៩ មើល! ចំណែកពួកអ្នកពីបក្សពួក របស់សាថាន ដែលនិយាយថាពួកគេជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដាទេ តែពួកគេកំពុងភូតភរវិញ ខ្ញុំនឹងប្រគល់ពួកគេ ហើយធ្វើឲ្យពួកគេមកសម្ដែងការគោរពនៅជិតជើងរបស់អ្នក ថែមទាំងធ្វើឲ្យពួកគេដឹងថាខ្ញុំស្រឡាញ់អ្នក។