បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ២៩
  • តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?
  • មូលហេតុ​បី​ដែល​ប្អូន​គួរ​សារភាព​កំហុស
  • របៀប​ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន
  • តើខ្ញុំគួរធ្វើយ៉ាងណាពេលធ្វើខុស?
    ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • ទស្សនៈត្រឹមត្រូវចំពោះកំហុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • តើអ្នករៀនពីកំហុសរបស់ខ្លួនដែរឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • ចូររៀនពីកំហុសរបស់អ្នក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ២៩
ក្មេងប្រុសនាក់កំពុងមើលកញ្ចក់ឡានដែលពួកគេបានធ្វើឲ្យបែក

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ធ្វើ​ខុស?

  • តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

  • មូលហេតុ​បី​ដែល​ប្អូន​គួរ​សារភាព​កំហុស

  • របៀប​ទាញ​មេ​រៀន​រៀន​ពី​កំហុស​របស់​ខ្លួន

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​អាន​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ខារីណា ហើយ​ស្រមៃ​គិត​ថា​នោះ​បាន​កើត​ឡើង​ចំពោះ​ប្អូន​វិញ។ បើ​ប្អូន​ជា​ខារីណា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

ខារីណា​រៀប​រាប់​ថា៖«ពេល​ទៅ​សាលា​រៀន ខ្ញុំ​បើក​ឡាន​លឿន​ពេក។ ប៉ូលិស​ម្នាក់​ឃាត់​ខ្ញុំ​ហើយ​ឲ្យ​បង្កាន់​ដៃ​ផាក​ពិន័យ។ ខ្ញុំ​ខឹង​មែន​ទែន! ខ្ញុំ​ប្រាប់​ម៉ាក់​ខ្ញុំ ហើយ​ម៉ាក់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ប្រាប់​ប៉ា​ដែរ តែ​ខ្ញុំ​មិន​ចង់​ប្រាប់​ប៉ា​សោះ!»។

បើ​ប្អូន​ជា​ខារីណា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

  1. ជម្រើស«ក»: មិន​ប្រាប់​ប៉ា​ទេ ហើយ​សង្ឃឹម​ថា​គាត់​មិន​ដឹង​ឮ​អំពី​រឿង​នោះ។

  2. ជម្រើស«ខ»: ប្រាប់​ប៉ា​អំពី​ការ​ពិត​ទាំង​អស់។

ប្អូន​ប្រហែល​ជា​ចង់​យក​ជម្រើស«ក»។ យ៉ាង​ណា​មិញ ម្ដាយ​របស់​ប្អូន​ប្រហែល​ជា​ស្មានថា​ប្អូន​ទៅ​សារភាព​ប្រាប់​ប៉ា​រួច​ហើយ។ ប៉ុន្តែ ការ​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន គឺ​ជា​ទង្វើ​ត្រឹម​ត្រូវ​ជា​និច្ច ទោះ​ជា​កំហុស​នោះ​ទាក់​ទង​នឹង​ការ​ទទួល​បង្កាន់​ដៃ​ផាក​ពិន័យ ឬ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ។

មូលហេតុ​បី​ដែល​ប្អូន​គួរ​សារភាព​កំហុស

  1. ១​. គឺ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។ គម្ពីរ​បរិសុទ្ធ​បញ្ជាក់​គោល​ការណ៍​សម្រាប់​គ្រិស្ត​សាសនិក​ពិត​ថា៖«យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់»។—ហេប្រឺ ១៣:១៨

    ប្អូន​ស្រី​ម្នាក់​ឈ្មោះ​អាឡិចសឺស​រៀប​រាប់​ថា៖«ខ្ញុំ​ខំ​ប្រឹង​ព្យាយាម​ប្រាប់​ការ​ពិត​ជា​និច្ច ហើយ​ទទួល​ខុស​ត្រូវ​ពេល​ខ្ញុំ​ធ្វើ​ខុស ថែម​ទាំង​សារភាព​កំហុស​របស់​ខ្ញុំ​ភ្លាមៗ»។

  2. ២​. មនុស្ស​ឯ​ទៀត​ទំនង​ជា​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ព្រម​ទទួល​ស្គាល់​កំហុស។ គម្ពីរ​ចែង​ថា៖«អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់​តួ ហើយ​លះ​បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ»។—សុភាសិត ២៨:១៣

    ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​រីឆឺដ​រៀប​រាប់​ថា៖«យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន ទើប​ហ៊ាន​សារភាព​កំហុស​របស់​យើង។ តែ​ពេល​យើង​ធ្វើ​ដូច្នេះ មនុស្ស​នឹង​ទុក​ចិត្ត​យើង ពី​ព្រោះ​ពួក​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​ទៀង​ត្រង់។ ដូច្នេះ​ពេល​យើង​សារភាព​កំហុស យើង​អាច​ទទួល​បាន​ផល​ល្អ»។

  3. ៣​. សំខាន់​បំផុត ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ គម្ពីរ​ចែង​ថា៖«មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ​យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ»។—សុភាសិត ៣:៣២

    ប្អូន​ស្រី​ម្នាក់​ឈ្មោះ​រេឆឺល​រៀប​រាប់​ថា៖«ក្រោយ​ខ្ញុំ​បាន​ធ្វើ​ខុស​ធ្ងន់​មួយ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា​ខ្ញុំ​ត្រូវ​សារភាព​កំហុស។ ព្រះ​យេហូវ៉ា​មិន​អាច​ឲ្យ​ពរ​ខ្ញុំ​ទេ បើ​ខ្ញុំ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក»។

ដូច្នេះ​តើ​ខារីណា​បាន​ធ្វើ​យ៉ាង​ណា​ពេល​ដែល​នាង​មាន​កំហុស? នាង​ខំ​លាក់​មិន​ឲ្យ​ប៉ា​នាង​ដឹង​ទេ​ថា នាង​បាន​ទទួល​បង្កាន់​ដៃ​ផាក​ពិន័យ​ហួស​ល្បឿន​កំណត់។ ប៉ុន្តែ នាង​មិន​អាច​លាក់​រឿង​នោះ​រហូត​បាន​ទេ។ ខារីណា​និយាយ​ថា៖ «ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ប៉ា​ខ្ញុំ​បាន​ដឹង​រឿង​នោះ . . . ហើយ​គាត់​បាន​បន្ទោស​ខ្ញុំ​យ៉ាង​ខ្លាំង! ម៉ាក់​ខ្ញុំ​ក៏​ខឹង​ដែរ ដោយ​សារ​ខ្ញុំ​មិន​បាន​ស្ដាប់​គាត់!»។

មេ​រៀន: ខារីណា​ប្រាប់​ថា៖ «កាន់​តែ​លាក់ កំហុស​កាន់​តែ​ធំ។ មុន​និង​ក្រោយ​គង់​តែ​ទទួល​ផល​ពី​កំហុស​នោះ​ដដែល!»។

របៀប​ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន

យើង​ដឹង​ថា​មនុស្ស​ទាំង​អស់​ចេះ​ធ្វើ​ខុស។ (រ៉ូម ៣:២៣; យ៉ូហាន​ទី១ ១:៨) ម្យ៉ាង​ទៀត ប្អូន​ទើប​តែ​រៀន​ថា បើ​ប្អូន​សារភាព​កំហុស ជា​ពិសេស​ទទួល​ស្គាល់​កំហុស​ភ្លាមៗ នេះ​បង្ហាញ​ថា​ប្អូន​មាន​ចិត្ត​រាប​ទាប​និង​មាន​ភាព​ចាស់​ទុំ។

ឥឡូវ ប្អូន​ត្រូវ​ចេះ​ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន។ គួរ​ឲ្យ​ស្ដាយ យុវវ័យ​ខ្លះ​មិន​បាន​ឆ្លៀត​ឱកាស​ទាញ​មេ​រៀន​ពេល​នោះ​ទេ! ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ព្រីស៊ីឡា។ នាង​និយាយ​ថា៖«ពេល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ធ្លាប់​ធ្លាក់​ទឹក​ចិត្ត​ហួស​ហេតុ​ពេក។ ខ្ញុំ​មិន​សូវ​ឲ្យ​តម្លៃ​ខ្លួន ដូច្នេះ​ពេល​ខ្ញុំ​ធ្វើ​ខុស នោះ​ទៅ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​អស់​សង្ឃឹម​នឹង​ខ្លួន»។

