កំណត់សម្គាល់
a ទោះជាសមុទ្រកាលីឡេមានឈ្មោះថា សមុទ្រក៏ពិតមែន តែការពិតជាបឹងបារាយណ៍វិញ។ ជាការធម្មតាដែលសមុទ្រកាលីឡេកើតមានខ្យល់ព្យុះក្នុងមួយរំពេចដូច្នេះ។ ដោយសារបឹងបារាយណ៍នេះមានរយៈកំពស់ទាប (គឺទាបជាងជំរៅសមុទ្រធម្មតាប្រមាណ២០០ម៉ែត្រ)។ ខ្យល់នៅទីនោះក្ដៅជាងតំបន់នៅជុំវិញ ហើយនេះធ្វើឲ្យបរិយាកាសប្រែប្រួលយ៉ាងឆាប់រហ័ស។ ខ្យល់បក់មកយ៉ាងខ្លាំងពីភ្នំហ៊ើម៉ូននៅទិសខាងជើង ចូលទៅក្នុងជ្រលងយ័រដាន់។ អាកាសធាតុដែលស្ងប់ស្ងៀមអាចផ្លាស់ប្រែទៅជាមានខ្យល់ព្យុះបានគ្រប់ពេលវេលាភ្លាមមួយរំពេច។