កំណត់សម្គាល់
b តាមមើលទៅនៅសម័យនោះ ជាធម្មតាអ្នកកាន់តាមថ្មីបានទទួលការរើសតាំងឬឫទ្ធានុភាពបរិសុទ្ធ ក្នុងពេលដែលពួកគេទទួលការជ្រមុជទឹក។ នេះផ្ដល់សេចក្ដីសង្ឃឹមឲ្យពួកគេធ្វើជាស្ដេចនិងជាសង្ឃ ជាមួយលោកយេស៊ូនៅស្ថានសួគ៌។ (២កូ. ១:២១, ២២; បប. ៥:៩, ១០; ២០:៦) ប៉ុន្តែ ក្នុងករណីពិសេសនេះ អ្នកកាន់តាមថ្មីមិនបានត្រូវរើសតាំងក្នុងពេលដែលពួកគេទទួលការជ្រមុជទឹកទេ។ ផ្ទុយទៅវិញ ក្រោយពីពេត្រុសនិងយ៉ូហានដាក់ដៃលើគ្រិស្តសាសនិកដែលទើបទទួលការជ្រមុជទឹក ទើបពួកគេទទួលឫទ្ធានុភាពបរិសុទ្ធ និងសមត្ថភាពធ្វើការអស្ចារ្យ។