ស្រីម្នាក់បើកឡានហើយមើលទៅក្រោយតាមកញ្ចក់ជានិច្ច

ពេល​ខ្លះ តើ​ប្អូន​មាន​អារម្មណ៍​ដូច​នោះ​ដែរ​ឬ​ទេ? បើ​មាន​មែន សូម​ប្អូន​ចាំ​ថា: ការ​ចេះ​តែ​គិត​អំពី​កំហុស​នៅ​អតីតកាល គឺ​ប្រៀប​ដូច​ជា​ការ​បើក​ឡាន​ដោយ​មើល​ទៅ​ក្រោយ​តាម​កញ្ចក់​ជា​និច្ច។ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​នៅ​អតីតកាល នាំ​ឲ្យ​តែ​ធ្លាក់​ទឹក​ចិត្ត​ហើយ​គិត​ថា​ខ្លួន​គ្មាន​តម្លៃ ថែម​ទាំង​ធ្វើ​ឲ្យ​គ្មាន​កម្លាំង​ចិត្ត​ប្រឈម​មុខ​បញ្ហា​នៅ​ថ្ងៃ​មុខ។

គឺ​ល្អ​ជាង​បើ​ប្អូន​មាន​តុល្យភាព​ដូច​ត​ទៅ​នេះ៖

ប្អូន​ប្រុស​អេលីយឹត​និយាយ​ថា៖«អ្នក​ត្រូវ​គិត​អំពី​កំហុស​របស់​អ្នក​ដើម្បី​ទាញ​មេ​រៀន តែ​កុំ​គិត​ច្រើន​ពេក​អំពី​កំហុស​នោះ​រហូត​ដល់​ធ្លាក់​ទឹក​ចិត្ត»។

ប្អូន​ស្រី​វេរ៉ា​និយាយ​ថា៖«រាល់​ដង​ដែល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ខំ​ទាញ​មេ​រៀន​មួយ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ជាង ហើយ​ជួយ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង​នៅ​លើក​ក្រោយ។ គំនិត​បែប​នេះ​គឺ​ល្អ ពី​ព្រោះ​នោះ​ជួយ​យើង​ឲ្យ​អប់រំ​ខ្លួន»។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ខានឺ

ប្អូន​ប្រុស​ខានឺ​និយាយ​ថា៖«មនុស្ស​ខ្លះ​ខឹង​ខ្លាំង​ពេក​ពេល​ដែល​ខ្លួន​ធ្វើ​ខុស តែ​អ្នក​ខ្លះ​ទៀត​មិន​សូវ​ខ្វល់​អំពី​កំហុស​របស់​ខ្លួន​ទេ។ គឺ​ល្អ​ជាង​បើ​យើង​ដើរ​ផ្លូវ​កណ្ដាល គឺ​យើង​គិត​អំពី​កំហុស​ខ្លួន​ល្មម​នឹង​ទាញ​មេ​រៀន រួច​មិន​ធ្វើ​ខុស​ដូច​នោះ​ម្ដង​ទៀត»។

ដាមី

ប្អូន​ស្រី​ដាមី​និយាយ​ថា៖«បើ​អ្នក​ដែល​រត់​ប្រណាំង​ដួល គាត់​មិន​ឲ្យ​ការ​អាម៉ាស់​ខ្មាស​ធ្វើ​ឲ្យ​គាត់​មិន​ក្រោក​ឡើង​វិញ​នោះ​ទេ តែ​គាត់​ប្រើ​កម្លាំង​ដើម្បី​ក្រោក​ឈរ​ឡើង​វិញ។ យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ​ពេល​យើង​មាន​កំហុស។ ពេល​យើង​ទាញ​មេ​រៀន​ហើយ​បន្ត​ព្យាយាម នោះ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ជាង»។

ស៊ីផូរ៉ា

ប្អូន​ស្រី​ស៊ី​ផូ​រ៉ា​និយាយ​ថា៖«បើ​យើង​នឹក​ឃើញ​កំហុស​របស់​យើង​ក្នុង​គោល​បំណង​ត្រឹម​ត្រូវ នោះ​អាច​ជួយ​យើង​បាន។ អ្នក​ត្រូវ​ទាញ​មេ​រៀន ហើយ​មិន​ធ្វើ​ខុស​ដូច​នោះ​ម្ដង​ទៀត។ ក៏​ប៉ុន្តែ​កុំ​គិត​អំពី​កំហុស​នោះ​រហូត​ដល់​ធ្វើ​ឲ្យ​ជីវិត​អាប់​អួ។ ចូរ​ទាញ​មេ​រៀន​ហើយ​បំភ្លេច​ចោល»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក