បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៤៧
  • ហេតុ​អ្វី​គួរ​ប្រព្រឹត្ត​ទៀង​ត្រង់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុ​អ្វី​គួរ​ប្រព្រឹត្ត​ទៀង​ត្រង់?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​អ្នក​ខ្លះ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់
  • ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ទៀង​ត្រង់
  • ចូរធ្វើការទាំងអស់ដោយទៀងត្រង់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចូរធ្វើការទាំងអស់ដោយទៀងត្រង់
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីការប្រព្រឹត្តទៀងត្រង់មានប្រយោជន៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • គុណសម្បត្ដិមួយដែលមកពីព្រះដែលមានតម្លៃជាងពេជ្រ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៤៧
ក្មេង​ប្រុស​ម្នាក់​ដែល​បើក​ចាក់​ពេល​ប្រឡង កំពុង​ហុច​ព្រីយ៉ុង​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ទៀត

សំណួរ​ពី​យុវវ័យ

ហេតុ​អ្វី​គួរ​ប្រព្រឹត្ត​ទៀង​ត្រង់?

  • មូលហេតុ​ដែល​អ្នក​ខ្លះ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់

  • ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ទៀង​ត្រង់

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

មូលហេតុ​ដែល​អ្នក​ខ្លះ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់

មនុស្ស​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​គិត​ថា ទៀង​ត្រង់​ពេក​គ្មាន​ប្រយោជន៍​ទេ។ សូម​ពិចារណា​មូលហេតុ​ដែល​ពួក​គេ​គិត​ដូច្នោះ។

  • ‹បើ​ខ្ញុំ​មិន​កុហក​ឪពុក​ម្ដាយ​ខ្ញុំ​ទេ ពួក​គាត់​ច្បាស់​ជា​ដាក់​ពិន័យ​ខ្ញុំ​មិន​ខាន›។

  • ‹បើ​ខ្ញុំ​មិន​លួច​មើល​ទេ ខ្ញុំ​អាច​ប្រឡង​ធ្លាក់›។

  • ‹បើ​ខ្ញុំ​មិន​លួច​របស់​នេះ​ទេ ខ្ញុំ​ត្រូវ​សន្សំ​លុយ​ទើប​ទិញ​បាន›។

មនុស្ស​ខ្លះ​និយាយ​ថា​៖‹មិន​មែន​រឿង​ធំ​ដុំ​អី​ទេ! មនុស្ស​ទាំង​អស់​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ដែរ​តើ!›។

ការ​គិត​ដូច្នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ព្រោះ​មនុស្ស​ជា​ច្រើន​រួម​ទាំង​ប្អូន​ៗ​យុវវ័យ ជឿ​ថា​ការ​ប្រព្រឹត្ត​ទៀង​ត្រង់​នៅ​តែ​មាន​ប្រយោជន៍ ហើយ​ពួក​គេ​មាន​មូលហេតុ​ដែល​ជឿ​ដូច្នោះ។ គម្ពីរ​ចែង​ថា​៖​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។ (​កាឡាទី ៦:៧​) បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​ទទួល​ផល​តាម​ការ​ប្រព្រឹត្ត​របស់​យើង មិន​ថា​លទ្ធផល​ល្អ​ឬ​អាក្រក់​ក្ដី។

ជា​ឧទាហរណ៍ សូម​គិត​អំពី​លទ្ធផល​មិន​ល្អ​ដែល​មក​ពី​ការ​និយាយ​កុហក។

ប្អូន​អានីតា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​និយាយ​ទូរសព្ទ​ជា​មួយ​ប្រុស​ម្នាក់ ពេល​ម៉ាក់​ខ្ញុំ​សួរ​ថា​ជា​អ្នក​ណា ខ្ញុំ​មិន​បាន​ប្រាប់​ការ​ពិត​ដល់​គាត់​ទេ។ ប៉ុន្តែ ម៉ាក់​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​កំពុង​កុហក​គាត់។ ក្រោយ​ពី​គាត់​ចាប់​បាន​អស់​បី​ដង​ថា​ខ្ញុំ​កុហក​គាត់ គាត់​ខឹង​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​បាន​ដាក់​ពិន័យ​មិន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​អស់​ពីរ​សប្ដាហ៍ និង​មិន​ឲ្យ​ប្រើ​ទូរសព្ទ​ឬ​មើល​ទូរទស្សន៍​អស់​មួយ​ខែ។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​លែង​និយាយ​កុហក​ឪពុក​ម្ដាយ​ខ្ញុំ​ទៀត​ហើយ!​»។

សូម​ពិចារណា​៖ ហេតុ​អ្វី​ប្រហែល​ជា​ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​ម្ដាយ​របស់​ប្អូន​អានីតា​ទុក​ចិត្ត​គាត់​ឡើង​វិញ?

គម្ពីរ​ចែង​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ពាក្យ​មិន​ពិត​រួច​ហើយ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​និយាយ​សេចក្ដី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​»។—អេភេសូរ ៤:២៥

ប្អូន​អានថូនី​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​កុហក​ឪពុក​ម្ដាយ​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​រួច​ខ្លួន​ហើយ។ ប៉ុន្តែ​ក្រោយ​មក ពេល​ពួក​គាត់​សួរ​នាំ​ខ្ញុំ​ម្ដង​ទៀត ពួក​គាត់​ចាប់​បាន​ថា​ខ្ញុំ​និយាយ​កុហក ដោយ​សារ​អ្វី​ដែល​ខ្ញុំ​និយាយ​នោះ​ខុស​ពី​លើក​មុន ព្រោះ​ខ្ញុំ​មិន​ចាំ​ពាក្យ​សម្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​និយាយ​ទេ។ ដូច្នេះ​ល្អ​បំផុត​ឲ្យ​យើង​និយាយ​ការ​ពិត​តាំង​ពី​ដំបូង ជៀស​វាង​មាន​បញ្ហា​នៅ​ពេល​ក្រោយ!​»។

សូម​ពិចារណា​៖ តើ​ប្អូន​អានថូនី​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​ជួប​ស្ថានភាព​ដ៏​គួរ​ឲ្យ​ខ្មាស​ដូច​នោះ?

គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ស្អប់​មនុស្ស​កុហក តែ​លោក​ពេញ​ចិត្ត​មនុស្ស​ស្មោះ​ត្រង់​»។—សុភាសិត ១២:២២

ប្អូន​អ៊ីវ៉ន​បាន​រៀប​រាប់​ថា​៖«ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​តែង​តែ​និយាយ​ពន្លើស។ គាត់​ចូល​ចិត្ត​និយាយ​ពន្លើស​រឿង​គ្រប់​យ៉ាង។ ខ្ញុំ​មិន​ស្អប់​គាត់​ទេ ហើយ​អ្វី​ដែល​គាត់​និយាយ​ខ្ញុំ​មិន​ចង់​គិត​ច្រើន​ដែរ។ ទោះ​ជា​អ៊ីចឹង​ក៏​ដោយ ខ្ញុំ​ពិបាក​ជឿ​ឬ​ទុក​ចិត្ត​គាត់​ណាស់​»។

សូម​ពិចារណា​៖ តើ​ការ​និយាយ​ពន្លើស​សូម្បី​តែ​តិច​តួច​ក៏​ដោយ អាច​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​កេរ្តិ៍​ឈ្មោះ​របស់​មិត្ត​អ៊ីវ៉ន?

គម្ពីរ​ចែង​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

គ្រឹះ​អគារ​ដែល​ប្រេះ​ស្រាំ

គ្រឹះ​អគារ​ដែល​ប្រេះ​ស្រាំ​អាច​បង្ខូច​អគារ​ទាំង​មូល។ ស្រដៀង​គ្នា​ដែរ ការ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​អាច​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ប្អូន

ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ទៀង​ត្រង់

ឥឡូវ សូម​គិត​ពិចារណា​អំពី​លទ្ធផល​ល្អ​ដែល​ប្អូន​អាច​ទទួល​ពី​ការ​ប្រព្រឹត្ត​ទៀង​ត្រង់។

ប្អូន​វីវេន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​ជ្រុះ​លុយ។ ខ្ញុំ​បាន​ស្រែក​ហៅ​គាត់ ហើយ​រើស​លុយ​នោះ​ឲ្យ​គាត់​វិញ។ គាត់​សប្បាយ​ចិត្ត​ណាស់ ហើយ​សរសើរ​ខ្ញុំ​ថា​៖‹កម្រ​ឃើញ​មនុស្ស​ទៀង​ត្រង់​ដូច​ប្អូន​ណាស់ អរគុណ​ប្អូន›។ ពេល​ឃើញ​គេ​ឲ្យ​តម្លៃ​ចំពោះ​ភាព​ទៀង​ត្រង់​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ល្អ​មែន​ទែន​»។

សូម​ពិចារណា​៖ ហេតុ​អ្វី​ស្ត្រី​នោះ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ប្អូន​វីវេន​ប្រព្រឹត្ត​ទៀង​ត្រង់? តើ​ការ​ប្រព្រឹត្ត​ទៀង​ត្រង់​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ប្អូន​វីវេន?

គម្ពីរ​ចែង​ថា​៖ ​«​មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល . . . តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច​»។—ចម្រៀង​សរសើរ​ព្រះ ១០៦:៣

ប្អូន​ជូលា​បាន​រៀប​រាប់​ថា​៖​«​ក្រុម​គ្រួសារ​យើង​ធ្វើ​ការ​ខាង​ផ្នែក​សម្អាត ជួន​កាល​ពេល​យើង​សម្អាត​ក្នុង​ការិយាល័យ យើង​ឃើញ​កាក់​ជ្រុះ​នៅ​លើ​ឥដ្ឋ។ រាល់​ដង​ដែល​យើង​រើស​បាន យើង​តែង​យក​ទៅ​ទុក​លើ​តុ។ ពេល​ឃើញ​ដូច្នោះ បុគ្គលិក​ម្នាក់​នៅ​ទី​នោះ​នឹក​ហួស​ចិត្ត ហើយ​និយាយ​ថា​៖‹ទុក​ធ្វើ​អី គ្រាន់​តែ​កាក់​តូច​មួយ​ហ្នឹង!›។ ប៉ុន្តែ ដោយសារ​ភាព​ទៀង​ត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​នោះ​ទុក​ចិត្ត​យើង​»។

សូម​ពិចារណា​៖ ដោយ​សារ​ប្អូន​ជូលា​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ប្រព្រឹត្ត​ទៀង​ត្រង់ តើ​មាន​ប្រយោជន៍​យ៉ាង​ណា​ពេល​នាង​ត្រូវ​ស្វែង​រក​ការងារ​មួយ​ទៀត?

គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្នក​ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត និង​ជា​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស​»។—ធីម៉ូថេ​ទី​២ ២:១៥

ប្អូន​បេថានី​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​ធ្វើ​ការ​៦៤​ម៉ោង តែ​គេ​ច្រឡំ​បើក​ប្រាក់​ខែ​ឲ្យ​ខ្ញុំ​លើស គឺ​ជា​ប្រាក់​ខែ​សម្រាប់​៨០​ម៉ោង។ តាម​ពិត ខ្ញុំ​អាច​ទុក​លុយ​លើស​នោះ​បាន ហើយ​បើ​ខ្ញុំ​ទុក ក្រុម​ហ៊ុន​ក៏​មិន​រលំ​ដែរ។ តែ​បើ​ខ្ញុំ​ធ្វើ​ដូច្នោះ ប្រៀប​ដូច​ជា​ខ្ញុំ​លួច​លុយ​ក្រុម​ហ៊ុន​អ៊ីចឹង ដូច្នេះ​ហើយ​ខ្ញុំ​បាន​ប្រាប់​ប្រធាន​គណនេយ្យ​អំពី​រឿង​នេះ គាត់​ដឹង​គុណ​ខ្ញុំ​ណាស់​»។

សូម​ពិចារណា​៖ តើ​ការ​លួច​ពី​ក្រុម​ហ៊ុន​មិន​សូវ​ធ្ងន់​ធ្ងរ​ដូច​លួច​ពី​បុគ្គល​ណា​ម្នាក់​ឬ?

គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​ជន​ដែល​មាន​ល្បិច​កល តែ​លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​មនុស្ស​ទៀង​ត្រង់​»។—សុភាសិត ៣:៣២

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ថូប៊ី

ថូប៊ី

ដើម្បី​មាន​ព្រីយ៉ុង​សម្រាប់​បើក​ចាក់​ពេល​ប្រឡង គឺ​ត្រូវ​ការ​ពេល​និង​មធ្យោបាយ​ច្រើន​ណាស់។ តែ​បើ​យក​ពេល​វេលា​នោះ​មក​ខំ​រៀន​វិញ ពួក​គេ​ប្រហែល​ជា​នឹង​ប្រឡង​ជាប់​មិន​ខាន!

អូស្ទីន

អូស្ទីន

ខ្ញុំ​សួរ​ខ្លួន​ឯង​ថា‹បើ​ខ្ញុំ​ប្រាប់​ការ​ពិត ខ្ញុំ​ទទួល​លទ្ធផល​បែប​ណា?› ហើយ​បើ​ខ្ញុំ​និយាយ​កុហក​វិញ តើ​ខ្ញុំ​នឹង​ជួប​ផល​វិបាក​អ្វី​ខ្លះ? ក្រោយ​គិត​ពី​លទ្ធផល​ទាំង​ពីរ​នេះ ជួយ​ខ្ញុំ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់។

ហៃឌី

ហៃឌី

មនុស្ស​ជា​ច្រើន​និយាយ​កុហក ដោយ​សារ​ពួក​គេ​គិត​ថា​បើ​និយាយ​ការ​ពិត​នឹង​នាំ​ទុក្ខ​ដល់​ខ្លួន។ ប៉ុន្តែ ពេល​យើង​និយាយ​ការ​ពិត​ហើយ​ព្រម​ទទួល​ទោស នោះ​ប្រសើរ​ជាង​និយាយ​កុហក ហើយ​ក្រោយ​មក​បន្ទោស​ខ្លួន​រហូត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក