កំណត់សម្គាល់
a ‹គ្រារៀបចំអ្វីៗទាំងអស់ឡើងវិញ› បានចាប់ផ្ដើមពេលព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីបានស្ថាបនាឡើង ដោយមានទាយាទពីពង្សាវតារស្តេចដាវីឌដ៏ស្មោះត្រង់នោះស្នងរាជ្យ។ ព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ដាវីឌថា រាជនត្ដាមួយអង្គរបស់ដាវីឌនឹងគ្រប់គ្រងជារៀងរហូត។ (ទំនុកដំកើង ៨៩:៣៥-៣៧) ប៉ុន្តែ ក្រោយពេលសាសន៍បាប៊ីឡូនបានបំផ្លាញចោលទីក្រុងយេរូសាឡិមនៅឆ្នាំ៦០៧មុនស.យ. គ្មានមនុស្សជាតិណាម្នាក់ដែលជារាជនត្ដាដាវីឌគ្រប់គ្រងដោយតាងនាមព្រះយេហូវ៉ាឡើយ។ ព្រះយេស៊ូ ដែលបានប្រសូតមកលើផែនដីជាទាយាទរបស់ដាវីឌ បានស្នងរាជ្យនៅស្ថានសួគ៌ ហើយក្លាយជាស្តេចដែលត្រូវបានសន្យាតាំងពីយូរមកហើយថាទ្រង់នឹងយាងមក។