បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៨១
  • តើវិញ្ញាណបរិសុទ្ធជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើវិញ្ញាណបរិសុទ្ធជាអ្វី?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ការ​ភាន់​ច្រឡំ​អំពី​វិញ្ញាណ​បរិសុទ្ធ
  • តើសកម្មពលបរិសុទ្ធជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ចូរឲ្យសកម្មពលព្រះដឹកនាំអ្នក ហើយរស់នៅស្របតាមការប្រគល់ខ្លួនរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ហេតុអ្វីយើងត្រូវឲ្យសកម្មពលរបស់ព្រះដឹកនាំយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សកម្មពលរបស់ព្រះដឹកនាំមនុស្សនៅសតវត្សរ៍ទី១និងនៅសព្វថ្ងៃនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៨១
ស្លឹកឈើរសាត់ចេញពីដើមដោយសារកម្លាំងខ្យល់

តើ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី?

ចម្លើយ​ពី​គម្ពីរ

វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ឫទ្ធានុភាព​របស់​ព្រះ ហើយ​ជួន​កាល​ក៏​ហៅ​ថា​សកម្មពល​របស់​ព្រះ​ដែរ។ (​មីកា ៣:៨; លូកា ១:៣៥​) ព្រះ​ចាត់​វិញ្ញាណ​របស់​លោក​ដោយ​បញ្ចេញ​ថាមពល​របស់​លោក​ទៅ​កន្លែង​ណា​មួយ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។—ទំនុក​តម្កើង ១០៤:៣០; ១៣៩:៧

ក្នុង​គម្ពីរ ពាក្យ​«​វិញ្ញាណ​»​បាន​ត្រូវ​បក​ប្រែ​ពី​ពាក្យ​ភាសា​ហេប្រឺ​រូអាក និង​ពាក្យ​ភាសា​ក្រិច​ភ្នូម៉ា។ ពាក្យ​ទាំង​នេះ​ច្រើន​តែ​សំដៅ​ទៅ​លើ​សកម្មពល​របស់​ព្រះ ឬ​វិញ្ញាណ​បរិសុទ្ធ។ (​លោកុប្បត្តិ ១:២​) ប៉ុន្តែ គម្ពីរ​ក៏​ប្រើ​ពាក្យ​ទាំង​នេះ​ក្នុង​ន័យ​ផ្សេង​ដែរ ដូច​ជា​៖

  • ខ្យល់​ដង្ហើម។—ហាបាគុក ២:១៩; ការ​បើក​បង្ហាញ ១៣:១៥

  • ខ្យល់។—លោកុប្បត្តិ ៨:១; យ៉ូហាន ៣:៨

  • កម្លាំង​ជីវិត​ឬ​ថាមពល​ដែល​មាន​នៅ​ក្នុង​មនុស្ស​និង​សត្វ។—យ៉ូប ៣៤:១៤, ១៥

  • ចិត្ត​គំនិត​របស់​មនុស្ស។—ជន​គណនា ១៤:២៤

  • បុគ្គល​វិញ្ញាណ រួម​បញ្ចូល​ព្រះ​និង​ពួក​ទេវតា។—ពង្សាវតារ​ក្សត្រ​ទី​១ ២២:២១; យ៉ូហាន ៤:២៤

អត្ថន័យ​ទាំង​នេះ​សំដៅ​ទៅ​អ្វី​ដែល​មនុស្ស​មើល​មិន​ឃើញ តែ​អាច​បង្កើត​ផល​ដែល​មនុស្ស​មើល​ឃើញ។ ស្រដៀង​គ្នា​ដែរ វចនានុក្រម​មួយ​បក​ស្រាយ​ថា​វិញ្ញាណ​របស់​ព្រះ​«​ជា​អ្វី​ដែល​មនុស្ស​មើល​មិន​ឃើញ អ​រូបិយ និង​ខ្លាំង​ក្លា​ដូច​ខ្យល់​»​(​An Expository Dictionary of New Testament Words, by W. E. Vine​)។

គម្ពីរ​ក៏​រៀប​រាប់​ដែរ​ថា​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​សំដៅ​ទៅ​លើ​«​ព្រះ​ហស្ត​»​ឬ​«​ម្រាម​ដៃ​»។ (​ទំនុក​តម្កើង ៨:៣; ១៩:១; លូកា ១១:២០; ម៉ាថាយ ១២:២៨​) ដូច​សិប្បករ​ប្រើ​ដៃ​និង​ម្រាម​ដៃ​ដើម្បី​ធ្វើ​កិច្ច​ការ​របស់​គាត់ ព្រះ​ក៏​ប្រើ​វិញ្ញាណ​របស់​លោក​ដើម្បី​បង្កើត​ឲ្យ​ចេញ​ជា​សមិទ្ធផល​ផ្សេង​ៗ​ដូច​ជា​៖

