយ​មក​គាត់​មាន​ចិត្ត​ស្ងប់​ជាង។ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់ ហើយ​លោក​បាន​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ពេល​អ្នក​ព្រួយ​បារម្ភ​ឬ​ភ័យ​ខ្លាច។ បង​ចន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​អ្នក​មាំ​មួន ដូច​លោក​បាន​ធ្វើ​ចំពោះ​ខ្ញុំ​»។

ពេល​អ្នក​រង​ទុក្ខ សូម​ចាំ​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ចេះ​ស៊ូ​ទ្រាំ​»។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ទៅ​លោក។ ចូរ​នៅ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​នៅ​ក្រុម​ជំនុំ ចូរ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ហើយ​ចូរ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ លោក​នឹង​ជួយ​អ្នក​ទោះ​ជា​អ្នក​មាន​បញ្ហា​ណា​ក៏​ដោយ​នៅ​ពេល​ឥឡូវ​នេះ ឬ​នៅ​ពេល​អនាគត។

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក