កំណត់សម្គាល់
នេះមិនមែនជាថ្ងៃឈប់សម្រាកធម្មតាទេ (ថ្ងៃទី៧រាល់សប្ដាហ៍) ប៉ុន្តែជាថ្ងៃឈប់សម្រាក«ធំ»។ គេហៅដូច្នេះដោយសារថ្ងៃទី១៥ ខែណែសាន ដែលជាថ្ងៃដំបូងនៃបុណ្យនំឥតដំបែ ដែលមានរយៈពេល៧ថ្ងៃ គឺចំនឹងថ្ងៃឈប់សម្រាកធម្មតា (ឯថ្ងៃទី១៥ ខែណែសានតែងជាថ្ងៃឈប់សម្រាក ទោះជាចំថ្ងៃណាក្នុងសប្ដាហ៍នោះក៏ដោយ)