កំណត់សម្គាល់
b ជាការមានប្រាជ្ញាមែន ដែលយ៉ាកុបបានលើកឡើងអំពីសៀវភៅដែលម៉ូសេបានសរសេរ។ សៀវភៅនេះមិនត្រឹមតែមានចែងអំពីច្បាប់ប៉ុណ្ណោះទេ តែក៏មានកំណត់ត្រាអំពីការប្រព្រឹត្តរបស់ព្រះ និងបំណងប្រាថ្នារបស់លោក មុនសម័យដែលមានច្បាប់ទៅទៀត។ ជាឧទាហរណ៍ សៀវភៅដើមកំណើតបានបង្ហាញយ៉ាងច្បាស់ អំពីទស្សនៈរបស់ព្រះចំពោះឈាម ការផិតក្បត់ និងការគោរពបូជារូបព្រះ។ (ដក. ៩:៣, ៤; ២០:២-៩; ៣៥:២, ៤) យ៉ាងនេះ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យឃើញនូវគោលការណ៍ ដែលមនុស្សទាំងអស់គួរធ្វើតាម មិនថាជនជាតិយូដាឬជនជាតិដទៃទេ។