  • សកល​លោក។—ទំនុក​តម្កើង ៣៣:៦; អេសាយ ៦៦:១, ២

  • គម្ពីរ។—ពេត្រុស​ទី​២ ១:២០, ២១

  • ការ​អស្ចារ្យ​ដែល​អ្នក​បម្រើ​របស់​លោក​ពី​បុរាណ​បាន​ធ្វើ ព្រម​ទាំង​សកម្មភាព​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​របស់​ពួក​គេ។—លូកា ៤:១៨; សកម្មភាព ១:៨; កូរិនថូស​ទី​១ ១២:៤​-​១១

  • គុណ​សម្បត្តិ​ល្អ​ៗ​ដែល​អស់​អ្នក​ស្ដាប់​បង្គាប់​លោក​បាន​បង្ហាញ។—កាឡាទី ៥:២២, ២៣

វិញ្ញាណ​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​ទេ

ពេល​ដែល​គម្ពីរ​រៀប​រាប់​ថា​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​សំដៅ​ទៅ​លើ​«​ព្រះ​ហស្ត​»​ ​«​ម្រាម​ដៃ​»​ឬ​«​ខ្យល់​ដង្ហើម​»​ នោះ​បង្ហាញ​ថា​វិញ្ញាណ​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​ទេ។ (​និក្ខមនំ ១៥:៨, ១០​) ដូច​ដៃ​របស់​សិប្បករ​មិន​អាច​ធ្វើ​ចលនា​បាន​ទេ លុះ​ត្រា​តែ​មាន​ការ​បញ្ជា​ពី​ខួរ​ក្បាល​និង​រូប​កាយ​របស់​គាត់ នោះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ក៏​មិន​អាច​ដំណើរ​ការ​បាន​ដែរ លុះ​ត្រា​តែ​មាន​ការ​ដឹក​នាំ​ពី​លោក។ (​លូកា ១១:១៣​) គម្ពីរ​ប្រៀប​ប្រដូច​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ទៅ​នឹង​ទឹក ហើយ​ក៏​បញ្ជាក់​ថា​នោះ​ជាប់​ទាក់​ទង​នឹង​ជំនឿ​និង​ចំណេះ​ដែរ។ ដូច្នេះ ការ​ប្រៀប​ធៀប​នៅ​ខាង​លើ បញ្ជាក់​ថា​វិញ្ញាណ​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​ទេ។—អេសាយ ៤៤:៣; សកម្មភាព ៦:៥; កូរិនថូស​ទី​២ ៦:៦

គម្ពីរ​បាន​រៀប​រាប់​អំពី​នាម​របស់​ព្រះ​យេហូវ៉ា និង​នាម​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក។ ប៉ុន្តែ គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​នាម​របស់​វិញ្ញាណ​បរិសុទ្ធ​ទេ។ (​អេសាយ ៤២:៨; លូកា ១:៣១​) ពេល​ដែល​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ស្ទេផាន​រង​ការ​បៀត​បៀន គាត់​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​អំពី​ស្ថាន​សួគ៌។ ពេល​នោះ គាត់​បាន​ឃើញ​បុគ្គល​ពីរ​រូប មិន​មែន​បី​រូប​ទេ។ គម្ពីរ​ចែង​ថា​៖​«​គាត់​បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ គាត់​បាន​សម្លឹង​ទៅ​មេឃ ហើយ​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​និង​លោក​យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ​»។ (​សកម្មភាព ៧:៥៥​) វិញ្ញាណ​បរិសុទ្ធ​ជា​ឫទ្ធានុភាព​របស់​ព្រះ ដែល​បាន​ធ្វើ​ឲ្យ​ស្ទេផាន​មើល​ឃើញ​ការ​បើក​បង្ហាញ​នោះ។

ការ​ភាន់​ច្រឡំ​អំពី​វិញ្ញាណ​បរិសុទ្ធ

ការ​ភាន់​ច្រឡំ: វិញ្ញាណ​បរិសុទ្ធ​គឺ​បុគ្គល​មួយ​រូប​ក្នុង​ព្រះ​បី​អង្គ​រួម​តែ​មួយ ដូច​បាន​ចែង​នៅ​យ៉ូហាន​ទី​១ ៥:៧, ៨ ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីង​ជេម។

ការ​ពិត: សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីង​ជេម បាន​បន្ថែម​ឃ្លា​នៅ​ក្នុង​យ៉ូហាន​ទី​១ ៥:៧, ៨ ដែល​ថា​៖​«​មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ​»។ ប៉ុន្តែ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ឃ្លា​នេះ មិន​បាន​ត្រូវ​កត់​ទុក​ដោយ​សាវ័ក​យ៉ូហាន​ទេ ហើយ​ក៏​មិន​មែន​ជា​ព័ត៌មាន​ដែល​មក​ពី​គម្ពីរ​ដែរ។ សាស្ត្រាចារ្យ​ប៊្រូស​មេននីង មិសហ្គឺ បាន​សរសេរ​ថា​៖​«​ឃ្លា​នេះ​មិន​មែន​ជា​សេចក្ដី​ពិត​ទេ ហើយ​មិន​សម​ដាក់​ក្នុង​សេចក្ដី​បក​ប្រែ​ថ្មី​ដែល​ជា​សេចក្ដី​ពិត​នោះ​ឡើយ​»​(​A Textual Commentary on the Greek New Testament​)។

ការ​ភាន់​ច្រឡំ: គម្ពីរ​លើក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​វិញ្ញាណ​បរិសុទ្ធ ហើយ​នេះ​បង្ហាញ​ថា​វិញ្ញាណ​បរិសុទ្ធ​ជា​បុគ្គល​មួយ​រូប។

ការ​ពិត: គម្ពីរ​លើក​បញ្ជាក់​អំពី​វិញ្ញាណ​បរិសុទ្ធ​ច្រើន​ដង។ ជា​ឧទាហរណ៍ លោក​យេស៊ូ​លើក​បញ្ជាក់​អំពី​វិញ្ញាណ​បរិសុទ្ធ​ជា​«​អ្នក​ជួយ​»​(​pa·ra​ʹ​kle·tos​) ដែល​ផ្ដល់​ទី​សំអាង ការ​ណែនាំ ការ​និយាយ ការ​ស្ដាប់ ការ​ប្រកាស ការ​លើក​តម្កើង និង​ការ​ទទួល។ (​យ៉ូហាន ១៦:៧​-​១៥​) ប៉ុន្តែ នេះ​មិន​បាន​បង្ហាញ​ថា​វិញ្ញាណ​បរិសុទ្ធ​ជា​បុគ្គល​មួយ​រូប​នោះ​ទេ។ គម្ពីរ​ក៏​លើក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត អំពី​ប្រាជ្ញា សេចក្ដី​ស្លាប់ និង​ភាព​ខុស​ឆ្គង​ដែរ។ (​សុភាសិត ១:២០; រ៉ូម ៥:១៧, ២១​) ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​ថា ប្រាជ្ញា​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ដែល​គេ​បាន​«​ធ្វើ​»​ ហើយ​គម្ពីរ​ក៏​បាន​រៀប​រាប់​ថា​ភាព​ខុស​ឆ្គង​ជា​ការ​ល្បួង​លួង​លោម ការ​សម្លាប់ និង​ការ​ច្រណែន​ឈ្នានីស។—ម៉ាថាយ ១១:១៩; លូកា ៧:៣៥; រ៉ូម ៧:៨, ១១

ការ​ភាន់​ច្រឡំ: ការ​ជ្រមុជ​ទឹក​ក្នុង​នាម​វិញ្ញាណ​បរិសុទ្ធ​បង្ហាញ​ថា​វិញ្ញាណ​បរិសុទ្ធ​ជា​បុគ្គល​មួយ​រូប។

ការ​ពិត: ច្រើន​ដង គម្ពីរ​ប្រើ​ពាក្យ​«​នាម​»​សំដៅ​ទៅ​លើ​សិទ្ធិ​អំណាច។ (​ចោទិយកថា ១៨:៥, ១៩​-​២២; នាង​អេសធើរ ៨:១០​) នេះ​ស្រដៀង​នឹង​ឃ្លា​ភាសា​អង់គ្លេស​ដែល​និយាយ​ថា​«​ក្នុង​នាម​ច្បាប់​»​ ឃ្លា​នេះ​មិន​មែន​មាន​ន័យ​ថា​ច្បាប់​ជា​បុគ្គល​មួយ​រូប​នោះ​ទេ។ បុគ្គល​ម្នាក់​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​«​ក្នុង​នាម​»​វិញ្ញាណ​បរិសុទ្ធ ទទួល​ស្គាល់​នូវ​សិទ្ធិ​អំណាច​និង​តួ​នាទី​របស់​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។—ម៉ាថាយ ២៨:១៩

ការ​ភាន់​ច្រឡំ: សាវ័ក​របស់​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​សម័យ​ដើម ជឿ​ថា​វិញ្ញាណ​បរិសុទ្ធ​ជា​បុគ្គល​មួយ​រូប។

ការ​ពិត: គម្ពីរ​មិន​បាន​ចែង​ដូច្នោះ​ទេ ហើយ​ក៏​គ្មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ដែរ។ សព្វវចនាធិប្បាយ​មួយ​រៀប​រាប់​ថា​៖​«​អត្ថន័យ​ដែល​ថា​វិញ្ញាណ​បរិសុទ្ធ​ជា​ព្រះ​មួយ​រូប . . . គឺ​បាន​មក​ពី​ក្រុម​ប្រឹក្សា​នៃ​ក្រុង​ខនស្តេនធីណូផូល នៅ​ឆ្នាំ​៣៨១​គ.ស.​»​(​Encyclop​æ​dia Britannica​)។ ទ្រឹស្ដី​នេះ​មាន​ជាង​២៥០​ឆ្នាំ​ក្រោយ​ពី​សាវ័ក​ចុង​ក្រោយ​បាន​ស្លាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក