បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ៥៥
  • ផែនដីយើងកំពុងត្រូវបង្ខូច តើគម្ពីរចែងយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផែនដីយើងកំពុងត្រូវបង្ខូច តើគម្ពីរចែងយ៉ាងណា?
  • ប្រធានបទឯទៀត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បង្ខូច​បរិស្ថាន​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន
  • នា​ពេល​ខាង​មុខ​ផែនដី​នឹង​មាន​បរិស្ថាន​ស្រស់​ស្អាត
  • តើប្រជាជាតិនានាអាចសហការគ្នាបញ្ចៀសការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលមកពីបម្រែបម្រួលអាកាសធាតុឬទេ? តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • ផលវិបាកពីបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • កម្ដៅកើនឡើងខុសពីធម្មតានៅទូទាំងពិភពលោក តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​កង្វះ​ធន​ធាន​ទឹក​នៅ​ទូ​ទាំង​ពិភព​លោក?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ប្រធានបទឯទៀត
mrt អត្ថបទទី ៥៥
ផែនដីបានត្រូវមើលពីលំហអាកាស។ ផែនដីពាក់កណ្ដាលមើលទៅស្រស់ស្អាត តែពាក់កណ្ដាលទៀតមើលទៅហួតហែងនិងត្រូវបំផ្លិចបំផ្លាញ។

ចូរ​ចាំ​យាម!

ផែនដី​យើង​កំពុង​ត្រូវ​បង្ខូច តើ​គម្ពីរ​ចែង​យ៉ាង​ណា?

នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ក្រុម​ប្រឹក្សា​អន្តររដ្ឋាភិបាល​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​បាន​ចេញ​របាយការណ៍​មួយ។ លោក​អង់តូនីញ៉ូ គុថេរិស ដែល​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​រៀប​រាប់​អំពី​របាយការណ៍​នោះ​ថា​៖​«​មនុស្ស​កំពុង​ធ្វើ​អ្វី​ជា​ច្រើន​ដែល​នឹង​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដែល​មក​ពី​កម្ដៅ​កើន​ឡើង។ ទី​ក្រុង​ធំ​ៗ​ជា​ច្រើន​នឹង​ត្រូវ​ជន់​លិច។ មាន​ព្យុះ​សង្ឃរា​និង​ការ​ឡើង​កម្ដៅ​យ៉ាង​ខ្លាំង ហើយ​ក៏​នឹង​មាន​កង្វះ​ធន​ធាន​ទឹក​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ រុក្ខជាតិ​និង​សត្វ​មួយ​លាន​ប្រភេទ​នឹង​ត្រូវ​ស្លាប់​ផុត​ពូជ។ ការ​រៀប​រាប់​នេះ​មិន​មែន​ជា​ការ​ពន្លើស​នោះ​ទេ ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រាប់​ថា​នឹង​កើត​ឡើង បើ​រដ្ឋាភិបាល​ផ្សេង​ៗ​មិន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​ថាមពល​ទេ​»។

សារ​ព័ត៌មាន​មួយ(​The New York Times​) ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​រៀប​រាប់​ថា​៖​«​ពួក​អ្នក​វិទ្យា​សាស្ត្រ​ព្រមាន​កាន់​តែ​ខ្លាំង​ឡើង​ថា មិន​យូរ​ទៀត ឧទ្យាន​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ដែល​មាន​ចំនួន​៤២៣​កន្លែង​នៅ​សហរដ្ឋ​អាម៉េរិក នឹង​រង​ការ​គំរាម​កំហែង​ជា​ខ្លាំង​ពី​បម្រែ​បម្រួល​អាកាសធាតុ ជា​ពិសេស​ឧទ្យាន​ទាំង​នេះ​អាច​ត្រូវ​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​កម្ដៅ​ចេះ​តែ​កើន​ឡើង។ ការ​គំរាម​កំហែង​ទាំង​នេះ​ដែល​អាច​កើត​ឡើង ស្ដាប់​ទៅ​ដូច​ជា​គ្រោះ​មហន្តរាយ​ដែល​យើង​ប្រហែល​ជា​បាន​អាន​នៅ​ក្នុង​គម្ពីរ គឺ​ភ្លើង​ឆេះ ទឹក​ជំនន់ ការ​រលាយ​ផ្ទាំង​ទឹក​កក ការ​កើន​ឡើង​កម្ពស់​ទឹក​សមុទ្រ​និង​កំណើន​កម្ដៅ​ខុស​ពី​ប្រក្រតី​»។ (​ដក​ស្រង់​ចេញ​ពី​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ទឹក​ជំនន់​ដ៏​ធំ​នៅ​ឧទ្យាន​ជាតិ​យេឡូស្តូន ជា​សញ្ញា​សម្គាល់​នៃ​វិបត្តិ​ផ្សេង​ៗ​ដែល​នឹង​មក​ដល់​»​)។

តើ​បញ្ហា​បរិស្ថាន​នៅ​ផែនដី​អាច​ត្រូវ​ដោះ​ស្រាយ​បាន​ឬ​ទេ? បើ​បាន តើ​អ្នក​ណា​នឹង​ដោះ​ស្រាយ? សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​បាន​ចែង។

ការ​បង្ខូច​បរិស្ថាន​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន

គម្ពីរ​ចែង​ថា​ព្រះ​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។ (​ការ​បើក​បង្ហាញ ១១:១៨​) ខ​គម្ពីរ​នេះ​បង្រៀន​យើង​នូវ​ចំណុច​បី​យ៉ាង​៖

  1. ១. ទង្វើ​របស់​មនុស្ស​នឹង​បង្ខូច​ផែនដី​យ៉ាង​ធ្ងន់​ធ្ងរ។

  2. ២. ការ​បង្ខូច​ផែនដី​នឹង​លែង​មាន​ទៀត។

  3. ៣. ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ផែនដី មិន​មែន​មនុស្ស​ណា​ម្នាក់​ឡើយ។

នា​ពេល​ខាង​មុខ​ផែនដី​នឹង​មាន​បរិស្ថាន​ស្រស់​ស្អាត

គម្ពីរ​ចែង​ថា​៖​«​ផែនដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។ (​អ្នក​ទូន្មាន ១:៤​) ផែនដី​នឹង​តែង​តែ​ជា​ទី​អាស្រ័យ​នៅ​របស់​មនុស្ស។

  • ​«​មនុស្ស​សុចរិត​នឹង​បាន​ផែនដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

បរិស្ថាន​ផែនដី​នឹង​ត្រូវ​រៀបចំ​ឲ្យ​ល្អ​ឡើង​វិញ​ទាំង​ស្រុង។

  • ​«​តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា​រីក​ស្គុសស្គាយ​»។—អេសាយ ៣៥:១

ដើម្បី​ដឹង​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​នឹង​ស្រោច​ស្រង់​ផែនដី សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​ណា​នឹង​ស្រោច​ស្រង់​ផែនដី?​»។

ដើម្បី​ស្វែង​យល់​មូលហេតុ​ដែល​យើង​មិន​ព្រួយ​បារម្ភ​ចំពោះ​អនាគត​របស់​យើង​ទោះ​ជា​មាន​បម្រែ​បម្រួល​អាកាសធាតុ​ក្ដី សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ផល​វិបាក​ពី​បម្រែ​បម្រួល​អាកាសធាតុ តើ​គម្ពីរ​ចែង​យ៉ាង​ណា?​»។

ដើម្បី​រក​ឃើញ​របៀប​ដែល​គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​ប្រឈម​នឹង​ផល​វិបាក​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​បញ្ហា​បរិស្ថាន សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​តាម​របៀប​ណា​គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​ប្រឈម​នឹង​បម្រែ​បម្រួល​អាកាសធាតុ?​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក