កំណត់សម្គាល់
a កិរិយាស័ព្ទហ្វៃឡេអូត្រូវប្រើជាច្រើនដងក្នុងបទគម្ពីរភាសាក្រិច ហើយមានន័យថា«ភាពស្និទ្ធស្នាលដ៏កក់ក្ដៅ ការពេញចិត្ត ឬការចូលចិត្ត(ដូចអារម្មណ៍ដែលមានចំពោះមិត្តជិតស្និទ្ធឬបងប្អូនបង្កើត)»។ ពាក្យមួយដែលក្លាយមកពីពាក្យស្ទហ្គី ដែលសំដៅលើសេចក្ដីស្រឡាញ់ប្រកបដោយភាពជិតស្និទ្ធរវាងសមាជិកក្រុមគ្រួសារ ត្រូវប្រើនៅធីម៉ូថេទី២ ៣:៣ដើម្បីបង្ហាញថាសេចក្ដីស្រឡាញ់បែបនេះនឹងកម្រមាននៅថ្ងៃជាន់ក្រោយបង្អស់។ អេរ៉ុសឬស្នេហារវាងមនុស្សប្រុសនិងស្រីមិនប្រើក្នុងបទគម្ពីរភាសាក្រិចឡើយ។ ប៉ុន្តែសេចក្ដីស្រឡាញ់បែបនេះត្រូវរៀបរាប់ក្នុងព្រះគម្ពីរ។—សុភាសិត ៥:១៥-២០