បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w18 កុម្ភៈ ទំ. ៣១-ទំ. ៣២ វ. ៦
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • អត្ថបទស្រដៀងគ្នា
  • ចូររក្សាការពារកេរដំណែលរបស់អ្នកដោយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • យ៉ាកុបបានទទួលមត៌ក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • បុគ្គលដែលចង់ឲ្យព្រះយេហូវ៉ាពេញចិត្តធ្វើការសម្រេចចិត្តឈ្លាសវៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
w18 កុម្ភៈ ទំ. ៣១-ទំ. ៣២ វ. ៦
យ៉ាកុបកំពុងទិញសិទ្ធិជាកូនច្បងរបស់អេសាវ

តើ​យ៉ាកុប​បាន​ទៅ​ជា​បុព្វ​បុរស​របស់​មេស្ស៊ី​ដោយ​សារ​គាត់​បាន​ដោះ​ដូរ​សិទ្ធិ​ជា​កូន​ច្បង​របស់​អេសាវ​ឬ​ទេ?

សំណួរ​ពី​អ្នក​អាន

នៅ​សម័យ​គម្ពីរ តើ​បុរស​ម្នាក់​ត្រូវ​តែ​ជា​កូន​ប្រុស​ច្បង ដើម្បី​ទៅ​ជា​បុព្វ​បុរស​របស់​មេស្ស៊ី​ឬ​ទេ?

ពី​មុន​យើង​ធ្លាប់​គិត​ថា​បុរស​ម្នាក់​ត្រូវ​តែ​ជា​កូន​ច្បង​ដើម្បី​ទៅ​ជា​បុព្វ​បុរស​របស់​មេស្ស៊ី​ដោយ​សារ​អ្វី​ដែល​បាន​ចែង​នៅ​ហេប្រឺ ១២:១៦។ ខ​នោះ​ចែង​ថា អេសាវ​«​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ​»​ ហើយ​បាន​«​ប្រគល់​សិទ្ធិ​ជា​កូន​ច្បង​»​ដល់​យ៉ាកុប​«​ដើម្បី​ប្ដូរ​យក​អាហារ​តែ​មួយ​ពេល​»។ ដូច្នេះ យើង​បាន​គិត​ថា ពេល​យ៉ាកុប​បាន​ទទួល​«​សិទ្ធិ​ជា​កូន​ច្បង​»​ សិទ្ធិ​នោះ​បាន​រួម​បញ្ចូល​ឯកសិទ្ធិ​ធ្វើ​ជា​បុព្វ​បុរស​របស់​មេស្ស៊ី។—ម៉ាថាយ ១:២, ១៦; លូកា ៣:២៣, ៣៤

ប៉ុន្តែ តាម​រយៈ​ការ​សិក្សា​កំណត់​ហេតុ​ឯ​ទៀត​ពី​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ យើង​ឃើញ​ថា​បុរស​ម្នាក់​មិន​ត្រូវ​តែ​ជា​កូន​ច្បង​ដើម្បី​ធ្វើ​ជា​បុព្វ​បុរស​របស់​មេស្ស៊ី​ទេ។ សូម​យើង​ពិចារណា​កំណត់​ហេតុ​ខ្លះ​ទាំង​នេះ។

រូបេន​គឺ​ជា​កូន​ប្រុស​ច្បង​របស់​យ៉ាកុប​ជា​មួយ​នឹង​លេអា​ដែល​ជា​ប្រពន្ធ​របស់​គាត់ ហើយ​យ៉ូសែប​ជា​កូន​ប្រុស​ច្បង​របស់​យ៉ាកុប​ជា​មួយ​នឹង​រ៉ាជែល។ ពេល​រូបេន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គាត់​បាន​បាត់​បង់​សិទ្ធិ​ជា​កូន​ច្បង ហើយ​សិទ្ធិ​នោះ​បាន​ត្រូវ​ផ្ទេរ​ឲ្យ​យ៉ូសែប​វិញ។ (​លោកុប្បត្តិ ២៩:៣១​-​៣៥; ៣០:២២​-​២៥; ៣៥:២២​-​២៦; ៤៩:២២​-​២៦; របា​ក្សត្រ​ទី១ ៥:១, ២​) ប៉ុន្តែ មេស្ស៊ី​មិន​បាន​កើត​មក​ក្នុង​វង្ស​ត្រកូល​របស់​រូបេន​ឬ​យ៉ូសែប​ទេ។ លោក​បាន​កើត​មក​ក្នុង​វង្ស​ត្រកូល​របស់​យូដា ដែល​ជា​កូន​ប្រុស​ទី​៤​របស់​យ៉ាកុប​និង​លេអា។—លោកុប្បត្តិ ៤៩:១០

នៅ​លូកា ៣:៣២​មាន​ឈ្មោះ​របស់​បុព្វ​បុរស​ប្រាំ​នាក់​ទៀត​របស់​មេស្ស៊ី ហើយ​តាម​មើល​ទៅ​ពួក​គាត់​ម្នាក់​ៗ​គឺ​ជា​កូន​ច្បង។ ជា​ឧទាហរណ៍ បូអូស​ជា​ឪ​ពុក​របស់​អូបិឌ ហើយ​អូបិឌ​ជា​ឪ​ពុក​របស់​អ៊ីសាយ។—នាង​រស់ ៤:១៧, ២០​-​២២; របា​ក្សត្រ​ទី១ ២:១០​-​១២

ដាវីឌ​ដែល​ជា​កូន​ប្រុស​របស់​អ៊ីសាយ​មិន​មែន​ជា​កូន​ច្បង​ទេ។ តាម​ពិត​គាត់​ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​កូន​ប្រុស​៨​នាក់។ ប៉ុន្តែ​មេស្ស៊ី​បាន​កើត​មក​ក្នុង​វង្ស​ត្រកូល​របស់​ដាវីឌ។ (​សាំយូអែល​ទី១ ១៦:១០, ១១; ១៧:១២; ម៉ាថាយ ១:៥, ៦​) ស្រដៀង​គ្នាដែរ ទោះ​ជា​សាឡូម៉ូន​មិន​មែន​ជា​កូន​ច្បង​របស់​ដាវីឌ​ក្ដី គាត់​ជា​បុព្វ​បុរស​របស់​មេស្ស៊ី​បន្ទាប់​ពី​ដាវីឌ។—សាំយូអែល​ទី២ ៣:២​-​៥

នេះ​មិន​មាន​ន័យ​ថា ការ​ធ្វើ​ជា​កូន​ប្រុស​ច្បង​គឺ​មិន​សំខាន់​ឡើយ។ កូន​ប្រុស​ច្បង​បាន​ទទួល​ឯកសិទ្ធិ​ដែល​កូន​ប្រុស​ឯ​ទៀត​មិន​បាន​ទទួល។ គាត់​ច្រើន​តែ​ទៅ​ជា​ប្រមុខ​គ្រួសារ​បន្ទាប់​ពី​ឪ​ពុក​ស្លាប់ ហើយ​គាត់​ទទួល​មត៌ក​ពីរ​ចំណែក។—លោកុប្បត្តិ ៤៣:៣៣; ចោទិយកថា ២១:១៧; យ៉ូស្វេ ១៧:១

ប៉ុន្តែ​សិទ្ធិ​ជា​កូន​ច្បង​អាច​ផ្ទេរ​ពី​កូន​ប្រុស​ម្នាក់​ទៅ​កូន​ប្រុស​ម្នាក់​ទៀត។ ពេល​អាប្រាហាំ​បាន​ឲ្យ​អ៊ីសម៉ាអែល​ចាក​ចេញ សិទ្ធិ​ជា​កូន​ច្បង​បាន​ត្រូវ​ផ្ទេរ​ទៅ​អ៊ីសាក។ (​លោកុប្បត្តិ ២១:១៤​-​២១; ២២:២​) ម្យ៉ាង​ទៀត ដូច​ដែល​យើង​បាន​រៀប​រាប់​រួច​ហើយ សិទ្ធិ​ជា​កូន​ច្បង​របស់​រូបេន​បាន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​យ៉ូសែប។

ដូច្នេះ តើ​សាវ័ក​ប៉ូល​ចង់​បញ្ជាក់​ចំណុច​អ្វី​នៅ​ហេប្រឺ ១២:១៦? ខ​នោះ​ចែង​ថា​៖ ​«​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​អ្នក​ណា​ដែល​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ ដូច​អេសាវ​ដែល​បាន​ប្រគល់​សិទ្ធិ​ជា​កូន​ច្បង​ដើម្បី​ប្ដូរ​យក​អាហារ​តែ​មួយ​ពេល​»។

ក្នុង​ខ​នេះ ប៉ូល​មិន​បាន​រៀប​រាប់​អំពី​បុព្វ​បុរស​របស់​មេស្ស៊ី​ទេ។ គាត់​កំពុង​ផ្ដល់​ការ​ព្រមាន​ដល់​គ្រិស្ត​សាសនិក។ គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ផ្លូវ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា​»​ ដើម្បី​«​កុំ​ឲ្យ​អ្នក​ណា​បាត់​បង់​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។ នេះ​អាច​កើត​ឡើង បើ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​ហេប្រឺ ១២:១២​-​១៦​) បើ​ពួក​គេ​ធ្វើ​ដូច្នេះ ពួក​គេ​គឺ​ប្រៀប​ដូច​ជា​អេសាវ​ដែល​«​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ​»​ តែ​ចង់​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។

តាម​ទំនៀម​ទម្លាប់​នៅ​សម័យ​នោះ ម្ដង​ម្កាល​អេសាវ​ប្រហែល​ជា​មាន​ឯកសិទ្ធិ​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា។ (​លោកុប្បត្តិ ៨:២០, ២១; ១២:៧, ៨; យ៉ូប ១:៤, ៥​) ប៉ុន្តែ អេសាវ​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន រហូត​ដល់​គាត់​បាន​លះ​ចោល​ឯកសិទ្ធិ​របស់​គាត់​ជា​កូន​ច្បង​សម្រាប់​តែ​សម្ល​មួយ​ចាន។ ប្រហែល​ជា​អេសាវ​ចង់​ជៀស​ចេញ​ពី​ទុក្ខ​លំបាក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​ថា​ពូជ​របស់​អាប្រាហាំ​នឹង​ជួប​ប្រទះ។ (​លោកុប្បត្តិ ១៥:១៣​) អេសាវ​ក៏​បាន​បង្ហាញ​ថា​គាត់​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដ៏​ពិសិដ្ឋ​ពេល​ដែល​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ពីរ​នាក់​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ នេះ​បាន​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​គាត់​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ (​លោកុប្បត្តិ ២៦:៣៤, ៣៥​) គាត់​ខុស​គ្នា​ឆ្ងាយ​ពី​យ៉ាកុប ដែល​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​រៀប​ការ​ជា​មួយ​នឹង​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ប៉ុណ្ណោះ!—លោកុប្បត្តិ ២៨:៦, ៧; ២៩:១០​-​១២, ១៨

ម៉ារៀនិងយ៉ូសែបនៅក្បែរស្នូកដែលទារកយេស៊ូកំពុងដេកក្នុងនោះ

តើ​កំណត់​ហេតុ​នេះ​ពី​គម្ពីរ​បង្រៀន​យើង​អ្វី​អំពី​បុព្វ​បុរស​របស់​មេស្ស៊ី? ពួក​គេ​ខ្លះ​ជា​កូន​ប្រុស​ច្បង ហើយ​ខ្លះ​មិន​មែន​ទេ។ នេះ​ជា​អ្វី​ដែល​ជន​ជាតិ​យូដា​យល់ ហើយ​បាន​ទទួល​ស្គាល់។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? ពី​ព្រោះ​ពួក​គេ​បាន​និយាយ​ថា​គ្រិស្ត​ជា​កូន​ចៅ​របស់​ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ​របស់​អ៊ីសាយ។—ម៉ាថាយ ២២:៤២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក